តើពាក្យ «ទិដ្ឋធម្មិកប្រយោជន៍» មានន័យដូចម្ដេច ? - Buddha Dharma Monk

Website

តើពាក្យ «ទិដ្ឋធម្មិកប្រយោជន៍» មានន័យដូចម្ដេច ?

ចែករំលែកចំណេះដឹង

 

ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទិដ្ឋធម្មិក + បយោជន ឬ ទិដ្ឋធម្មិកត្ថ; សំ. ទ្ឫស្ត + ធរិ្មក + ប្រយោជន ឬ ទ្ឫស្ត + ធរ្មិកថ៌ ) ប្រយោជន៍ក្នុងបច្ចុប្បន្ននេះ គឺប្រយោជន៍ដែលគួរបានក្នុងជាតិនេះ, ភពនេះពុំសូវដែលខាន ។
ឧទាហរណ៍៖ ទិដ្ឋធម្មិកប្រយោជន៍ យ៉ាង​ហោច​ក៏​គង់​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​សប្បាយ​ម្នាក់​ឯង​ក្នុង​ជាតិ​នេះ​ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

 

គុណនិងទោសនៃការប្រើប្រាស់ទ្រព្យសម្បត្តិ

ភោគៈ(ទ្រព្យសម្បត្តិ)ជាវត្ថុធាតុឬធនធានមួយដែលមនុស្សអោយតំលៃបំផុត ជា​ពិសេសគឺមាសប្រាក់ឬឧបករណ៍ប្រើប្រាស់។

ភោគឬទ្រព្យត្រូវបានគេស្គាល់ជាទូទៅ ហើយដើម្បីបាននូវទ្រព្យ គេត្រូវ​ព្យាយាម​​ ស្វះ ស្វែងរកដោយកំលាំងកាយនិងចិត្ត ទាំងយប់និង​ទាំងថ្ងៃ។​ព្រោះ​ហេតុ​ដូចម្ដេច? ។ព្រោះ តែគុណតំលៃនិងគុណសម្បត្តិរបស់វា។​ព្រោះតែគុណតំលៃនិងគុណសម្បត្តិរបស់វានេះឯង អាចជាអាវុធមុខពីរ​ដែល មនុស្សយើងគួរតែពិចារណា ព្រោះវាអាចនឹងផ្ដល់ ទាំង គុណ សម្បត្តិនិងគុណវិបត្តិ។​

គុណវិបត្តិ

ដើម្បីបាននូវទ្រព្យសម្បត្ដិ ឬមាសប្រាក់ ឧបករណ៍ប្រើប្រាស់ក្នុងជីវិតប្រចាំ​ថ្ងៃ គេត្រូវធ្ វើ ការ នឿយហក់ទាំងយប់ថ្ងៃដោយច្រើនអន្លើ តែពេលដែលបាន​មក​ហើយបែរជាមិនស្គាល់ តំលៃ របស់វា។គេចាយប្រើប្រាស់ខុសវិធី គោលបំណង ឬ​មិន​ស្គាល់​ប្រមាណ​ក្នុងការ ចាយប្រើ ប្រាស់រហូតក្លាយជាបរិភោគនិយមដ៏ជំនាញ ក្នុងយុគលោកាភិវឌ្ឍន៍នេះ ជួនកាល ក្លាយ​ជាអ្នកស្រវឹងផង ជាអ្នកប្រមាទផង ដល់នូវសេចក្ដីប្រាថ្នាក្នុងកាមផង​ហើយ​ក៏​ប្រព្រឹត្តិ មិន គប្បីចំពោះមនុស្សសត្វ​ផងដែរ។​​មួយចំនួនបានទ្រព្យមកហើយ យកទៅប្រើប្រាស​ក្នុងអំពើ​អបាយ​មុខ​ទាំង​ឡាយ មិនប៉ុណ្ណោះសោត ភ្លេចតួនាទីរបស់ខ្លួន ជាអ្នកទទួលការខុសត្រូវ គ្រួសារ​ទាំង​មូល។សាងអំពើមិនជាទីស្រឡាញ់ដល់ខ្លួនផង និងសង្គមផង។ទង្វើបែបនេះ ហៅថាគុណវិបត្តិនៃការប្រើប្រាសទ្រព្យសម្បត្តិ ដែលមនុស្សភាគច្រើននិយមធ្វើ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់​សំដែងថា«អ្នកដែលជាប់ជំពាក់ក្នុងការបរិភោគមាន​ចំនួនច្រើនក្នុងលោកនេះ»។​

«មានទ្រព្យ មិនស្គាល់តំលៃ គង់មានថ្ងៃទុក្ខមកនៅ

បរិភោគច្រើនពេកទៅ          ទុក្ខមកនៅមិនរសាយ។

គុណសម្បត្តិ

ទ្រព្យសម្បត្តិដែលរកបានមក ត្រូវចេះ និងស្គាល់វិធីប្រើប្រាស់ដើម្បីជាប្រយោជន៍​ដល់​ខ្លួននិងសង្គមផង ទើបនៅជាសុខ។​

