មនុស្សយើងពេលខឹង យើងទើសទាល់ចិត្ត មិនពេញចិត្ត
ហើយធ្វើអ្វីមិនកើត យើងច្រើនជ្រើសរើសវិធីរំសាយចិត្តបែបណាបាទ?
យើងច្រើនតែ គុំ ជេរប្រមាថ លាបពណ៌ ញុះញុង ដាក់បណ្តាសារជាដើម មែនទេបាទ?
បើយើងខឹងអ្នកណាម្នាក់ យើងទៅបៀតបៀន ឃើញថា មានទោសជាក់ស្តែង
តែរឿងដែលខ្ញុំ ចម្លែកចិត្តពេលខ្ញុំរួបរួមឯកសារ រឿងការឱ្យផលរបស់កម្ម
ដែលមានក្នុងព្រះពុទ្ធសាសនា ដែលព្រះអានន្ទ លោកពោលទុក ដែលជាការសម្តែងរបស់ព្រះសម្មាសម្ពុទ្ធ
ប្រសិនបើយើង សិក្សាតាមកម្ម នៃសីល ត្រឹមសីល ៥ ហើយមានទោស តាមកម្មចុះ
អ្នកខ្លះសិក្សាចំណុចនេះ អាចនឹងគិតថា ខ្ញុំរវើរវាយ និយាយមិនមានតម្រាជាក់លាក់
ពិតប្រាកដ មិនមានតម្រាជាក់លាក់នោះទេ តែខ្ញុំសិក្សាច្រើនល្មមសរុបរឿងនេះ ហើយរួបរួមសេចក្តី
ដូចជា អតីត ព្រះអានន្ទថេរៈ ជាព្រះឧបដ្ឋាករបស់ព្រះសម្មាសម្ពុទ្ធ លោកពោលទុកក្នុងរឿង
មហាព្រហ្មនារទ លោកធ្លាប់មហានរក រោរុពនរក ឬ តម្រាខ្លះ សរសេរ ព មកជា វ គឺ រោរុវនរក
គឺមហានរកជាន់ទី 4
នរកនេះ មានអាយុខៃ 4,000 ឆ្នាំនរក ដូចយើងអាយុខ្ទង់ 75 ឆ្នាំ ត្រូវអស់អាយុ យ៉ាងណាអាយុ នរកនេះ ដូចគ្នា
ប៉ុន្តែ ពេលវេលា មិនស្មើជាមួយមនុស្សយើងទេ
1 ថ្ងៃ នៅក្នុងនរកនេះ = 921 កោដិ 6 លានឆ្នាំមនុស្ស
បានន័យថា បើធ្លាក់នរកជាន់នេះតែមួយថ្ងៃ គឺពេលវេលាមនុស្ស កន្លងទៅ ជាង 9 កោដិឆ្នាំ
ដូច្នេះ មិនមានឱកាសណា មកប្រាប់ញាតិនោះទេ ថាខ្ញុំធ្លាប់ជេរគេ កុហកគេ មកធ្លាក់នរកជាន់នេះនោះ
ចុះបើ ធ្លាក់ទៅ 1 ខែ នរក = 30 x 9,216,000,000 = (គិតខ្លួនឯងស្មើចំនួនឆ្នាំមនុស្ស)
ចុះបើធ្លាក់ទៅ 1 ឆ្នាំនរក 360 x 9,216,000,000 = (គិតខ្លួនឯងស្មើចំនួនឆ្នាំមនុស្ស)
ចុះបើឆេះទៅដល់ 4,000 ឆ្នាំនរក x 9,216,000,000 = (គិតខ្លួនឯងស្មើចំនួនឆ្នាំមនុស្ស)
ខ្ញុំព្យាយាមសិក្សា កម្មដែលព្រះអានន្ទ បានធ្វើ ហេតុអ្វីធ្លាក់នរកជាន់នេះ
ក្នុងតម្រាក៏មិនបញ្ជាក់ថា លោកធ្លាក់ទៅ ដល់ 4,000 ឆ្នាំនរកដែរ
បញ្ជាក់ត្រឹមថា លោកវេទនាក្រៃលែង អស់កាលដ៏យូរ
អានសង្ខេបក្នុង បិដកលេខ 63 ទំព័រ 19
(បញ្ជាក់បន្តិច ព្រះអានន្ទ ធ្លាប់ធ្វើបុណ្យច្រើន ប្រាថ្នា ឧបដ្ឋាកព្រះពុទ្ធកន្លងមក 1 សែនផែនដីហើយ)
ខ្ញុំសិក្សាឃើញថា លោកបានធ្វើកម្មច្រើន 2 ប្រភេទ គឺ
កម្មយកប្រពន្ធគេ និង កម្ម ផឹកសុរា
