ថ្ងៃចេះតែកន្លងទៅ​ រាត្រីមិននៅ​ ចរគ្រប់វេលា​ រូបក៏គ្រាំគ្រា - Buddha Dharma Monk

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ថ្ងៃចេះតែកន្លងទៅ​ រាត្រីមិននៅ​ ចរគ្រប់វេលា​ រូបក៏គ្រាំគ្រា

ចែករំលែកចំណេះដឹង
ថ្ងៃចេះតែកន្លងទៅ​ រាត្រីមិននៅ​ ចរគ្រប់វេលា​ រូបក៏គ្រាំគ្រា

អាយុសព្វសត្វ​ ផ្លាស់ប្តូរគ្រប់គ្រា​ មច្ចុ​ទាមទារ​ ជាមារសម្លាប់។

សត្វលោកវង្វេង​​ ជាប់ឧបាទានក្ខន្ធ​ ចិត្តប្រកាន់​នាំ ក្នុងតួអត្តា

អ្នកឃេីញខន្ធជាទុក្ខ ចិត្តនឿយណាយ ទេីបលះឧបាទានក្ខន្ធ៕

•••••••••••••••••••••••••••••••••••

🧘ចិត្តអប់រំឱ្យល្អ​ គ្មានអ្វីត្រេកអរ ក៏គ្មានអ្វីត្រូវទាស់

   សោមនស្ស ទោមនស្ស ទាំងអស់ជាអនត្តា(ធម៌)។

«យថាភូតំ ញាណទស្សនំ» បញ្ញា(ថ្នាក់វិបស្សនា) 

ឃើញធម៌តាមសេចក្តីពិត(សភាវសច្ច) ។

«សព្វេ ធម្មា អនត្តា» ធម៌ទាំងឡាយ មិនស្ថិតនៅក្រោម

អំណាចអ្នកណា មិនស្តាប់បង្គាប់បញ្ជានរណាម្នាក់ឡើយ ធម៌ទាំងឡាយ មិនមែនជាអត្តា ។៚

#toumvachanaទុំវចនា

No comments:

Post a Comment