២-អប្បមាទវគ្គ ប្រែថា ពួកធម៌និយាយអំពីសេចក្តីមិនប្រមាទ - Buddha Dharma Monk

Website

២-អប្បមាទវគ្គ ប្រែថា ពួកធម៌និយាយអំពីសេចក្តីមិនប្រមាទ

ចែករំលែកចំណេះដឹង

 

-អប្បមាទោ  អមតំ  បទំ  ប្រែថា  សេចក្តីមិនប្រមាទ  ជាផ្លូវមិនស្លាប់  ។

 -អប្បមាទញ្ច  មេធាវី  ធនំ  សេដ្ឋំវ  រក្ខតិ

ប្រែថា  អ្នកបា្រជ្ញតែងរក្សាសេចក្តីមិនប្រមាទ  ដូចជាគេរក្សាទ្រព្យដ៏ប្រសើរបំផុត  ។

-អប្បមាទំ  បសំសន្តិ  ប្រែថា  បណ្ឌិតទាំងឡាយ  តែងសរសើរសេចក្តីមិនប្រមាទ  ។

-អប្បមាទេ  បមោទន្តិ  ប្រែថា  បណ្ឌិតទាំងឡាយ  តែងរីយរាយក្នុងសេចក្តីមិនប្រមាទ  ។

អប្បមត្តា  ន  មីយន្តិ  ប្រែថា  អ្នកមិនប្រមាទ  ឈ្មោះថាមិនស្លាប់  ។

 -អប្បមត្តោ  ហិ  ឈាយន្តោ  បប្បោតិ  វិបុលិ  សុខំ

ប្រែថា  អ្នកមិនប្រមាទ  ចេះសង្កេតពិនិត្យ  តែងដល់នូវសុខដ៏ទូលាយ  ។

-អប្បមត្តោ  ឧភោ  អត្ថេ  អធិគ្គណ្ហាតិ  បណ្ឌិតោ

ប្រែថា  បណ្ឌិតអ្នកមិនប្រមាទ  រមែងបានទទួលនូវប្រយោជន៏ទាំងពីរ  ។

-អប្បមាទេន  សម្បាទេថ

ប្រែថា  អ្នកទាំងឡាយ  ចូរញាំងសេចក្តីមិនប្រមាទ  ឲដល់ព្រម  ។

-អប្បមាទរតា  ហោថ

ប្រែថា  អ្នកទាំងឡាយ  ចូរជាអ្នកត្រេកអរក្នុងសេចក្តីមិនប្រមាទ  ។

(ចប់អប្បមាទវគ្គ)

No comments:

Post a Comment