សូមអនុមោទនាថ្ងៃសីល
[៤០៥] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវឥន្រ្ទិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះដែរ ។
[៤០៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសទ្ធិន្រ្ទិយ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីលះបង់ ចម្រើននូវវីរិយិន្រ្ទិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវឥន្រ្ទិយ ៥ ធ្វើឲ្យច្រើននូវឥន្រ្ទិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រាននិព្វាន យ៉ាងនេះឯង ។
[៤០៧] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះមាន ៥ ។ ចុះសញ្ញោជនៈជាចំណែកខាងលើមាន ៥ គឺអ្វីខ្លះ ។ គឺរូបរាគ ១ អរូបរាគ ១ មានៈ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ ។ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើមាន ៥ នេះឯង ។
[៤០៨] ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ ភិក្ខុគួរចម្រើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីកិរិយាលះបង់នូវសញ្ញោជនៈជាចំណែកខាងលើ ៥ នេះឯង ។ ឥន្រ្ទិយ ៥ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសទ្ធិន្ទ្រិយដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រយ័នូវនិរោធ បងឱនទៅដើម្បីលះបង់ ។ បេ។ ចម្រើននូវបញ្ញិន្ទ្រិយដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះ ភិក្ខុគួរចម្រើនដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីកិរិយាលះបង់នូវសញ្ញោជនៈជាចំណែកខាងលើ ៥ នេះឯង ។ (មគ្គសំយុត្តដែលឲ្យពិស្ដារហើយយ៉ាងណា ពាក្យថា អាស្រ័យនូវវិវេក (ជាដើម) បណ្ឌិតគប្បីឲ្យពិស្ដារយ៉ាងនោះចុះ) ។
[៤០៩] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវឥន្រ្ទិយ ៥ ធ្វើឲ្យច្រើននូវឥន្រ្ទិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះដែរ ។
[៤១០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុចម្រើននូវឥន្រ្ទិយ ៥ ធ្វើឱ្យច្រើននូវឥន្រ្ទិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសទ្ធិន្ទ្រិយ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈជាទីបំផុត ។ បេ។ ចម្រើននូវបញ្ញិន្ទ្រិយ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈជាទីបំផុត ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវឥន្រ្ទិយ ៥ ធ្វើឱ្យច្រើននូវឥន្រ្ទិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង ។
[៤១១] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះមាន ៥ ។ ចុះសញ្ញោជនៈជាចំណែកខាងលើមាន ៥ គឺអ្វីខ្លះ ។ គឺរូបរាគ ១ អរូបរាគ ១ មានៈ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើមាន ៥ នេះឯង ។
[៤១២] ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ ភិក្ខុគួរចម្រើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសញ្ញោជនៈជាចំណែកខាងលើ ៥ នេះឯង ។ ចុះឥន្ទ្រិយ ៥ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសទ្ធិន្ទ្រិយ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈជាទីបំផុត ចម្រើននូវវីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈជាទីបំផុត ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះ ភិក្ខុគួរចម្រើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសញ្ញោជនៈជាចំណែកខាងលើ ៥ នេះឯង ។ (ក្នុងមគ្គសំយុត្តយ៉ាងណា ឥន្រ្ទិយសំយុត្តក៏យ៉ាងនោះដែរ) ។
No comments:
Post a Comment