ការបែងចែកទ្រព្យសម្បត្តិ ៤ យ៉ាង សម្រាប់មនុស្ស - Buddha Dharma Monk

Website

ការបែងចែកទ្រព្យសម្បត្តិ ៤ យ៉ាង សម្រាប់មនុស្ស

ចែករំលែកចំណេះដឹង

 ១. ដោះបំណុលចាស់ សេចក្តីថាយើងគប្បីដឹងប្រាកដក្នុងចិត្តថា ការដែលយើងទាំងអស់គ្នាមានជីវិតរស់នៅសព្វថ្ងៃ និងធំធាត់មកដល់ពេលនេះគឺបានមកដោយការផ្តល់កំនើតពីមាតាបិតាយើង និងការចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចមក។​ វាមិនមែនជារឿងងាយស្រួលនោះទេដែលពួកគាត់បានចិញ្ចឹមយើងមកដល់ពេលនេះ ត្រូវចំណាយច្រើនណាស់ ចំណាយក​ម្លាំងកាយ-ចិត្ត ពួកគាត់ហត់នឿយខ្លាំងណាស់។ ហេតុនេះយើងជាកូនត្រូវយកចិត្តទុកដាក់ចិញ្ចឹមថែរក្សាពួកគាត់វិញដូចគ្នា នេះឈ្មោះថាយើងដោះបំណុលចាស់។

២. បុលបំណុលថ្មី សេចក្តីថា ការដែលយើងបង្កើតកូនមកហើយត្រូវតែមានទំនួលខុសត្រូវក្នុងនាមជាមាតាបិតា ត្រូវមានការយកចិត្តទុកដាក់ក្នុងការចិញ្ចឹមថែរក្សាកូនៗរបស់ខ្លួនឱ្យបានល្អ និងគប្បីរៀបចំអនាគតសម្រាប់កូនៗរបស់យើងឱ្យបានប្រសើរ ពោលគឺត្រូវបំពេញខ្លួនឱ្យបានត្រឹមត្រូវតាមតួនាទីទាំង៥ដែលមានចែងក្នុងព្រះពុទ្ធសាសនា។ ការបើបានធ្វើល្អដាក់កូនៗបែបនេះ ពេលដែលកូ៣. បោះចូលទៅក្នុងជ្រោះជ្រៅ សេចក្តីថា ជ្រោះដែលជ្រៅបំផុតដែលបំពេញមិនចេះពេញនោះគឺក្រពះ រូបកាយយើងប្រៀបបានដូចជាជ្រោះ មាត់របស់យើងប្រៀបបានដូចជាមាត់ជ្រោះ សេចក្តីនេះលោកចង់ឱ្យយើងទុកទ្រព្យសម្បតិ្តមួយផ្នែកសម្រាប់ចិញ្ចឹមជីវិត ការចិញ្ចឹមជីវិតនេះទៀតសោតត្រូវចិញ្ចឹមជិវិតប្រកបដោយធម៌ វៀរចាកការចិញ្ចឹមជីវិតខុសដោយការទៅលួច ឆក់ ប្លន់គេជាដើម។នៗធំឡើងពួកគេនិងប្រតិបត្តិមកវិញដូចគ្នាយើងនោះដែរ នេះឈ្មោះថាបុលបំណុលថ្មី។

 ៤. កប់ទុកក្នុងធរណី សេចក្តីថា មានទ្រព្យសម្បត្តិហើយយើងគប្បីយកទ្រព្យទៅទុកដាក់ឱ្យបានល្អ ចៀសពីចោរទាំងឡាយ។ ចោរក្នុងនេះមានពីរ គឺចោរខាងក្រៅ និងចោរខាងក្នុង ចោរខាងក្រៅសំដៅដល់ចោរគឺអ្នកដទៃមិនមែនខ្លួនឯងដែលមានសេចក្តីប៉ងប្រាថ្នាចង់យករបស់ទ្រព្យអ្នកដទៃ រឺឯចោរខាងក្នុងសំដៅដល់កិលេសតណ្ហារបស់ខ្លួនឯង មនុស្សភាគច្រើនជាប់ជំពាក់និងទ្រព្យសម្បត្តិខ្លាំងពេកបានបណ្តាលឱ្យពួកគេក្លាយទៅជាមនុស្សកំណាញ់ មិនមានការលះបង់ជាទាន មិនមានការចែករំលែកដល់សង្គម។

ហេតុនេះត្រូវដឹងថាចោរខាងក្នុងខ្លួនវាបង្កហានិភ័យដល់ខ្លួនខ្លាំងណាស់ វាអាចធ្វើឱ្យយើងក្លាយទៅជាមនុស្សអាក្រក់បានដោយសារទ្រព្យសម្បត្តិ ដូចនេះត្រូវយកទ្រព្យមួយចំណែកកប់ទៅក្នុងធរណី គីមានន័យថាយកទៅធ្វើបុណ្យកុសលទុកសម្រាប់ខ្លួនយើងទៅជាតិមុខៗទៀត។

អត្ថបទដោយ៖ Jao MeaNop

 

 

 

No comments:

Post a Comment