បពិត្រព្រះអង្គដ៏ចម្រើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គបានប្រព្រឹត្តព្រហ្មចរិយធម៌ - Buddha Dharma Monk

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

បពិត្រព្រះអង្គដ៏ចម្រើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គបានប្រព្រឹត្តព្រហ្មចរិយធម៌

ចែករំលែកចំណេះដឹង

#មហាវារវគ្គ #សូករខាតវគ្គ #បិដកលេខ៣៨
ទំព័រ ២២៨.២២៩.២៣០.(ត)
[៣៧៣] បពិត្រព្រះអង្គដ៏ចម្រើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គបានប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះកស្សបសម្មាសម្ពុទ្ធ ក្នុងកាលណោះ អ្នកផងតែងស្គាល់ខ្ញុំព្រះអង្គយ៉ាងនេះថា សហកភិក្ខុ សហកភិក្ខុដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះនឿយណាយ ចាកកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ ព្រោះបានចម្រើន បានធ្វើឲ្យច្រើននូវឥន្រ្ទិយទាំង ៥ នេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិព្រហ្មលោក ពួកទេវតាទាំងនោះ ក៏ស្គាល់ខ្ញុំព្រះអង្គក្នុងទីនោះយ៉ាងនេះថា សហម្បតិព្រហ្ម សហម្បតិព្រហ្ម ដូច្នេះ ។
[៣៧៤] បពិតព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត សេចក្តីនុ៎ះយ៉ាងហ្នឹងហើយ ខ្ញុំព្រះអង្គដឹងហេតុនុ៎ះ ខ្ញុំព្រះអង្គឃើញហេតុនុ៎ះ ដូចជាឥន្រ្ទិយទាំង ៥ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។
[៣៧៥] សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងគូដាឈ្មោះសូករខាតៈ នាភ្នំគិជ្ឈកូដទៀបក្រុងរាជគ្រឹះ ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ពិចារណាឃើញនូវអំណាចប្រយោជន៍ដូចម្ដេចទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង ។
[៣៧៦] បពិត្រព្រះអង្គដ៏ចម្រើន ព្រោះតែភិក្ខុជាខីណាស្រពពិចារណាឃើញ ព្រះអរហត្តដ៏ប្រសើរ ដែលក្សេមចាកយោគៈដោយពិត ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែងក្នុង ព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង ។
[៣៧៧] ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត ព្រោះតែភិក្ខុជាខីណាស្រពពិចារណាឃើញ ព្រះអរហត្តដ៏ប្រសើរ ដែលក្សេមចាកយោគៈដោយពិត ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង ។
[៣៧៨] ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ពិចារណាឃើញ ព្រះអរហត្តដ៏ប្រសើរ ដែលក្សេមចាកយោគៈ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង ដូចម្ដេចខ្លះ ។
[៣៧៩] បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រពក្នុងសាសនានេះ ចម្រើននូវសទ្ធិន្ទ្រិយ ជាដំណើរទៅកាន់សេចក្តីស្ងប់រម្ងាប់ ជាដំណើរទៅកាន់សេចក្តីត្រាស់ដឹង ។ ចម្រើនវីរយិន្រ្ទិយ ។ ចម្រើនសតិន្រ្ទិយ ។ ចម្រើនសមាធិន្រ្ទិយ ។ ចម្រើនបញ្ញិន្ទ្រិយជាដំណើរទៅកាន់សេចក្តីស្ងប់រម្ងាប់ ជាដំណើរទៅកាន់សេចក្តីត្រាស់ដឹង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រពពិចារណាឃើញ ព្រះអរហត្តដ៏ប្រសើរ ដែលក្សេមចាកយោគៈនេះឯង ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង ។
[៣៨០] ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត ព្រោះតែភិក្ខុជាខីណាស្រព ពិចារណាឃើញ ព្រះអរហត្តដ៏ប្រសើរ ដែលក្សេមចាកយោគៈនុ៎ះឯង ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង ។

 

No comments:

Post a Comment