មាតុភូមិកម្ពុជា ជាទីស្នេហានៃខ្ញុំ ចិន្តាសាកលរបស់ភិក្ខុធម្មបាល ខៀវ ជុំបង្រៀនអោយប្រើសតិបញ្ញា
និងអោយដំណោះស្រាយទុក្ខតាមផ្លូវត្រូវ
ភាគ១
ព្រះពុទ្ធសាសនាបង្រៀនសង្កាត់ធ្ងន់លើសតិបញ្ញាក្នុងទង្វើរបស់ជីវិត។ អោយចេះកំចាត់សេចក្ដីទុក្ខដោយ
ពិចារណាអោយឃើញដើមហេតុរបស់ទុក្ខ ហើយធ្វើកំណែ និងសំរាយអោយត្រឹមត្រូវតាមសេចក្ដីពិតមិន
អោយជឿរឺប្រកាន់យកផ្លូវដោះស្រាយយ៉ាងធូរៗងាយៗ ប្រាសចាកហេតុផល
ក្នុងចំណុចទី១ ដែលថាពុទ្ធសាសនាបង្រៀនសង្កត់ធ្ងន់លើសតិបញ្ញានោះ «សតិបញ្ញា» ក្នុងទីនេះប្រែមកពី
ពាក្យអង់គ្លេសថា Intelligence ។ បើនិយាយតាមភាសាសាសនា សតិបញ្ញាមិនមែនជាគូគ្នាទេ។ ព្រះពុទ្ធ
សាសនារបស់យើង បានប្រើសតិនិងសម្បជញ្ញៈនឹងគ្នា ដោយបានអោយឈ្មោះធម៌នេះថា ជាធាតុមានអុប្ប
ការៈច្រើនដែលចែង ក្នុងគម្ពីរ អង្គុត្ដនិកាយទុក្កនិបាត ដូចយើងបានស្ដាប់គ្រប់គ្នាហើយ។ ចំនែកសតិនិង
បញ្ញាលោកពុំបានប្រើជាគូតែលោកប្រើជាពួកនឹងមានក្នុងសំនេរខាងមុខ។
ពាក្យថា «សតិ និងបញ្ញា» ប្រែមកពីពាក្យថា Intelligence នោះ ប្រសិនបើយើងចង់ប្រើពាក្យពុទ្ធសាស
នាសុទ្ធ យើងប្រើតែបញ្ញាមួយក៏បានណាស់ទៅហើយ ព្រោះបញ្ញាល្អរឺបញ្ញាពិតៗដែលគម្ពីរអភិធម្មយើង
បានអោយឈ្មោះថា សោភណចេត្ដសិក នោះត្រូវមានសតិនៅក្នុងនោះផងដែរដែលលោកអោយឈ្មោះ
ម្យ៉ាងទៀតថា បញ្ញាជាសហគតៈជាមួយសតិ។ អ្នកអាននឹងបានដឹងរឿងនេះជាថ្មី តាមសំនេររបស់ខ្ញុំខាងមុខ
។ ដើម្បីជាបន្ទាន់ ខ្ញុំសូមអ្នកអានសង្កេតថា ធម្មៈជាទូទៅនៃព្រះពុទ្ធសាសនា មិនមានធម្មៈណាស្ដីដល់ជំនឿ
ហើយគ្មានស្ដីដល់បញ្ញាផងទេ។ សទ្ធានិងបញ្ញាត្រូវបានជាប់ទាក់ទងជាមួយគ្នាយ៉ាងណា សតិនិងបញ្ញាត្រូវជា
សហគតៈធម៌នឹងគ្នាយ៉ាងនោះដែរព្រោះចេត្ដសិកធម៌ទាំងអស់នេះត្រូវបានចាត់ចូលក្នុងសោភណចេត្ដសិក
ដូចគ្នា។
ជំនឿមានបញ្ញាជាសហគតៈ
