ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះ បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន - Buddha Dharma Monk

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះ បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន

ចែករំលែកចំណេះដឹង

 
#មហាវារវគ្គ #ពោធិបក្ខិយវគ្គ #បិដកលេខ៣៨
ទំព័រ ២៣៤.២៣៥.២៣៦.
{៣៨៦} សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះ បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីលះបង់នូវសញ្ញោជនៈទាំងឡាយ ។ ចុះឥន្រ្ទិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ១ ។បេ។ បញ្ញិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះឯង បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីលះបង់នូវសញ្ញោជនៈទាំងឡាយ ។
{៣៨៧} ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះ បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកិរិយាដកចោលនូវអនុសយកិលេស ។ ចុះឥន្រ្ទិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ១ ។បេ។ បញ្ញិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះឯង បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកិរិយាដកចោលនូវអនុសយកិលេស ។
{៣៨៨} ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះ បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវកាលយូរ ។ ឥន្រ្ទិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ១ ។បេ។ បញ្ញិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះឯង បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវកាលយូរ ។
{៣៨៩} ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះ បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកិរិយាអស់ទៅនៃអាសវៈទាំងឡាយ ។ ឥន្រ្ទិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ១ ។បេ។ បញ្ញិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះឯង បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកិរិយាអស់ទៅនៃអាសវៈទាំងឡាយ។
{៣៩០} ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះ បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកិរិយាលះបង់នូវសញ្ញោជនៈទាំងឡាយ ប្រព្រឹត្តទៅដើម្បីកិរិយាដកចោលនូវអនុសយកិលេស ប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវកាលយូរ ប្រព្រឹត្តទៅដើម្បីកិរិយាអស់ទៅនៃអាសវៈទាំងឡាយ ។ ឥន្រ្ទិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ១ ។បេ។ បញ្ញិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ នេះឯង បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅដើម្បីកិរិយាលះបង់នូវសញ្ញោជនៈទាំងឡាយ ប្រព្រឹត្តទៅដើម្បីកិរិយាដកចោលនូវអនុសយកិលេស ប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវកាលយូរ ប្រព្រឹត្តទៅដើម្បីកិរិយាអស់ទៅនៃអាសវៈទាំងឡាយ ។
{៣៩១} ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយនេះមាន ៥ ។ ឥន្រ្ទិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ១ ។បេ។ បញ្ញិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយមាន ៥ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាផលទាំង ២ ផលណាមួយ រមែងកើតប្រាកដ គឺបានអរហត្តផលក្នុងបច្ចុប្បន្ន ពុំនោះសោត បើឧបាទានក្ខន្ធនៅសេសសល់នៅឡើយ ក៏គង់បានអនាគាមិផលដែរ ព្រោះបានចម្រើន បានធ្វើឲ្យច្រើន នូវឥន្រ្ទិយ ៥ នេះឯង ។

 

No comments:

Post a Comment