ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកទេវតាជាន់តាវត្តិង្ស - Buddha Dharma Monk

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកទេវតាជាន់តាវត្តិង្ស

ចែករំលែកចំណេះដឹង
ទំព័រ ២៤០.២៤១.២៤២.(ត ចប់)
{៣៩៨} ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកទេវតាជាន់តាវត្តិង្ស មានតែដើមបារិច្ឆត្តកព្រឹក្ស ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះដោយការត្រាស់ដឹង ក៏ដូច្នោះដែរ ។
{៣៩៩} ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកអសុរ មានតែដើមច្រនៀង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ ។
{៤០០} ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។បេ។ បញ្ញិន្ទ្រិយ ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។
{៤០១} ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់អសុរ មានតែដើមច្រនៀង ប្រសើរជាងដើមឈើទាំងនោះ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌ទាំងនោះដោយការត្រាស់ដឹង ក៏ដូច្នោះដែរ ។
{៤០២} ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកគ្រុឌ មានតែដើមរកា ប្រសើរជាងដើមឈើទាំងនោះ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌ទាំងនោះដោយការត្រាស់ដឹង ក៏ដូច្នោះដែរ ។
{៤០៣} ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។បេ។ បញ្ញិន្ទ្រិយជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។
{៤០៤} ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកគ្រុឌ មានតែដើមរកា ប្រសើរជាងដើមឈើទាំងនោះ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ ។

 

No comments:

Post a Comment