ដើម្បីអោយបានជាលក្ខឋាន រឺគោលការណ៍ដោយជាក់លាក់ ខ្ញុំសូមស្នើគំនោលធម្មៈដែលមានសតិបញ្ញា
ត្រូវបានជាប់គូគ្នា រឺរួមសហប្រតិបត្ដិការគ្នាតាមដែលខ្ញុំបានរកឃើញដូចនេះ
ក- សម្បរាយិកត្ថៈ ប្រយោជន៍អនាគត រឺពំនោលមួយទៀតថា ធម្មៈជាហេតុធ្វើអោយ មនុស្សអ្នកអនុវត្ដ
បានសំរេចនូវអានាគតសុខ រឺបរលោកសម្បត្ដិ ដែលកម្រនឹងរក បានមាន៤ប្រការគឺ ៖
១ -
២ -
៣ -
៤ - សទ្ធាសម្បទា
សីលសម្បទា
ចាគសម្បទា
បញ្ញាសម្បទា ដល់ព្រមដោយជំនឿ
ដល់ព្រមដោយសីល
ដល់ព្រមដល់ការបរិច្ចាគ (ពលីកម្ម)
ដល់ព្រមដោយបញ្ញា។
ខ - ធម្មៈដែលធ្វើអោយមនុស្សមានសេចក្ដីក្លាហាន (វេសារជ្ជករណធម៌)មាន៥ប្រការគឺ
១ -
២ -
៣ -
៤ -
៥ - សទ្ធា
សីល
ពាហុសច្ចៈ
វិរិយារម្ភៈ
បញ្ញា ជឿរបស់ដែលគួរជឿ
រក្សាកាយវាចាអោយរៀបរយ
ភាពជាអ្នកត្រាប់ត្រងច្រើន
ប្រារព្ភសេចក្ដីព្យាយាម
ចេះដឹងជុំវិញរបស់ដែលគួរចេះដឹង។
គ - ធម្មៈដែលជាកំលាំង (ពលៈ) និងជាធំ អិន្រ្ទីយ៍ មាន៥ប្រការគឺ
១ -
២ -
៣ -
៤ -
៥ - សទ្ធា
វិរិយៈ
សតិ
សម្មាសមាធិ
បញ្ញា ជឿរបស់ដែលគួរជឿ
សេចក្ដីព្យាយាម
សេចក្ដីរលឹកបាន (ចាំបាន)
សេចក្ដីតាំងចិត្ដមាំមួន
ការចេះដឹងជុំវិញហេតុការណ៍
ឃ - ទ្រព្យប្រសើរ (អរិយទ្រព្យ) មាន៧ប្រការ
១ -
២ -
៣ -
៤ -
៥ -
៦ -
៧ - សទ្ធា
សីល
ហិរិ
អោត្ដប្បៈ
ពាហុសច្ចៈ
ចាគៈ
បញ្ញា ជឿរបស់ដែលគួរជឿ
រក្សាកាយវាចាអោយរៀបរយ
ខ្មាសអៀនចំពោះទង្វើបាបទុច្ចរិត
ស្លុតខ្លាចចំពោះទង្វើបាបទុច្ចរិត
ភាពជាបុគ្គលបានលឺបានស្ដាប់ច្រើន
លះកាត់ដើម្បីអំណោយ រឺពលិកម្ម
ចេះដឹងស្ដាប់របស់ដែលមានប្រយោជន៍។
ង - ធម្មៈរបស់មនុស្សល្អ «សប្បុរសធម៌» មាន៧ប្រការ៖
១ -
២ -
៣ -
៤ -
៥ -
៦ -
៧ - សទ្ធា
ហិរិ
អោត្ដប្បៈ
ពាហុសច្ចៈ
វិវិយៈ
សតិ
បញ្ញា ជឿរបស់ដែលគួរជឿ
ខ្មាសអៀនចំពោះទង្វើបាបទុច្ចរិត
ស្លុតខ្លាចចំពោះទង្វើបាបទុច្ចរិត