វិធីប្រើប្រាស់ទ្រព្យសម្បត្ដិ

១.ចិញ្ចឹមខ្លួននិងមាតាបិតា បុត្តភរិយា ញាតិមិត្តអោយជាសុខ

២.ចិញ្ចឹមមិត្តសំឡាញ់អោយជាសុខ

៣.បំបាត់អន្ដរាយដែលកើតអំពីហេតុផ្សេងៗ

៤.និងធ្វើការពលី៥យ៉ាង គឺចេះសង្គ្រោះញាតិ ,ទទួលរាក់ទាក់ភ្លៀង,ធ្វើបុណ្យឧទ្ទិស

ដល់អ្នកដែលចែកឋានទៅហើយ,បង់ពន្ឋដារអោយរដ្ឋ,ផ្សព្វផ្សាយមេត្តាចិត្តដល់ ពួកទេវតានិងជួយសង្គ្រោះដល់អ្នកក្រខ្សត់ព្រមដោយធ្វើបុណ្យអោយទានតាមជំនឿសាសនាដែលខ្លួនគោរពរាប់អាន និងបតិបត្តិតាម។ក្រៅពីនេះទៀត វៀរចាកការនាំយកទ្រព្យ​សម្បត្តិយកទៅប្រព្រឹត្ដិអំពើអបាយមុខទាំងឡាយណា ដែលជាហេតុនាំមកនូវសេចក្ដី​វិនាស។ទទឹមនឹងនេះក៏មានវិធីប្រើប្រាសផ្សេងទៀត ដូចជា

១.មួយចំណែកដើម្បីចិញ្ចឹមបីបាច់ថែរក្សាគ្រួសារ បំរុងមាតាបិតា ញាតិអោយ​នៅជាសុខ ២.ពីរចំណែកដើម្បីយកមកធ្វើវិនិយកទុនឬដើម្បីជាដើមទុនក្នុងការប្រកប ការងាររកស៊ី ៣.មួយចំណែកបំរុង ឬសន្សំសំចៃដើម្បីការពារហេតុនឹងកើតមានឡើងដល់ សុខភាព​ ឬសន្សំសំចៃដើម្បីប្រើប្រាស់ក្នុងថ្ងៃតទៅខាងមុខ ៤.ចំណែកចុងក្រោយ គឺដើម្បីជាដើមទុន ឬជាស្បៀងតទៅជាតិខាងមុខ គឺសាងកុសលល្អដោយបរិចាគ ទ្រព្យសម្បត្ដិដែលខ្លួនរកបានផ្លូវសុចរិត។

«បុគ្គលណាមួយដែលមានទ្រព្យសម្បត្តិហើយមិនស្រវឹងផង មិនប្រមាទផង មិនគ្រប់​ដណ្ដប់​ដោយសេចក្ដីប្រាថ្នាក្នុងកាមផង មិនប្រព្រឹត្តអំពើអបាយមុខផង បុគ្គលប្រភេទនេះ ព្រះសម្មាសម្ពុទ្ធត្រាស់សំដែងថា«មានចំនួនតិចណាស់ក្នុងលោកនេះ»។​

ពួកសត្វ មានសេចក្ដីត្រេតអរខ្លាំង ក្នុងកាមនិងភោគៈទាំងឡាយ

ប្រាថ្នាជ្រុលជ្រប់ក្នុងកាមទាំងឡាយ មិនដឹងនូវទោសដែលប្រព្រឹត្តល្មើស

ដូចជាពួកម្រឹគមិនដឹងនូវអន្ទាក់ ដែលគេដាក់ ពួកសត្វនោះរមែងមានសេចក្ដី​ក្ដៅក្រហាយក្នុងកាល​ជាខាងក្រោយ ព្រោះថា ផលនៃកម្មនោះជាផលលាមក»។​

«សារត្ដា កាមភោគេសុ គិន្ធា កាមេសុ មិច្ឆិតា

អតិសារំ ន ពុជ្ឈន្ដិ មិគា កូជំវ ឱឌ្ឌិតំ បច្ឆាសំ

កដុកំ ហោតិ វិបាកោ ហិស្ស បាបកោតិ»។​

(ស.សំ. ស.អប្បសូត្រទី៦.ទ.២១២)

​                                   មានទ្រព្យ ស្គាល់ទ្រព្យគាប់ប្រពៃ

បែងចែក ចាយវាយស្គាល់ហេតុផល

ការពារមុខក្រោយ កោយយកផល

ទោសមិនកើតដល់ព្រោះស្គាល់(តំលៃ)ទ្រព្យ។




 

No comments:

Post a Comment