ម្នាលភិក្ខុទាំងឡាយ ការងារណាមួយដែលបុគ្គលត្រូវធ្វើដោយកម្លាំង - Buddha Dharma Monk

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ម្នាលភិក្ខុទាំងឡាយ ការងារណាមួយដែលបុគ្គលត្រូវធ្វើដោយកម្លាំង

ចែករំលែកចំណេះដឹង




ទំព័រ ២៥១.២៥២.២៥៣.២៥៤.(ត ចប់)

[៤១៦] ម្នាលភិក្ខុទាំងឡាយ ការងារណាមួយដែលបុគ្គលត្រូវធ្វើដោយកម្លាំង លុះតែអាស្រ័យនឹងផែនដី ស្ថិតលើផែនដី ទើបធ្វើការងារដែលត្រូវធ្វើដោយកម្លាំងទាំងអស់នោះបាន យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ទើបចម្រើននូវសម្មប្បធាន ៤ ធ្វើឱ្យច្រើននូវសម្មប្បធាន ៤ បាន យ៉ាងនោះដែរ ។

[៤១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចម្រើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើននូវសម្មប្បធាន ៤ បាន តើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន ១ ។បេ។ ញ៉ាំងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយ ជាកុសលដែលកើតឡើងហើយ ឱ្យស្ថិតស្ថេរ មិនឱ្យវិនាស ឲ្យចម្រើនធំទូលាយ បរិបូណ៌ដោយភិយ្យោភាព ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចម្រើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើននូវសម្មប្បធាន ៤ យ៉ាងនេះឯង ។ (ពលករណីយវគ្គ បណ្ឌិតគប្បីឲ្យពិស្ដារតាមទំនងនៃសម្មប្បធានយ៉ាងនេះចុះ) ។

[៤១៨] ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះមាន ៣ យ៉ាង ។ ការស្វែងរក ៣ យ៉ាង គឺអ្វីខ្លះ ។ គឺការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកមាន ៣ យ៉ាងនេះឯង ។

[៤១៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើននូវសម្មប្បធាន ៤ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវការស្វែងរកទាំង ៣ ប្រការនេះឯង ។ សម្មប្បធាន ៤ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ។បេ។ ញ៉ាំងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយ ជាកុសលដែលកើតឡើងហើយ ឱ្យស្ថិតស្ថេរ មិនឱ្យវិនាស ឲ្យចម្រើនធំទូលាយ បរិបូណ៌ដោយភិយ្យោភាព ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចម្រើនសម្មប្បធាន ៤ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការស្វែងរកទាំង ៣ យ៉ាងនេះឯង ។

[៤២០] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះមាន ៥ ។ សញ្ញោជនៈជាចំណែកខាងលើ ៥ គឺអ្វីខ្លះ ។ គឺរូបរាគ ១ អរូបរាគ ១ មានៈ ឧទ្ធច្ចៈ ១ អវិជ្ជា ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើមាន ៥ នេះឯង ។

[៤២១] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចម្រើនសម្មប្បធាន ៤ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅដើម្បីលះបង់នូវសញ្ញោជនៈជាចំណែកខាងលើ ៥ នេះឯង ។ សម្មប្បធាន ៤ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ។បេ។ ញ៉ាំងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយ ជាកុសលដែលកើតឡើងហើយឲ្យស្ថិតស្ថេរ មិនឱ្យវិនាស ឲ្យចម្រើនធំទូលាយ បរិបូរណ៍ដោយភិយ្យោភាព ១ ។ ម្នាលភិក្ខុទាំងឡាយបុគ្គលគូរចម្រើនសម្មប្បធាន ៤ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង ។ (បាលីសំដែងអំពីការស្វែងរកបណ្ឌិតគប្បីឲ្យពិស្ដារយ៉ាងនេះ) ។
#មហាវារវគ្គ #សម្មប្បធានសំយុត្ត #បិដកលេខ៣៨
#ចប់សម្មប្បធានសំយុត្

No comments:

Post a Comment