ភាពជាបុគ្គលបានលឺបានស្ដាប់ច្រើន
ព្យាយាម
រលឹក
ចេះដឹងច្រើន។
អ្នកសិក្សាគប្បីធ្វើសេចក្ដីសង្កេតថា ធម៌ទាំងឡាយដែលខ្ញុំបានសរសេរមកហើយនេះ សតិនិងបញ្ញានៅកៀ
កកើយជិតដិតជាមួយគ្នា តែមិនមែនជាគូនឹងគ្នាទេគឺមានតំណែងជាពួកនៃគ្នានឹងគ្នា។ ចំនែកសទ្ធា និងបញ្ញា
ជាសហគតៈធម៌ក្នុងសហប្រតិបត្ដិការដូច ដែលយើងធ្លាប់បានដឹងធ្លាប់បានធ្វើការកត់សំគាល់មកហើយ។
ការហាមឃាត់មិនអោយដាក់ជំនឿចូលទៅក្នុងផ្លូវប្រាសចាកហេតុផល ដែលអាចធ្វើអោយខុស រឺអោយ
ភ្លាត់ចាកសេចក្ដីពិតមាន ១០ប្រការ ដែលពុទ្ធសាសនិកស្ទើរតែ គ្រប់គ្នាធ្លាប់បានដឹងមកហើយ។ ដើម្បីពង្រឹ
ងគំនិត និងទំលាក់ចោលនូវគំហើញខុសរបស់អ្នកអាន និងអោយទៅជាធម្មៈមានលក្ខណៈពេញលេញដូច
បានអាងមកហើយ ខ្ញុំសូមសរសេរឡើងវិញទៀតមានដូចនេះគឺ
១ -
២ -
៣ -
៤ -
៥ -
៦ -
៧ -
៨ -
៩ -
១០ - កុំជឿដោយបានលឺតៗគ្នាមក
កុំជឿតាមល្បីល្បាញ
កុំជឿ តាមដំណឹងដែលចេញពីមាត់មួយទៅមាត់មួយ
កុំជឿ ដោយផ្អែកអាងទៅលើតំរាក្បួនខ្នាត
កុំជឿ ដោយគូសដៅខ្លួនអែង
កុំជឿ ដោយគ្នាន់គ្នេរគិតប៉ាន់ស្មាន
កុំជឿ ដោយត្រិះរិះគយគន់តាមអាការៈប្រហាក់ប្រហែល
កុំជឿ ដោយសំអាងវាស្របគំនិត រឺសមតាមគំហើញរបស់ខ្លួន
កុំជឿ ដោយអាង រឺឃើញថាអ្នកអោយយោបល់ធ្លាប់មានកេរ្ដិ៍ឈ្មោះគួរអោយជឿបាន
កុំជឿ ដោយរាប់អានថាអ្នកនេះជាគ្រូរបស់ខ្លួន។
ព្រះសម្មាសម្ពុទ្ធ បានធ្វើសេចក្ដីបញ្ជាក់បន្ថែមទៀតថា «កាលណាខ្លួនអ្នកបានដឹងដោយខ្លួនអែងថា ធម្មៈទាំង
ឡាយនេះជាអកុសលមានទោស អ្នកប្រាជ្ញលោកត្មះតិះដៀល។ អ្នកប្រាថ្នាសេចក្ដីសុខ កាលណាប្រព្រឹត្ដ
ប្រតិបត្ដិធម៌នេះ ការប្រព្រឹត្ដិប្រតិបត្ដិរបស់ខ្លួនមិនត្រឹមតែមិនបានផ្ដល់សេចក្ដីសុខអោយប៉ុណ្នឹងទេ។ គឺ
ត្រលប់ជាផ្ដល់អោយនូវ សេចក្ដីវិនាស និងសេចក្ដីទុក្ខទៀតផងអ្នកត្រូវលះបង់ធម្មៈនេះចោលអោយអស់
