៚ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ ៚ - Buddha Dharma Monk

Website

៚ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ ៚

ចែករំលែកចំណេះដឹង

៚ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ ៚
ការធ្វេសប្រហែលប្រមាទក្នុងការងារ ជាហេតុនាំឲ្យមិនអាចសម្រេចគោលបំណងបាន ទោះបីការងារនោះតូចក្តី ធំក្តី ៕
ព្រះពុទ្ធទ្រង់បានសម្ដែងមច្ឆឹមពុទ្ធវចនៈ (បណ្ដាំចុងក្រោយ) ថា ៖
« អប្បមាទេន សម្បាទេថ អ្នកទាំងឡាយ ចូរញ៉ាំងប្រយោជន៍ទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះ »
មានន័យថា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធរយៈពេល ៤៥ ព្រះវស្សា ប្រមូលសរុបយ៉ាងខ្លីបំផុត គឺការមិនប្រមាទក្នុងកិច្ចការងារគ្រប់យ៉ាង ៕
១- ហេតុនៃការប្រមាទ៖
ការមើលស្រាលការងារ ឬខ្ជិលក្នុងការងារដោយអាងលេសដូចខាងក្រោម៖
ក- ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថា ព្រឹកពេក ៕
ខ- ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថា ថ្ងៃពេក ៕
គ- ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថា ល្ងាចពេក ៕
ឃ- ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថា យប់ពេក ៕
ង- ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថា ត្រជាក់ពេក ៕
ច- ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថា ក្ដៅពេក ៕
ឆ- ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថា ទើបនឹងមកពីហត់ ៕
ជ- ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថា ទើបងើបពីឈឺ ៕
អាការៈទាំងនេះ ជាលក្ខណៈមនុស្សខ្ជិល ដែលជាមារយាទអន់ថយ មិនអាចក្លាយជាមនុស្សខ្ពង់ខ្ពស់បានទេ៕
ដើម្បីការសិក្សាបានដល់ទីបំផុត និងមានអនាគតភ្លឺស្វាង ម្នាក់ៗត្រូវព្យាយាមរៀនសូត្រគ្រប់មុខវិជ្ជាដោយយកចិត្តទុកដាក់បំផុត ៕
២- ប្រភេទនៃការប្រមាទ៖
ក- ប្រមាទក្នុងពេលវេលា:
គឺបណ្ដែតបណ្ដោយឲ្យពេលវេលាកន្លងទៅដោយឥតប្រយោជន៍ មិនប្រឹងប្រែងរៀនសូត្រ រកស៊ី រវល់តែមើលទូរទស្សន៍ច្រើនពេក ដើរលេងច្រើនពេក ៕
ខ- ប្រមាទក្នុងវ័យ:
គឺស្រវឹងក្នុងវ័យកំម្លោះ ក្រមុំ ដើរលេង សប្បាយហ៊ឺហា មិនគិតដល់សីលធម៌ សុជីវធម៌ ឬរក្សាខ្លួនឱ្យបានល្អទេ បណ្ដែតបណ្ដោយ ភ្លើតភ្លើនស៊ីវិល័យទៅតាមសង្គមអូសទាញ ៕
គ- ប្រមាទក្នុងការងារ:
គឺខ្ជិលមិនចង់ធ្វើ ខ្ជិលរៀបចំកន្លែងដេក ខ្ជិលបោកគក់ខោអាវ ខ្ជិលបោសសំអាត ខ្ជិលធ្វើការងារផ្ទះ រហូតដល់ខ្ជិលរកស៊ី ដើរប៉ោឡែ ធ្វើចោរជាដើម ៕
ឃ- ប្រមាទក្នុងការសិក្សា:
គឺខ្ជិលមើលមេរៀន ខ្ជិលស្ដាប់គ្រូពន្យល់ ខ្ជិលសាកសួរ ខ្ជិលកត់ត្រា៕
លទ្ធផលនៃការខ្ជិល គឺ ល្ងង់ ៕
ង- ប្រមាទក្នុងការបដិបត្តិធម៌:
គឺមានគំនិតថា ធម៌អាថ៌ សីលទាន សម្រាប់តែមនុស្សចាស់ព្រឹទ្ធាចារ្យ ចំណែកលើខ្លួនឯងនៅក្មេង កុំអាលទាន់ធ្វើ ៕
ព្រះពុទ្ធទ្រង់បានសម្ដែងមច្ឆឹមពុទ្ធវចនៈ (បណ្ដាំចុងក្រោយ) ថា ៖
« អប្បមាទេន សម្បាទេថ អ្នកទាំងឡាយ ចូរញ៉ាំងប្រយោជន៍ទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះ »
មានន័យថា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធរយៈពេល ៤៥ ព្រះវស្សា ប្រមូលសរុបយ៉ាងខ្លីបំផុត គឺការមិនប្រមាទក្នុងកិច្ចការងារគ្រប់យ៉ាង ៕
គំនិតពិចារណា
« មិនធ្វេសប្រហែស មិនប្រមាទក្នុងការងារ ជាបុព្វហេតុនាំឲ្យសម្រេចគោលបំណង »
សូមនមោទនាបុណ្យ
សូមអរគុណ

No comments:

Post a Comment