ជីវិតមនុស្សមានការទាក់ទងនឹងសម្បត្តិទ្រព្យជាប់ជានិច្ច ជាពិសេសអ្នកគ្រប់គ្រងផ្ទះ ដូច្នេះទើបត្រូវសិក្សាគោលធម៌ក្នុងព្រះពុទ្ធសាសនា ដើម្បីឲ្យចេះស្វែងរក ចេះចាយ ចេះប្រើប្រាស់ និងចេះចាត់ចែង គឺជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចគ្រួសារ និងជំនាញខាងការប្រើប្រាស់ ចាត់ចែងទ្រព្យសម្បត្តិប្រព្រឹត្តទៅជាប្រយោជន៍ ឬមានគោលធម៌បដិបត្តិ។
បើតាមគេហទំព័រ ៥០០០ ឆ្នាំនឹងបង្ហាញពីរបៀបរស់នៅដើម្បីរក្សាទ្រព្យត្រូវបដិបត្តិតាមគោលធម៌ ដែលប្រព្រឹត្តទៅជាប្រយោជន៍ក្នុងបច្ចុប្បន្ន មាន ៤ យ៉ាង និងការបែងចែកទ្រព្យ កាលស្វែងរកទ្រព្យបានមកហើយ គប្បីចេះបែងចែកទ្រព្យនោះទៅជា ៤ ចំណែក។
ចំពោះរបៀបរស់នៅដើម្បីរក និងរក្សាទ្រព្យត្រូវបដិបត្តិតាមគោលធម៌ ដែលប្រព្រឹត្តទៅជាប្រយោជន៍ក្នុងបច្ចុប្បន្នទាំង ៤ យ៉ាងនោះ ត្រូវបានរៀបរាប់ឲ្យដឹងថា៖ «ទី ១. ឧដ្ឋានសម្បទា ដល់ព្រមដោយការប្រឹងប្រែងព្យាយាម គឺការក្រោកឈរដោយស្មារតីតស៊ូ មិនខ្លាចការហត់នឿយក្នុងមុខរបរស្វែងរកទ្រព្យដែលសុចរិត (ជាមុខរបរសុចរិត ឬថ្លៃថ្នូរ) ហ្វឹកហាត់ឲ្យមានជំនាញក្នុងវិជ្ជាជីវៈ និង ចេះចាត់ចែងការងារស្របតាមកាលៈទេសៈ។ ទី ២.អារក្ខសម្បទា ដល់ព្រមដោយការរក្សាគឺចេះគ្រប់គ្រងថែទាំ សន្សំ សំចៃ មិនខ្ជះខ្ជាយនូវទ្រព្យសម្បត្តិ ដែលខ្លួនបានខំប្រឹងប្រែងប្រមូលមកដោយការងារសុចរិត មិនឲ្យរាត់រាយបាត់បង់ព្រោះតែហេតុមិនរក្សានោះឡើយ។ ទី ៣. កល្យាណមិត្តា គប់រកមនុស្សល្អជាមិត្ត គឺចេះសេពគប់មនុស្ស មិនគប់មិនប្រព្រឹត្តតាមចំពោះបុគ្គលណា ដែលដើរក្នុងផ្លូវនៃអបាយមុខ ជ្រើសរកមនុស្សណា ដែលចេះដឹង ទ្រទ្រង់គុណធម៌ ជាបុគ្គលគួរគោរពរាប់អាន ជាអ្នកណែនាំក្នុងផ្លូវល្អ ផ្លូវចម្រើនមកជាមិត្ត ដើម្បីចម្រើនក្នុងការងារទាំងពួង។ ទី ៤. សមជីវិតា ចិញ្ចឹមជីវិតមានតុល្យភាព គឺចេះកំណត់ដឹងនូវចំណូល និងចំណាយ រស់នៅឲ្យល្មមនឹងទ្រព្យ ដែលជាចំណូល មិនចេះតែចង់ហ៊ឺហា ហើយទូលាយដោយការចាយវាយទេ តែក៏មិនត្រូវមានភាពកំណាញ់ពេកនោះដែរ»។
ចំណែកឯការបែងចែកទ្រព្យ កាលស្វែងរកទ្រព្យបានមកហើយ គប្បីចេះបែងចែកទ្រព្យនោះទៅជា ៤ ចំណែក ដែលលោកហៅថា «ភោគវិភាគ» គឺមានដូចជា៖ «ទី១ ឯកេន ភោគេ ភុញ្ជេយ្យ ការបរិភោគចិញ្ចឹមជីវិតខ្លួនឯង ចិញ្ចឹមជីវិតអ្នកដទៃ ដែលគួរចិញ្ចឹម និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗទៀតតាមសមគួរ។ ទី ២ ទ្វីហិកម្មំ បយោជយេ ប្រើជាដើមទុនប្រកបមុខរបរ។ ទី៣ ចតុត្ថស្ស និធាបេយ្យ អាបទាសុ ភវិស្សតីតិ តម្កល់ទុកនូវចំណែកទី ៤ ដោយក្រែងមានអន្តរាយទាំងឡាយឯណានីមួយៗ នឹងមានទ្រព្យនៅសល់មួយចំណែកផងដែរ។ ទី ៤ ការបរិភោគប្រើប្រាស់ចាយវាយនូវទ្រព្យ គប្បីរំពឹងគិតឲ្យបានយល់ច្បាស់ថា ការដែលបានស្វែងរក និងគ្រប់គ្រងរក្សានូវទ្រព្យ ក៏ដើម្បីនឹងប្រើប្រាស់ឲ្យបានជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ។ បើមិនបានប្រើប្រាស់ឲ្យកើតជាគុណប្រយោជន៍ហើយ ការស្វែងរក និងការមានបាននូវសម្បត្តិទ្រព្យ ក៏រមែងប្រាសចាកនូវគុណតម្លៃ គ្មានន័យខ្លឹមសារអ្វីឡើយ ដូច្នេះស្វែងរកនូវទ្រព្យសម្បត្តិមានបានច្រើនហើយគប្បីបដិបត្តិ»។