ទើបសេចក្ដីសុខកើតមានដល់ខ្លួន។ ទន្ទឹមគ្នានេះ ធម្មៈទាំងឡាយណាគ្មានកំហុស គ្មានប្រកបដោយទោស
អ្នកប្រាជ្ញទាំងឡាយលោកសរសើរ។ កាលណាខ្លួនអ្នកបានប្រព្រឹត្ដប្រតិបត្ដិតាម រឺបាន អនុវត្ដរមែងផ្ដល់នូវ
ប្រយោជន៍និងសេចក្ដីសុខជាទីពេញចិត្ដរបស់ ខ្លួនអ្នកត្រូវរស់នៅជាមួយធម្មៈទាំងឡាយនោះគ្រប់ពេលវេ
លា»។ ធម្មៈមានទំនាក់ទំនងប្រហាក់ប្រហែលគ្នានេះ មិនមែនមានតែក្នុងកាលាមសូត្រមួយទេ សូត្រទាំង
ឡាយដទៃទៀតមាន កទ្ទិយសូត្រ ជាដើមក៍មាននិយាយដូចនេះដែរ។
ពុទ្ធអោវាទនេះ បស្ចឹមជនគេមានការចាប់អារម្មណ៍ច្រើនហើយ គេប្រកាន់យកជាគំនិតស្រាវជ្រាវរកសេច
ក្ដីពិត ដែលគេយល់ថាត្រូវតាមគំនោលនៃវិទ្យាសាស្រ្ដយ៉ាងច្បាស់លាស់ផង។
ជឿអ្នកដទៃរឺជឿខ្លួនអែង
មានបញ្ហាចោទឡើង បើយើងនិយាយតាមគោលគំនិតកាលាមសូត្រព្រះពុទ្ធសាសនាហាក់ដូចជាមិនបាន
បង្រៀនអោយពុទ្ធសាសនិក រឺមនុស្សទូទៅជឿអ្នកដទៃក្រៅពីខ្លួនអែងឡើយ។ ដូចនេះបញ្ហាស្មុគស្មាញនឹង
ចេះតែមានតទៅទៀតគ្មានចប់ទេ ព្រោះសេចក្ដីលំបាកលំបិនដែលកំពុងកើតក្នុងលោកសព្វថ្ងៃ រឺដែលនឹង
កើតទៅអនាគតនោះ ក៏ព្រោះមនុស្សមានជំនឿតែក្នុងខ្លួនអែង មិនព្រមស្ដាប់មតិ រឺសំលេងអ្នកដទៃផង
ឡើយ។ ន័យមួយទៀតដែលថាពុទ្ធសាសនា ជាប្រជាធិបតេយ្យ ស្ដាប់សំលេងភាគខាងច្រើនជាប្រមាណគឺ
ពិភាក្សារឿងអ្វីៗបើមានមតិបែកគ្នាជាពីរពួករឺច្រើនជាងនេះ ត្រូវសំរេចយកជាបានការ តាមមតិភាគច្រើន
។ ទ្រិស្ដីនេះដូចជាស្រួលស្ដាប់ស្រួលយល់ហើយងាយដល់ការអនុវត្ដន៍ផង តែដែលបន្ថែមថា មនុស្សត្រូវ
ជឿខ្លួនអែងនៅក្នុង គំនិតប្រកបដោយហេតុផលមកទៀត។ ក្នុងរឿងនេះដូចជាមិនអាចបញ្ចប់សំនួរ និងចំ
ងល់បានឡើយ។
បញ្ហាដែលគេយល់ថាលំបាករឺមានសេចក្ដីស្មុគស្មាញនោះវាពិតជាអញ្ចឹងមែនហើយ ព្រោះរឿងនេះវាធ្លាប់
មានការប្រឆាំងប្រទាំងប្រទើសគ្នាយូរមកហើយ តែប្រសិនបើ គេយល់ពុទ្ធចិន្ដាថា ជាធាតុមានលក្ខណៈជា
