សាវត្ថីនិទាន ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ។បេ។ ទ្រង់ត្រាស់ដូច្នេះថា - Buddha Dharma Monk

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

សាវត្ថីនិទាន ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ។បេ។ ទ្រង់ត្រាស់ដូច្នេះថា

ចែករំលែកចំណេះដឹង


ទំព័រ ២៤៨.២៤៩.២៥០.២៥១.
{៤១៣} សាវត្ថីនិទាន ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ។បេ។ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សម្មប្បធាននេះមាន ៤ ។ សម្មប្បធាន ៤ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ១ ។ ញ៉ាំងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ១ ។ ញ៉ាំងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយជាកុសល ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ១ ។ ញ៉ាំងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយជាកុសល ដែលកើតឡើងហើយ ឱ្យស្ថិតស្ថេរ មិនឱ្យវិនាស ឲ្យចម្រើនធំទូលាយ ឱ្យបរិបូណ៌ជាភិយ្យោភាព ១។ ម្នាលភិក្ខុទាំងឡាយ សម្មប្បធានមាន ៤ នេះឯង ។
{៤១៤} ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើននូវសម្មប្បធាន ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ ។
{៤១៥} ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើននូវសម្មប្បធាន ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយជាអកុសលដ៏លាមកដែលមិនទាន់កើតមិនឲ្យកើតឡើង ១ ។ ញ៉ាំងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសលដ៏លាមកដែលកើតឡើងហើយ ១ ។ ញ៉ាំងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយជាកុសលដែលមិនទាន់កើតឱ្យកើតឡើងបាន ១ ។ ញ៉ាំងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយជាកុសលដែលកើតឡើងហើយឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ ឱ្យបរិបូណ៌ជាភិយ្យោភាព ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើននូវសម្មប្បធាន ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង ។
និយាយអំពីទន្លេគង្គាមានទំនាបទៅខាងកើត ៦ លើក អំពីទន្លេគង្គាមានទំនាបទៅរកសមុទ្រ ៦ លើក ទាំង ៦ លើក ២ ដង នុ៎ះរួមជា ១២ លើក ហេតុនេះទើបហៅថាវគ្គ ។
(គង្គាបេយ្យាលរបស់សម្មប្បធានសំយុត្ត បណ្ឌិតគប្បីឱ្យពិស្ដារតាមទំនងនៃសម្មប្បធានចុះ) ។ ចប់ ១ វគ្គ ។
និយាយអំពីព្រះតថាគត ១ អំពីស្នាមជើង ១ អំពីមេដំបូលផ្ទះ ១ អំពីក្លិនឫស ១ អំពីក្លិនខ្លឹម ១ អំពីក្លិនផ្កាម្លិះ ១ អំពីស្ដេចចក្រពត្តិ ១ អំពីព្រះចន្ទ្រ ១ អំពីព្រះអាទិត្យ ១ អំពីសំពត់ ១ រួមជា ១០ ។
(អប្បមាទវគ្គ បណ្ឌិតគប្បីឲ្យពិស្ដារ តាមទំនងនៃសម្មប្បធានចុះ) ។ ចប់ ១ វគ្គ ។
#ព្រះ​ធម៌​អប់រំ​ចិត្ត​ #ប៊ុត​សាវង្ស​ #buthsavong#news​ #

 

No comments:

Post a Comment