ម្នាលភិក្ខុទាំងឡាយ ពលៈទាំងឡាយនេះមាន ៥ - Buddha Dharma Monk

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ម្នាលភិក្ខុទាំងឡាយ ពលៈទាំងឡាយនេះមាន ៥

ចែករំលែកចំណេះដឹង



ទំព័រ ២៥៥.២៥៦.២៥៧.២៥៨.(ត ចប់)

{៤២២} ម្នាលភិក្ខុទាំងឡាយ ពលៈទាំងឡាយនេះមាន ៥ ។ ពលៈ ៥ គឺអ្វីខ្លះ ។ គឺសទ្ធាពលៈ ១ វីរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ២ ។ ម្នាលភិក្ខុទាំងឡាយ ពលៈមាន ៥ នេះឯង ។

{៤២៣} ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះដែរ ។

{៤២៤} ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឱ្យច្រើននូវ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសទ្ធាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់ ចម្រើននូវវីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

{៤២៥} ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះមាន ៥ ។ ចុះសញ្ញោជនៈជាចំណែកខាងលើ ៥ គឺអ្វីខ្លះ ។ គឺរូបរាគ ១ អរូបរាគ ១ មានៈ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើមាន ៥ នេះឯង ។

{៤២៦} ម្នាលភិក្ខុទាំងឡាយ ពលៈ ៥ បុគ្គលគួរចម្រើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈជាចំណែកខាងលើ ៥ នេះឯង ។ ពលៈ ៥ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីកិរិយាលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ពលៈ ៥ នេះ បុគ្គលគួរចម្រើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈជាចំណែកខាងលើ ៥ នេះឯង ។

{៤២៧} ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះដែរ ។
{៤២៨} ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឱ្យច្រើននូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសទ្ធាពលៈ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត មានកិរិយាកំចាត់បង់នូវទោសៈជាទីបំផុត មានកិរិយាកំចាត់បង់នូវមោហៈជាទីបំផុត ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឱ្យច្រើននូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង ។ (បាលីសំដែងអំពីការស្វែងរក មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត មានកិរិយាកំចាត់បង់នូវទោសៈជាទីបំផុត មានកិរិយាកំចាត់បង់នូវមោហៈជាទីបំផុត បណ្ឌិតគប្បីឲ្យពិស្ដារយ៉ាងនេះចុះ) ។

{៤២៩} ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះមាន ៥ ។ សញ្ញោជនៈជាចំណែកខាងលើ ៥ គឺអ្វីខ្លះ ។ គឺរូបរាគ ១ អរូបរាគ ១ មានៈ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើមាន ៥ នេះឯង ។

{៤៣០} ម្នាលភិក្ខុទាំងឡាយ ពលៈ ៥ ប្រការ បុគ្គលគួរចម្រើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈជាចំណែកខាងលើ ៥ នេះឯង ។ ពលៈ ៥ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសទ្ធាពលៈ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត មានកិរិយាកំចាត់បង់នូវទោសៈជាទីបំផុត មានកិរិយាកំចាត់បង់នូវមោហៈជាទីបំផុត ។បេ។ ចម្រើននូវបញ្ញាពលៈ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត មានកិរិយាកំចាត់បង់នូវទោសៈជាទីបំផុត មានកិរិយាកំចាត់បង់នូវមោហៈជាទីបំផុត ។ ម្នាលភិក្ខុទាំងឡាយ ពលៈ ៥ នេះ បុគ្គលគួរចម្រើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈជាចំណែកខាងលើ ៥ នេះឯង ។ #មហាវារវគ្គ #ពលសំយុត្ត #បិដកលេខ៣៨

#ចប់ពលសំយុត្ត


 

No comments:

Post a Comment