ព្រះពុទ្ធលោកបង្ហាញពីលក្ខណៈធ្វើជំនួញ៣យ៉ាងដើម្បីបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បរិបូរដោយអ្នកស្រឡាញ់រាប់អានច្រើន ដើម្បីបញ្ចៀសទស្សនៈមួយចំនួនដែលថា ព្រះពុទ្ធបង្រៀនមនុស្សតែពីរឿង កម្ម ផល បុណ្យ បាប អ៊ីចឹងហើយបានជាអ្នកដើរតាមភាគច្រើនជាអ្នកក្រ ។
ដើម្បីឱ្យជំនួញរបស់ខ្លួនដើរទៅដោយរលូននោះ សាធុជនគួរអនុវត្តទៅតាមទិសដៅបីចំណុចរបស់ព្រះពុទ្ធដូចតទៅៈ
១-ជាអ្នកមានបញ្ញា គឺភាពវៃឆ្លាតក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាឱ្យចំណេញ ស្គាល់កាល ស្គាល់រដូវនៃមុខរបរនីមួយៗ ស្គាល់ទីផ្សារសម្រាប់លក់ដូចជា កន្លែងណាលក់បានថ្លៃ កន្លែងណាលក់បានថោក ស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងទីនោះៗ គេត្រូវការទំនិញណាត្រូវយកទំនិញនោះទៅលក់ តាមសេចក្ដីត្រូវការរបស់គេជាដើម ។
២-ប្រឹងប្រែង ព្យាយាម គឺខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ ពោលគឺមិនខ្ជិលច្រអូស មិនទុកបង្អាប់ឲ្យហួសសេចក្ដីត្រូវការរបស់អ្នកទិញ ។
៣-ជាអ្នកប៉ិនប្រសប់ក្នុងការទាក់ទងអតិថិជនបានច្រើន ទៅទីណាៗតែងមានគេរាប់អាន មានគេស្រឡាញ់ ចេះធ្វើខ្លួនឲ្យគេស្រឡាញ់រាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ ជាអ្នករួសរាយរាក់ទាក់ ។
តើមានកន្លែងណាដែលព្រះពុទ្ធលោកបង្រៀនឱ្យមនុស្សក្រ ឬទន់ខ្សោយស្មារតីនោះ? អ្នកដែលចោទព្រះពុទ្ធសាសនាដោយប្រការផ្សេងៗ ប្រៀបបីដូចជាមនុស្សអប្បឥតវិជ្ជា ហើយខំស្រែកថាលោកនេះងងឹតណាស់ លោកនេះគ្មានពន្លឺទេ ព្រោះគេគ្មានភ្នែកគឺបញ្ញា ដើម្បីសិក្សាស្រាវជ្រាវនូវខ្លឹមសារឲ្យបានច្បាស់លាស់ ។
ពេលវេលាចេះតែទៅមុខ ❤️❤️❤️🇰🇭🇰🇭🇰🇭🇰🇭💲💲💲💲💯💯💯-នមោ ពុទ្ធាយ ៖ សូមនមស្ការថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធ
-ឧ អា ក ស៖
ឧ គឺ ឧដ្ឋានសម្បទាៈ ដល់ព្រមដោយការប្រឹងប្រែងធ្វើការងារផ្សេងៗ
អា គឺ អារក្ខសម្បទាៈ ដល់ព្រមដោយការថែរក្សាទ្រព្យសម្បត្តិដែលរកបាន។
ក គឺ កល្យាណមិត្តតាៈ សេពគប់មិត្តភក្តិល្អៗ មិនរាប់អានសេពគប់ជាមួយជនពាល។
ស គឺ សមជីវិតាៈ ចិញ្ចឹមជីវិតដោយស្មើ (ចេះចាយវាយ ទុកដាក់)
គិតជាវិជ្ជមាន៖
អក្សរសាស្រ្ត វប្បធម៌យើង មានឥទ្ធិពលផ្សព្វផ្សាយជ្រួតជ្រាបដល់ប្រទេសជិតខាងយកទៅប្រើប្រាស់ ដូចនេះ បើបានផ្សព្វផ្សាយទៅកាន់ពិភពលោកទៀត កាន់តែល្អប្រពៃ។
-----------------------------------------------------------------
✅សមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនយូរអង្វែងរហូតជានិរន្តរ៍
✅ការស្តាប់ព្រះធម៍ដោយល្អរមែនបាននូវប្រទីបគឺ បញ្ញា
✅សមអរគុណសម្រាប់ការគាំទ្រនូវឆានែលព្រះធម៌នេះ!
✅វន័យជា(មហា)មន្តស្នេហ៍ពូកែផុតក្នុងលោក ។
✅វន័យជាមហាស្នេហ៍ពូកែផុតក្នុងលោក ។
-----------------------------------------------------------------
❤️🇰🇭🙏*S O C I A L M E D I A*🙏🇰🇭❤️
សូមចុចលីងខាងក្រោម សម្រាប់ចូលក្រុមចែករំលែកពិសេសបន្ថែម: https://t.me/+uBCOSZyl0G1mOTU1
...................................................................
Follow បណ្តាញសង្គមរបស់ BusinessBuddhism៖
Website:http://bit.ly/3RyQEKR
Facebook: https://bit.ly/3Y2QrCp
YouTube: https://bit.ly/3lalHkf
TikTok: http://bit.ly/3l7OrtX
Instagram: https://bit.ly/3wUG6wd
Linkedin: https://bit.ly/3YrYusd
Twitter: https://bit.ly/3l7nyGC
No comments:
Post a Comment