ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ - Buddha Dharma Monk

សមាធិ




ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ

Share knowledge

 #មហាវារវគ្គ    #បាវាលវគ្គ    #បិដកលេខ៣៨


ទំព័រ ២៦២.២៦៣.២៦៤.(ត)

{៤៣៥} ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលកន្លងទៅហើយ បានញ៉ាំងឥទ្ធិប្បទេស គឺឫទ្ធិ ជាចំណែកដោយអន្លឺឲ្យសម្រេចហើយ សមណព្រាហ្មណ៍ទាំងអស់នោះ ក៏បានសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលមិនទាន់មកដល់ នឹងញ៉ាំងឥទ្ធិប្បទេស ឱ្យសម្រេចបាន សមណព្រាហ្មណ៍ទាំងអស់នោះ នឹងបានសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញ៉ាំងឥទ្ធិប្បទេស ឱ្យសម្រេច សមណៈឬព្រាហ្មណ៍ទាំងអស់នោះ បានសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ ។ ឥទ្ធិបាទ ៤ ដូចម្ដេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិនឹងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើនឥទ្ធិបាទ ប្រកបដោយវិមំសាសមាធិនឹងបធានសង្ខារ ១ ។ 

{៤៣៦} ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានញ៉ាំងឥទ្ធិប្បទេសឱ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ បានសម្រេចហើយ ព្រោះចម្រើន ព្រោះធ្វើឱ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងញ៉ាំងឥទ្ធិប្បទេសឱ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹងសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញ៉ាំងឥទ្ធិប្បទេសឱ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ ក៏សម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង ។ 


{៤៣៧} ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានញ៉ាំងសមត្តឫទ្ធិឱ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ បានសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងញ៉ាំងសមត្តឫទ្ធិឱ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹងសម្រេច ព្រោះចម្រើន ពោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញ៉ាំងសមត្តឫទ្ធិឱ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ សម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ ។ ឥទ្ធិបាទ ៤ ដូចម្ដេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិនឹងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើននូវឥទ្ធិបាទ ប្រកបដោយវិមំសាសមាធិនឹងបធានសង្ខារ ១ ។ 

{៤៣៨} ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានញ៉ាំងសមត្តឫទ្ធិឱ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ បានសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងញ៉ាំងសមត្តឫទ្ធិឱ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹងសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤  នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណាមួយ ក្នុងកាលឥឡូវនេះ កំពុងញ៉ាំងសមត្តឫទ្ធិឱ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ សម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤  នេះឯង ។

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

អក្សរសាស្រ្តខ្មែរ