អរិយសាវ័កក្នុងធម្មវិន័យនេះ មានភោគៈទាំងឡាយ ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាមដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ហើយ រមែងប្រើប្រាស់ជា ៤ ពួកដែរគឺទី ១.ញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃញ៉ាំងមាតាបិតាឲ្យសុខឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃញ៉ាំងបុត្រ ភរិយា ទាសកម្មករ និងមនុស្សទាំងឡាយទៀតឲ្យសុខឲ្យឆ្អែតរក្សាសេចក្តីសុខដោយប្រពៃ។ ទី ២.ញ៉ាំងមិត្តអាមាត្យឲ្យសុខឲ្យឆ្អែតរក្សាសេចក្តីសុខដោយប្រពៃ។ ទី ៣.ប្រើប្រាស់ការពារនូវសេចក្តីអន្តរាយ ដែលកើតអំពីភ្លើង អំពីទឹក អំពីចោរជាដើម ហើយធ្វើខ្លួនឲ្យដល់នូវសិរីសួស្តីព្រោះភោគៈទាំងឡាយនោះ។ ទី ៤. ជាអ្នកធ្វើនូវពលី ៥ ប្រការ គឺ សង្គ្រោះញាតិ ការរាក់ទាក់ភ្ញៀវ ឧទ្ទិសកុសលទៅដល់អ្នកដែលចែកឋាន ទំនុកបម្រុងរាជការ និងធ្វើបុណ្យដើម្បីឧទ្ទិសទៅឲ្យទេវតា»៕
ពុទ្ធឱវាទរៀនរស់ជាមួយទ្រព្យសម្បត្តិ
Share knowledge
Tags
#Business Buddhism
Please to Share here
About Buddha Dhamma Monk
Business Buddhism
Tags:
Business Buddhism
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
៣.បរមត្ថប្រយោជន៍
(ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
Author information
Indroduce My Self -My name is Thol un.I come from Kompong cham Province
-Now I am staying at Langka pagoda .I have graduated from
Build Bright University and Preah Sihanouk Raja Buddhist University (SBU)
-My Major is Information and Network Technology ,Buddhist University for the award of Degree of BACHELOR OF ARTS in Khmer Literature
-I work at Diamond Island-Koh Pich : Sangkat Tonle Basac, Khan Chamkarmon, Phnom Penh, Phnom Penh, Cambodia
-I want to get experience From your Company and develop your Company to be More Successful forever.
-thank you so much for your time and thank you so much for your interview
from you I am looking forward to hearing from you soon thank you so much
Copyright©️:2021 All Rights Reserved. @Mr. Thol Un



































