វិទ្យាសាស្រ្ដ រឺមានលក្ខណៈប្រកបដោយ ហេតុផងនោះភាពលំបាក និងភាពស្មុគស្មាញរបស់គេក្នុងរឿងនេះ
វាពុំអាចប្រព្រឹត្ដទៅបានទៀតទេ។ ដើម្បីជាពន្លឺដល់អ្នកអាន ខ្ញុំសូមអោយគំនិតដូចមានតទៅនេះគឺ
ពុំនោលក្នុងចំណុចថា ពុទ្ធសាសនាបង្រៀនមនុស្សតាមបែបយ៉ាងប្រជាធិបតេយ្យ រឺបង្រៀនមានគោលគំ
និតជាប្រជាធិបតេយ្យនោះ គេមិនត្រូវភ្លេចថាធាតុប្រជាធិបតេយ្យរបស់ពុទ្ធសាសនា គឺប្រជាធិប្បតេយ្យ
នៅក្នុងក្របខ័ណ្ឌនៃសីលធម៌ រឺនិយាយម្យ៉ាងទៀតថាគឺប្រជាធិបតេយ្យដែលមានលក្ខណៈជាប្រជាធិបតេ
យ្យពិតៗផង មានលក្ខណៈជាធម្មាធិប្បតេយ្យមែនៗផង។ ជាពិសេសប្រជាធិប្បតេយ្យជាមូលដ្ឋាន។ គឺមតិ
ភាគច្រើនដែលបានទុកដាក់ជាគោលគំនិតនៃការអនុម័តិ រឺការវិនិច្ឆ័យ នៅក្នុងក្របខ័ណ្ឌនៃធម្មវិន័យច្បាប់
រដ្ឋទើបយកជាបានការ។ ប្រសិនបើគំនិតភាគច្រើនមិនប្រកាន់យកធម្មវិន័យ រឺច្បាប់រដ្ឋជាបន្ទាត់នៃការអនុ
ម័តិ ក៏ពុំអាចអនុវត្ដកើត ពុំអាចយកជាបានការឡើយ។ ដោយអាស្រ័យហេតុនេះទើបពុទ្ធសាសនាកាលណា
បើមានសម័យប្រជុំលោកតំរូវអោយស្នើញាត្ដិស្នើយោបល់ដោយសូត្រប្រកាសអោយបានច្រើនដងដើម្បី
ទុកអោយសមាជិកប្រជុំ មានពេលត្រិះរិះពិចារណាអោយបានល្អិតម៉ត់ចត់មុន នឹងបញ្ចេញមតិថា «ទេ» រឺ
«អើ» យ៉ាងណាក៏ដោយចុះមតិភាគច្រើនត្រូវតែមានភាព ត្រឹមត្រូវមានប្រសិទ្ធិភាពជាងមតិភាគតិច។ ដូច
នេះទើបព្រះសម្មាសម្ពុទ្ធ ព្រះអង្គបដិសេធមតិបុគ្គលរឺគណៈ ហើយយកមតិសង្ឃជាមតិវិនិច្ឆ័យជាដាច់ខាត។
ព្រោះអ្វី? ព្រោះមតិភាគច្រើនទោះជាដូចម្ដេចម្ដា ក៏គង់មានប្រសិទ្ធិភាព មានពន្លឺជាងមតិភាគតិចជានិច្ច។
ប្រសិនបើអង្គប្រជុំមានសមត្ថភាពប្រហាក់ប្រហែលគ្នា តែបើភាគច្រើន មានសមត្ថភាពទន់ខ្សោយជាង
ភាគតិចនោះ បញ្ហាមុខជាមិនឈប់ចោទទេ។ ដោយអាស្រ័យហេតុនេះទើបព្រះពុទ្ធសាសនាទាញស្មារតីអ្ន
