ម្នាលសារីបុត្ត ចុះភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោតក្រែងដ៏ប្រសើរ - Buddha Dharma Monk

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ម្នាលសារីបុត្ត ចុះភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោតក្រែងដ៏ប្រសើរ

ចែករំលែកចំណេះដឹង

 
#មហាវារវគ្គ #សូករខាតវគ្គ #បិដកលេខ៣៨
ទំព័រ ២៣១.២៣២.២៣៣.(ត ចប់)
{៣៨១} ម្នាលសារីបុត្ត ចុះភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោតក្រែងដ៏ប្រសើរ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែងដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង ដូចម្ដេចខ្លះ ។
{៣៨២} បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែងក្នុងព្រះសាស្ដា ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតកែ្រងក្នុងព្រះធម៌ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែងក្នុងព្រះសង្ឃ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែងក្នុងសិក្ខា ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែងក្នុងសមាធិ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោតក្រែងដ៏ប្រសើរ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែងដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង យ៉ាងនេះឯង ។
{៣៨៣} ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត មែនហើយ ភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោតក្រែងដ៏ប្រសើរ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែងដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង យ៉ាងនុ៎ះឯង ។
{៣៨៤} សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ ប្រការនេះ ដែលមិនទាន់កើត បើបុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃអំពីកាលជាទីកើតនៃព្រះតថាគតអរហន្តសម្មាសម្ពុទ្ធទេ ។ ឥន្រ្ទិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្រ្ទិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយទាំង ៥ នេះឯង ដែលមិនទាន់កើត បើបុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃអំពីកាលជាទីកើតនៃព្រះតថាគតអរហន្តសម្មាសម្ពុទ្ធទេ ។
{៣៨៥} ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះ ដែលមិនទាន់កើត បើបុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើងក្នុងកាលដទៃអំពីវិន័យរបស់ព្រះសុគតទេ ។ ឥន្រ្ទិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ១ វីរយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយទាំង ៥ នេះឯង ដែលមិនទាន់កើត បើបុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើងក្នុងកាលដទៃអំពីវិន័យរបស់ព្រះសុគតទេ ។

 

No comments:

Post a Comment