ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ - Buddha Dharma Monk

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់

ចែករំលែកចំណេះដឹង

 
#មហាវារវគ្គ #សូករខាតវគ្គ #បិដកលេខ៣៨
ទំព័រ ២១៦.២១៧.២១៨.
[៣៤៦] ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងព្រាហ្មណគ្រាមឈ្មោះកោសល ក្នុងដែនកោសល ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា
[៣៤៧] ម្នាលភិក្ខុទាំងឡាយ ស្រេចលើសីហៈជាស្ដេចនៃម្រឹគ ប្រើជាងពួកសត្វតិរច្ឆានទាំងអស់ដោយកម្លាំង ដោយសន្ទុះ ដោយសេចក្តីក្លៀវក្លា ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ស្រេចលើបញ្ញិន្ទ្រិយប្រសើរជាងពួកធម៌ចំណែកខាងការត្រាស់ដឹងទាំងអស់ ដោយការត្រាស់ដឹង ដូច្នោះឯង ។
[៣៤៨] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ចំណែកខាងការត្រាស់ដឹង តើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយជាធម៌ចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ វីរយិន្រ្ទិយជាធម៌ចំណែកខាងការត្រាស់ដឹង វីរិយិន្រ្ទិយនោះប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ សតិន្រ្ទិយជាធម៌ចំណែកខាងការត្រាស់ដឹង សតិន្ទ្រិយនោះប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ សមាធិន្រ្ទិយជាធម៌ចំណែកខាងការត្រាស់ដឹង សមាធិន្រ្ទិយនោះប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ បញ្ញិន្ទ្រិយជាធម៌ចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។
[៣៤៩] ម្នាលភិក្ខុទាំងឡាយ ស្រេចលើសីហៈជាស្ដេចនៃម្រឹគ ប្រសើរជាងពួកសត្វតិរច្ឆានទាំងអស់ ដោយកម្លាំង ដោយសន្ទុះ ដោយសេចក្តីក្លៀវក្លា ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌ចំណែកខាងការត្រាស់ដឹងទាំងអស់ ដោយការត្រាស់ដឹងដូច្នោះឯង ។
[៣៥០] ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងនិគមឈ្មោះឧរុវេលកស្សបរបស់ពួកអ្នកស្រុកមល្លក ក្នុងមល្លកជនបទ ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា
[៣៥១] ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណមិនបានកើតឡើងដល់អរិយសាវកត្រឹមណា ឥន្រ្ទិយទាំង ៤ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ ឥន្រ្ទិយទាំង ៤ មិនបានស្ថិតនៅស៊ប់ត្រឹមនោះ ។ ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណកើតឡើងដល់អរិយសាវកកាលណា ឥន្រ្ទិយទាំង ៤ ក៏ស្ថិតនៅកាលនោះ ឥន្រ្ទិយទាំង ៤ ក៏ស្ថិតនៅស៊ប់កាលនោះ ។
[៣៥២] ម្នាលភិក្ខុទាំងឡាយ ផ្ទះមានកំពូលដែលគេមិនទាន់លើកកំពូលត្រឹមណា បង្កង់ទាំងឡាយក៏មិនទាន់ស្ថិតនៅត្រឹមនោះ បង្កង់ទាំងឡាយមិនទាន់ស្ថិតនៅស៊ប់ត្រឹមនោះ ។ ម្នាលភិក្ខុទាំងឡាយ លុះតែផ្ទះមានកំពូលដែលគេលើកកំពូលឡើងកាលណា ទើបបង្កង់ទាំងឡាយស្ថិតនៅកាលនោះ បង្កង់ទាំងឡាយស្ថិតនៅស៊ប់កាលនោះឯង ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណ មិនទាន់កើតឡើងដល់អរិយសាវកត្រឹមណា ឥន្រ្ទិយទាំង ៤ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ ឥន្រ្ទិយទាំង ៤ មិនទាន់ស្ថិតនៅស៊ប់ត្រឹមនោះ ។ ម្នាលភិក្ខុទាំងឡាយ លុះតែអរិយញ្ញាណកើតឡើងដល់អរិយសាវកកាលណា ទើបឥន្រ្ទិយទាំង ៤ ។បេ ។ ស្ថិតនៅស៊ប់កាលនោះ ។ ឥន្រ្ទិយទាំង ៤ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ ក៏ដូច្នោះឯង ។
[៣៥៣] ម្នាលភិក្ខុទាំងឡាយ សទ្ធារបស់អរិយសាវកអ្នកមានប្រាជ្ញាដ៏គួរសមដល់ប្រាជ្ញានោះ ទើបស្ថិតនៅបាន វីរយៈដ៏សមគួរដល់ស្ថិតដល់សទ្ធានោះ ទើបស្ថិតនៅបាន សតិដ៏សមគួរដល់វីរយៈនោះ ទើបស្ថិតនៅបាន សមាធិដ៏សមគួរដល់សតិនោះ ទើបស្ថិតនៅបាន ។

 

No comments:

Post a Comment