កវិនិច្ឆ័យ អោយលះបង់គតិធម៌បួន។ ខ្ពស់ជាងនេះគឺមហាជនល្ងង់មិនអោយធ្វើការដំណាងជាតិ។
ចំណុចមួយទៀត ពុទ្ធសាសនាបានសរសើរបុគ្គលដែលមានការសិក្សាច្រើនមានបញ្ញាវាងវៃពីកំណើត មាន
ការពិសោធន៍ក្នុងការងារ មានគំនិតប្រកបដោយពន្លឺក្នុងគតិលោក គតិធម៌មានចំបាស់ក្នុងការអនុវត្ដន៍បាន
ទទួលផលល្អច្រើនលើកច្រើនគ្រាមកហើយ មានជីវិតរស់ក្នុងព្រហ្មវិហាយូរមកហើយ។ ជាមួយគ្នានេះ ខ្លួន
យើងជាមនុស្សរស់នៅលើបង្អែកនៃគំនិតជាក់លាក់ច្បាស់លាស់ដែលពុទ្ធសាសនាចងថា អបរបច្ចយោ
ប្រែថាមនុស្សរស់នៅដោយគ្មានអ្នកដទៃជាបច្ច័យ។ ក្នុងន័យថា គេគ្មានជំនឿ គ្មានសេចក្ដីទុកចិត្ដលើគំនិត
គំហើញរបស់អ្នកដទៃដែលចេះតែបង្ហាញយោបល់តាមអារម្មណ៍ តាមកំលាំងបាយរបស់ខ្លួនគ្មានត្រូវតាម
សេចក្ដីពិត។ដូចនេះព្រោះអ្វី? ព្រោះខ្លួនគេជាមនុស្សមានគំនិតភ្លឺ មានយោបល់ស្វាងដែលធ្លាប់បានអនុវត្តន៍
ចេញផលល្អមកហើយ មនុស្សដែលគ្មានបានដឹងអ្វីដោយខ្លួនអែង ដំណឹងអ្វីៗចាំតែគេប្រាប់គេនិយាយគេ
ពន្យល់មនុស្សធុននេះមានជីវិតរស់នៅ ឆ្ងាយពីពន្លឺនៃសេចក្ដីពិតពន់ពេកណាស់។ ពុទ្ធភាសិតថា វិរិយេទុក្ខ
មច្ចេតិ គេឆ្លងអន្លង់ទុក្ខបានដោយអាស្រ័យសេចក្ដីព្យាយាមដែលមានបញ្ញាជាដៃគូនោះ ភាសិតនេះបានស
ង្កត់ធ្ងន់លើកំហំនិងពន្លឺ ប្រសិនបើយើងអនុវត្ដន៍ភាសិតនេះបាន ប្រជាធិបតេយ្យ ធម្មាធិបតេយ្យក្ដី នឹងមាន
វឌ្ឍនភាពដល់ទិសដៅរបស់មនុស្សជាមិនខាន ដរាបណាគេខំស្រាវជ្រាវសាកល្បងពិសោធន៍អោយឃើញ
សេចក្ដីពិតដោយខ្លួនអែងរឿយៗ លុះត្រាបានជួបសេចក្ដីពិតរឺភាពភ្លឺស្វាងដោយខ្លួនអែង។ ដរាបនោះទើប
គេមានជំនឿមួយបែបដែលមិនចាំបាច់ត្រូវអាស្រ័យការគូសដៅ រឺស្ដាប់សេចក្ដីបំភ្លឺរបស់អ្នកដទៃ។ នេះជា
គុណសម្បត្ដិពិសេសរបស់មនុស្សដែលពុទ្ធសាសនាត្រូវការចង់បាន។ តែអស់រយៈកាលយូរណាស់មកហើ
យមនុស្សបែបនេះនៅតែមានមិនច្រើនដដែល។ តើដល់ពេលណាទៅទើបខ្មែរយើងមានប្រជាធិបតេយ្យ
