ពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច - Buddha Dharma Monk

Website

ពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច

ចែករំលែកចំណេះដឹង

 

ប្រយោជន៍​គឺ​សេចក្តីសុខ សេចក្តីចម្រើន​ដែល​កើត​អំពី​កិច្ច​ប្រឹងប្រែង ខំ​ធ្វើ ខំ​ប្រព្រឹត្ត ខំ​ប្រកបការងារ​បច្ចុប្បន្ន​៤​យ៉ាង​គឺ​៖
១-​ឧដ្ឋានសម្បទា ដល់​ព្រម​ដោយ​សេចក្តី​ព្យាយាម គឺ​ព្យាយាម​ក្នុង​ការ​ប្រកប​កិច្ច​ជា​គ្រឿង​ចិញ្ចឹមជីវិត​ក្តី​, ក្នុង​ការ​សិក្សា​រៀនសូត្រ​ក្តី ក្នុង​កិច្ច​ធុរៈ​ជា​មុខ​នាទី​របស់​ខ្លួន​ក្តី​ ។
២-​អារក្ខ​សម្បទា ដល់​ព្រម​ដោយ​ការ​ថែរក្សា គឺ​ថែរក្សា​ទ្រព្យ​ដែល​រកបាន​មក​ដោយ​សេចក្តី​ព្យាយាម​មិន​ឲ្យ​អន្តរាយ​ទៅ​ក្តី​, រក្សា​ការងារ​មិន​ឲ្យ​សាបសូន្យ​ទៅ​ក្តី ។
៣-​កល្យាណមិត្ត​តា ភាព​ជា​អ្នកមាន​មិត្ត​ល្អ មិន​សេពគប់​មិត្ត​អាក្រក់ ។
៤-​សមជីវិតា ការ​ចិញ្ចឹមជីវិត​តាម​សមគួរ​ដល់​កម្លាំង​ទ្រព្យ​ដែល​រកបាន​មក គឺ​មិន​ត្បិតត្បៀត​ពេក​មិន​ខ្ជះខ្ជាយ​ពេក ។
សម្បទា​ទាំង​បួន​ប្រការ​នេះ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​នាំ​ឱ្យ​បាន​ស​ម្រេ​ប្រយោជន៍​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។

No comments:

Post a Comment