សមាធិវគ្គដំបូង ណែនាំឲ្យចម្រើនពុទ្ធគុណ ហើយចាំឈានចូល កម្មដ្ឋាន ៥ - Buddha Dharma Monk

Website

សមាធិវគ្គដំបូង ណែនាំឲ្យចម្រើនពុទ្ធគុណ ហើយចាំឈានចូល កម្មដ្ឋាន ៥

ចែករំលែកចំណេះដឹង

 🧘សមាធិវគ្គដំបូង ណែនាំឲ្យចម្រើនពុទ្ធគុណ ហើយចាំឈានចូល កម្មដ្ឋាន ៥ ឬ អានាបាណ (តាមខ្យល់ដង្ហើម) ហើយ ឡើងដល់ អសុភ (ពិចារណាសាកសពជាដើម)

តាមកម្រិត តើយើងធ្វើបានសតិកម្រិតណា 

ចាំផ្តើមវគ្គដំបូង

 ✋1. មុនអង្គុយ គួរត្រួតមើលសីល រក្សាសីលបន្តិចក៏ល្អ ព្រោះពេលអង្គុយសមាធិ យើងមិនបានទៅសាងបាបឯណាឡើយ 

 🌅2. (មានក៏បាន មិនមានក៏បាន) បើយើងមានសរសេរ ពុទ្ធគុណ ដាក់នៅជញ្ជាំង ផ្លាក ដើម្បីយើងមើល ជានិម្មិត តាំងសតិ ឧទាហរណ៍ យើងសរសេរ ឬ ព្រីន ពាក្យ បិទជញ្ជាំង មើលពេលអង្គុយសមាធិ “ពុទ្ធោ, នមោ ពុទ្ធាយៈ នមោ ពុទ្ធស្សៈ សម្មា អរហំ, ពុទ្ធំ សរហំ គច្ឆាមិ ជាដើម” សម្លឹងមើល ឲ្យដក់ជាប់ក្នុងភ្នែកបន្តិច ហើយចាំអង្គុយ ក៏បាន

 🧎‍♀️‍➡️3. គួរថ្វាយបង្គំ ៥ ដង (បញ្ចគោរព) គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណមាតាបិតា និង គុណគ្រូបាអាចារ្យដែលយើងធ្លាប់រៀនសមាធិ

⏰4. គួរដាក់ម៉ោងរោទិ៍ កំណត់សច្ចៈ បើមិនដល់ម៉ោង ហាមចេញ បើចេញ ចាញ់មារ នឹងជាមនុស្សខ្វះជំនឿចិត្តលើខ្លួនឯង ទ្រាំ ឈឺប៉ុណ្ណាលំបាកបែបណា ក៏មិនចេញ រហូតដល់ម៉ោង ដល់ម៉ោង ចេញស្មើរមារ បើទ្រាំបន្ត រហូតបាត់ឈឺវិញទៀត កាន់តែប្រសើរ ឈ្នះមារ បើឈ្នះញឹកញាប់ យើងនឹងជាមនុស្សឈ្នះពីខាងក្នុង ដូច្នេះឧបសគ្គខាងក្រៅ នឹងរំសាយបន្តិចម្តងងាយ គួរកំណត់ម៉ោង តាមយើងគិតថា ធ្វើបាន ពីតិចៗ ឡើងទៅ

🧘🧎‍➡️4. អង្គុយតាម ឥរិយាបទ សមគួរ ភ្នែន 1 ជាន់ ក៏បាន 2 ជាន់ក៏បាន ភ្នែនពេជ្រ ក៏បាន (ភ្នែកខ្វែង) តាមឥរិយាបទស្រួល ជើងណាលើ ក៏បាន ដៃណាលើក៏បាន មិនសំខាន់ទេ (ពេលវេទនាកើត ឈឺដូចគ្នា)

5. ពេលអង្គុយតម្រង់ខ្លួនឱ្យត្រង់ បើមាន ស្ងួតក លេបទឹកមាត់ ក្អក អាចមានធម្មតា សម្រួលរាងកាយ

🎯6. បើធ្លាក់ភវង្គ (អាចនឹង ចំកោងខ្លួន ទ្រេតខ្លួន វៀចខ្លួន សំកុក ឬ ចិត្តរវើរវាយ មួយភាំង) សូមឱ្យតាំងសតិ តម្រង់ខ្លួន ងើបឱ្យត្រង់ ដើមដកដង្ហើមចូលវែងមួយឱ្យខ្លាំង នឹកពាក្យថា ៤ (នឹកដល់រូបឈាន៤ គិតក្នុងចិត្តថា ៤ ) ហើយតម្រង់ខ្លួនឱ្យត្រង់ឡើងវិញ យកចិត្តមកដាក់ក្នុងអង្គភាវនាវិញ

ផ្តោតសម្លឹងទៅមុខ ១ គក់ដៃ (ឬ ១ ហត្ថដៃយើង) តែមិនបាច់ប្រឹងសម្លេងទេ ធម្មតាៗ កុំឱ្យឈឺភ្នែក (តែសមាធិបិទភ្នែកណា សម្លឹងក្នុងសមាធិ) 

