ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្រ្ទិយ ៤ - Buddha Dharma Monk

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្រ្ទិយ ៤

ចែករំលែកចំណេះដឹង
 
 
 
 
ដល់​ម៉ោង​អាន​បិដក​ហេីយ​
#មហាវារវគ្គ #ជរាវគ្គ #បិដកលេខ៣៨
ទំព័រ
២០៤.២០៥.២០៦.(ត)
{៣២១} ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្រ្ទិយ ៤ យ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។
{៣២២} និទានដដែលនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្រ្ទិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយនៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានប្រភេទជាឫសគល់ ។បេ។
{៣២៣} ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្រ្ទិយ ៥ យ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ថ្នាក់អញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។
{៣២៤} ឥន្រ្ទិយ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្រ្ទិយ ១ សតិន្ទ្រិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្ទ្រិយ ១ ។
{៣២៥} ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្រ្ទិយ ៥ យ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។
{៣២៦} ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅឃោសិតារាម ទៀបក្រុងកោសម្ពី ។ សម័យនោះឯង ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ប្រកាសនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។
{៣២៧} គ្រានោះ ពួកភិក្ខុច្រើនរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ប្រកាសនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡឡើយ ។

No comments:

Post a Comment