បើយើងសិក្សាតាមសិក្ខាបទសីល
យកប្រពន្ធគេ សីលខទី 3
ផឹកសុរា សីលទី 5
ដល់ពេលរួមចូលគ្នា ធ្លាក់នរក ជាន់ទី 4
បានន័យថា រកចន្លោះឱ្យយើងត្រឹមត្រូវល្អណាស់
អញ្ចឹងនរក ជាន់ទី 4 គឺសិក្ខាបទ សីល រឿង ការនិយាយកុហក ញុះញុង ជេរប្រមាថ លាបពណ៌ មួលបង្កាច់
ដល់ពេលខ្ញុំសិក្សាទៅ ឃើញថា ការ និយាយកុហក និយាយជេរប្រមាថ លាបពណ៌ ញុះញុង មានទោស ជាងយើងសម្លាប់ទៅទៀត
ដូច្នេះពេលសរុបទៅ ឃើញាថា បើយើងខឹងអ្នកណាម្នាក់ ហើយទៅសម្លាប់បុគ្គលនោះបានសម្រេច
យើងអាចត្រូវគេចាប់ដាក់គុកតែជាតិនេះ ហើយធ្លាក់នរក ជាន់ទី 1
គឺសញ្ជីវនរក មានអាយុកាលត្រឹម 500 ឆ្នាំនរក
មួយថ្ងៃនរក = 9 លានឆ្នាំមនុស្ស
ឃើញថា ស្រាលជាងទោស នៃការ និយាយកុហក ជេរប្រមាថទៅទៀត
ដូច្នេះ មិនចម្លែកទេ ដែលនៅក្នុង អនន្តរិយកម្ម 5 គឺ
1. សម្លាប់ ឪពុកបង្កើត
2. សម្លាប់ ម្តាយបង្កើត
3. សម្លាប់ ព្រះអរហន្ត
4. ធ្វើឱ្យព្រះពុទ្ធ របួស
5. បំបែកសង្ឃ
យើងសិក្សាទៅ អនន្តរិយកម្ម 4 ខាងលើ គឺធ្លាក់មហានរក អវចី 1 ចន្លោះព្រះពុទ្ធ
ឬ 1 អន្តរកប្ប ហើយក៏មានឱកាសឡើងមកវិញ
តែទោស បំបែកសង្ឃ គឺ ឆេះអវចី 1 ផែនដី ដូចភិក្ខុទេវត្ត
អញ្ចឹងសួរថា ការបំបែកសង្ឃ មិនបានធ្វើឱ្យព្រះសង្ឃរបួស ឬឈឺចាប់អ្វីនោះទេ
ចុះម្តេច មានកម្មធ្ងន់ម្លេះ?
គ្រាន់តែនិយាយសោះ ប្រើវាចាសោះ
ខ្ញុំសឹងមិនជឿថា គ្រាន់តែ ប្រើវាចាខុស មានឱកាស ធ្លាក់នរក 1 ផែនដីបាន
អញ្ចឹងហើយបាន សីលខទី 4 ធ្លាក់នរក ជ្រៅជាង សីល ទី 1
ហើយសីល ខទី 4 គឺ
និយាយពាក្យមិនពិត មានការជេរប្រមាថ ញុះញុងឱ្យគេបែកបាក់គ្នា លាបពណ៌ (មួលបង្កាច់)
យើងឃើញថា បច្ចុប្បន្ននេះ មនុស្សភាគច្រើន ប្រើសិក្ខាបទ ទី 4 ងាយបំផុត ពេលខ្លះ សឹងតែគិតថា ជារឿងធម្មតាបាត់ទៅហើយ
ដូច្នេះ ប្រសិនបើថ្ងៃនេះ យើងជាអ្នកនិយាយពាក្យមិនពិត យើងចូលចិត្ត ជេរប្រមាថ ញុះញុង លាបពណ៌
យើងកំពុងសាងផ្លូវ ទៅកាន់រោរុពមហានរករួមគ្នាហើយ
តើយើងគួរសប្បាយចិត្តទេថា មានមនុស្សច្រើនទៅរួមគ្នា
ឬ យើងធ្វើខុសគេ ផ្ទុយពីគេ ដោយការ និយាយពាក្យពិត មិនជេរប្រមាថ មិនញុះញុង មិនលាបពណ៌
យើងជាអ្នកសាងផ្លូវទៅខ្លួនឯងបាទ
(សម្រាប់អ្នកសិក្សាធម្មៈក្នុងព្រះពុទ្ធសាសនា)
@followers @topfans
#ស្ដេចចក្រ
#មហានរក
No comments:
Post a Comment