💡🚨7. បើមានពន្លឺ ក៏កុំខ្វល់ បើមាននិម្មិត ក៏កុំអាលខ្វល់ បើមានពន្លឺចំមុខ ឱ្យសម្លឹងពន្លឺនោះផង ផ្តោតលើអង្គភាវនាផង  បើពន្លឺនោះ គេច កុំខ្វល់តាម 

⏩8. បើមានអារម្មណ៍ងងុយ ឱ្យបរិកម្ម លឿន ញាប់បំផុតតាមដែលអាចធ្វើទៅបាន បើព្រឺរងារ រីកមាឌ ធំតូច ខ្លួនស្រាល ដូចហោះហើរ ដូចវិល ក វែង ខ្លួនវែង ឱ្យទន្ទេញញាប់បំផុតតាមដែលអាចធ្វើទៅបាន ដូចគ្នា រហូតដល់បាត់សភាព ក្នុងរាងកាយ ធម្មតា ឱ្យនឹកពាក្យថា ៤ (នឹកឈាន ៤ )ហើយតម្រង់ខ្លួន បរិកម្មធម្មតាវិញ 

🕰️9. ពេលដល់ម៉ោង ចេញ ត្រូវចេញតាមដំណាក់កាល តាមលំដាប់ កុំអាលបើកភ្នែកភាំងចេញ ឱ្យនឹកពាក្យថា 3 (នឹកឈាន ៣) ហើយបន្ថូខ្លួនចុះ ចំកោងខ្លួនបន្តិច ហើយផ្សាយមេត្តា ឱ្យខ្លួនឯង និងក្រុមគួ្រសារ សព្វសត្វមានក្តីសុខ > ហើយចាំ បន្ធូខ្លួន នឹកពាក្យថា ២ (នឹកឈាន ២) ហើយរំញ័រខ្លួន ដូចយើងធ្វើសរសៃរាងកាយ ពន់ពែនខ្លួន ម៉ាអស់ដៃក៏បាន តែឱ្យនៅក្នុងឥរិយាបទ សមាធិ ឱ្យសរសៃឈាមរត់ស្រួល ក្តាប់ដៃទាំង ២ ហើយលោតក្នុងសមាធិក៏បាន ធ្វើតាមអ្វីដែលអាចធ្វើទៅបាន ឱ្យសរសៃឈាម  រត់ស្រួលក្នុងឈាន ២ ហើយយោគខ្លួនតិចៗ ផ្សាយបុណ្យបាន > ហើយចាំបន្ថូខ្លួនខ្លួន ចំកោងខ្លួន រួចនឹកពាក្យថា ១ ចង់អធិដ្ឋាន បុណ្យដែលបានធ្វើសមាធិ អធិដ្ឋានបាន រួចហើយ នឹកក្នុងចិត្តថា ចេញ

រលាស់ក្បាលបន្តិច ចេញ 

10. ចេញមកវិញ ធ្វើបញ្ចគោរពម្តងទៀត (ថ្វាយបង្គំ ៥ ដង)

🌸( ករណី អង្គុយរហូតដល់ ខ្លួនរឹងដូចថ្ម ដូចគេខ្ទាស់ខ្នងជាប់ ហើយយើងនឹកអ្វីមិនឃើញ សូមឱ្យដឹងថា សភាពចិត្តបានដល់ ឈាន ៤ ) ការចេញកុំអាលបើកភ្នែកចេញភ្លាម ក្នុងសភាពនេះ ព្រោះនាំឱ្យជាប់ឈាន ឬ ជាប់សមាធិ ធ្ងន់ក្បាល ឈឺក្បាល រកក្អួតបាន ត្រូវធ្វើតាមចំណុច 9 

(សម្រាប់អ្នក ខ្លាច បើមានរូបវត្ថុ បរិត្ត ឬ ពុទ្ធរូប ក្តាប់ក្នុងដៃពេលធ្វើសមាធិបាន)

11. ប្រសិនបើ សមាធិ ឡើងកម្រិត មាននិម្មិតខ្លះ  ឱ្យបរិកម្ម ឡើងទៅជា កម្មដ្ឋាន ៥ ( កេសា លោមា នខា ទន្តា តចោ តចោ ទន្តា នខា លោមា កេសា) ទន្ទេញទៅមក ឃ្លាតគ្នា ១ ទៅ ២ វិនាទី ឱ្យដឹងថា បានប៉ុន្មានជុំ ក៏ល្អ 

ធ្វើប្រចាំបាទ 

ឬ ប្រសិនបើធ្លាប់រៀនពីគ្រូបាអាចារ្យណាពីមុន ឱ្យធ្វើដដែលបន្ត ហើយមើលតាមចំណុចអ្វីដែលប្រើបាន ក៏យកទៅផ្សំគ្នា

ឆ្ងល់អាចសាកសួរបាន

ពីខ្ញុំព្រះករុណា ខ្ញុំបាទ ម្ចាស់ឆាណេល SDACHCHAKK ស្តេចចក្រ

No comments:

Post a Comment