ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអសេក្ខបុគ្គល រមែងដឹងច្បាស់នូវឥន្រ្ទិយទាំង ៦ - Buddha Dharma Monk

Website

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអសេក្ខបុគ្គល រមែងដឹងច្បាស់នូវឥន្រ្ទិយទាំង ៦

ចែករំលែកចំណេះដឹង

 #មហាវារវគ្គ #សូករខាតវគ្គ #បិដកលេខ៣៨
ទំព័រ ២២២.២២៣.២២៤. (ត)
[៣៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអសេក្ខបុគ្គល រមែងដឹងច្បាស់នូវឥន្រ្ទិយទាំង ៦ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជិវ្ហិន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១ ។ រមែងដឹងច្បាស់ថា ឥន្រ្ទិយទាំង ៦ គង់នឹងរលត់ទៅអស់ទាំងអស់គ្រប់អន្លើឥតមានសល់ផង ឥន្រ្ទិយទាំង ៦ ដទៃទៀត គង់នឹងមិនកើតឡើងក្នុងកាលខ្លះ ៗ ផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គលស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញជាអសេក្ខបុគ្គល ។
[៣៦១] ម្នាលភិក្ខុទាំងឡាយ ស្នាមជើងរបស់ពួកសត្វដែលនៅលើផែនដី តែងប្រជុំចុះក្នុងស្នាមជើងដំរី ស្រេចលើស្នាមជើងដំរី ប្រសើរជាងស្នាមជើងសត្វទាំងអស់ ព្រោះស្នាមជើងវាធំ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ បទគឺចំណែកធម៌ទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ស្រេចលើបទគឺបញ្ញិន្ទ្រិយ ប្រសើរជាងឥន្រ្ទិយទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង ។
[៣៦២] ម្នាលភិក្ខុទាំងឡាយ ចុះបទដូចម្ដេចដែលប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ម្នាលភិក្ខុទាំងឡាយ បទគឺសទ្ធិន្រ្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ បទគឺវីរយិន្រ្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ បទគឺសតិន្រ្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ បទគឺសមាធិន្រ្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ បទគឺបញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។
[៣៦៣] ម្នាលភិក្ខុទាំងឡាយ ស្នាមជើងរបស់ពួកសត្វដែលនៅលើផែនដី តែងប្រជុំចុះក្នុងស្នាមជើងដំរី ស្រេចលើស្នាមជើងដំរី ប្រសើរជាងស្នាមជើងសត្វទាំងអស់ ព្រោះស្នាមជើងវាធំ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ បទទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ស្រេចលើបទគឺបញ្ញិន្ទ្រិយ ប្រសើរជាងបទទាំងអស់ដោយការត្រាស់ដឹង ក៏ដូច្នោះឯង ។
[៣៦៤] ម្នាលភិក្ខុទាំងឡាយ ពួកក្លិនខ្លឹមឈើ ស្រេចលើក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមឈើទាំងអស់ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ជាចំណែកខាងការត្រាស់ដឹង ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងធម៌ទាំងអស់ដោយការត្រាស់ដឹង ក៏ដូច្នោះឯង ។
[៣៦៥] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹងតើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។
[៣៦៦] ម្នាលភិក្ខុទាំងឡាយ ពួកក្លិនខ្លឹមឈើ ស្រេចលើក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមឈើទាំងអស់ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ជាចំណែកខាងការត្រាស់ដឹង ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងធម៌ទាំងអស់ដោយការត្រាស់ដឹង ក៏ដូច្នោះឯង ។
[៣៦៧] ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយទាំង ៥ ជាឥន្រ្ទិយដែលភិក្ខុស្ថិតនៅក្នុងធម៌មួយ ទើបចម្រើនដោយប្រពៃបាន ។ ធម៌ ១ គឺអ្វី ។ គឺអប្បមាទ ។

 

No comments:

Post a Comment