និងធម្មាធិបតេយ្យសម្បូណ៍បាន?។
ជាបុគ្គលាធិដ្ឋាន ខ្ញុំសូមលើកយកតួយ៉ាង២-៣ មកប្រកបរឿងដើម្បីអោយអ្នកសិក្សាមានគំនិតយល់
សេចក្ដីច្បាស់លាស់មានដូចនេះ
តួយ៉ាងសន្មតថា បុរសឈ្មោះក មិនធ្លាប់បរិភោគផ្លែធូរេនម្ដងណាសោះ បើគេអោយឈ្មោះ ក ធ្វើសេច
ក្ដីបំភ្លឺអំពីរសជាតិធូរេន ឈ្មោះ ក អាចបំភ្លឺគេបានដោយដៅស្មាន តាមបានលឺអ្នកដទៃនិយាយប្រាប់។ តែ
បើអោយឈ្មោះខ ដែលធ្លាប់អាស្រ័យផ្លែធូរេន ធ្វើសេចក្ដីបំភ្លឺវិញទោះណាជាមានសេចក្ដីមិនច្បាស់លា
ស់ដូចខ្លួនអែងដឹងក្នុងពេលទទួលទានផ្លែធូរេន ក៏គង់មានសេចក្ដីងាយស្ដាប់ រឺចូលចិត្ដបានច្រើនជាងឈ្មោះ
ក ដែលគ្នា ធ្វើសេចក្ដីបំភ្លឺដោយគ្មានបានដឹងរសជាតិធូរេនសោះហ្នឹងដែរ។
តួយ៉ាងទី២ ឈ្មោះក មិនធ្លាប់បានទៅប្រទេសអាមេរិកម្ដងណាឡើយតែបានដឹងដោយសារអ្នកធ្លាប់ទៅគេ
និយាយប្រាប់ថា យ៉ាងដូចនេះយ៉ាងដូចនោះ។ ដំណឹងនេះបើប្រៀបធៀបទៅនឹងឈ្មោះខ ដែលគេធ្លាប់បាន
ទៅស្រុកអាមេរិកឃើញថាខុសគ្នាឆ្ងាយណាស់។ ដូចនេះការជឿខ្លួនអែងល្អ រឺជឿអ្នកដទៃល្អ ត្រូវបានជាក
ម្មវត្ថុនៃការពិចារណាសំរាប់ខ្លួនយើងទាំងអស់គ្នា។
តួយ៉ាងទី៣ ឈ្មោះក អានអក្សរខ្លួនអែងមិនចេញត្រូវមានអ្នកដទៃអានជំនួស។ ឈ្មោះ ខអានអក្សរខ្លួនអែ
ងចេញ អ្នកទាំងពីរនាក់ បើយើងលើកយកមកប្រៀបធៀបតំលៃគ្នា តើអ្នកណាគ្រាន់បើជាងអ្នកណា។
នេះក៏ជាកម្មវត្ថុរបស់យើងក្នុងការវាយតំលៃនៃ ជនទាំងពីរនាក់នេះទៀតដែរ។ ដើម្បីជាពន្លឺខ្ញុំសូមបញ្ជាក់ថា
ជំនឿខ្លួនអែងក្រោយដែលគេបានពិសោធន៍ក្រោមបន្ទាត់នៃហេតុផល នៃវិចារណញ្ញាណ ឃើញបានច្បា
ស់តាមសេចក្ដីពិតហើយ ជំនឿនេះជាធាតុល្អបំផុត ជាជំនឿគ្មានលាយឡំដោយចំងល់ជាជំនឿដែលគេចូ
លចិត្ដដោយខ្លួនគេ ជាជំនឿដែលគេឃើញច្បាស់ដោយខ្លួនគេ។ ជាមួយនឹងជំនឿបែបនេះគេគ្មានការសំ
គាល់ខុស គ្មានគំនិតស្រម័យ គ្មានភាពងងឹតនិងភាពគ្មានភាពជាក់លាក់ ដែលពុទ្ធសាសនាហៅថា ជំនឿមាន
បញ្ញានៅខាងក្នុង រឺជំនឿប្រកបដោយពន្លឺ ដែលវឌ្ឍនជននិងអរិយជន ត្រូវការចង់បាន។ និយាយខ្លីៗ គឺជំនឿ
មានបញ្ញាត្រួតត្រាមានពន្លឺគំនិតមួយបំភ្លឺផ្លូវ ដែលយើងអាចអោយឈ្មោះម្យ៉ាងទៀតថា ជំនឿមានកំណើត
ដោយអាស្រ័យចំបាស់របស់ខ្លួនពុំមែនដោយអាស្រ័យពំនោលអ្នកដទៃ។
ចំណុចដែលគេត្រូវដឹងក្នុងរឿងបញ្ញា
ភាគ២
ដើម្បីអោយឃើញជាបញ្ញា កាលបើរួមចូលជាមួយនឹងធម៌ដទៃៗហើយ ដែលលោកបានអោយពិន្ទុច្រើន
ជាងធម៌ទាំងឡាយដទៃ ព្រោះលោកមានគំហើញយ៉ាងណានោះ ក្រៅពីមើលឡើងវិញអោយឃើញថា ស
ទ្ធាដែលមានបញ្ញាជាបង្កូលរឺជាចំរានរឺជាទំនប់ដូចបានពោលមកហើយខ្ញុំសូមស្នើធម្មៈផ្នែកដទៃទៀតមាន
ដូចនេះ
១ - លំដាប់នៃការប្រតិបត្ដិធម៌៣ថ្នាក់ (អនុបព្វបដិបទា)
១ -
២ -
៣ - សីល
សមាធិ
បញ្ញា រក្សាកាយវាចាអោយមានរបៀបរៀបរយ
ធ្វើចិត្ដអោយមានលំនឹងមាំមួន
ធ្វើខ្លួនអោយមានសេចក្ដីចេះដឹងច្រើន
២ - ការអប់រំចិត្ដ ២ថ្នាក់ (ភាវនា)
១ -
២ - សមថភាវនា អប់រំសមាធិ
សមថវិបស្សនា អប់រំបញ្ញា
៣ - រួបរួមល័ក្ខឋានដែលលើកតំកើងបញ្ញា
១ -
២ -
៣ -
៤ -
៥ -
៦ -
៧ -
៨ -
៩ -
១០ -
១១ - មនុស្សដែលរស់ក្នុងលោកនេះ អ្នកមានទង្វើប្រកបដោយបញ្ញារមែងរកឃើញនូវសេចក្ដីសុខ
ដែលមាននៅក្នុងសេចក្ដីទុក្ខ
បញ្ញាជាបន្លឺរស្មីក្នុងពិភពលោក
បញ្ញាជាដួងកែវនៃជីវិតរបស់នរជន
សាវករបស់ព្រះសម្មាសម្ពុទ្ធ រមែងមានជីវិតរុងរឿងដោយបញ្ញា
បណ្ឌិតទាំងឡាយមានពំនោលថា បញ្ញាប្រសើរបំផុតដូចដួងច័ន្ទប្រសើរជាងផ្កាយទាំងឡាយ គុ
ណធម៌ទាំងឡាយមានសីលជាដើម របស់ជនអ្នកប្រព្រឹត្ដធម៌ល្អរមែងជារបស់ប្រព្រឹត្ដទៅតាម
អ្នកមានបញ្ញា (គឺបញ្ញាមានហើយធាតុល្អដទៃៗដណ្ដើមជើងគ្នាដើរតាមបញ្ញា)
អ្នកប្រាជ្ញទាំងឡាយស្ដីថា ជីវិតរបស់បុគ្គលរស់នៅដោយបញ្ញាជាជីវិតប្រសើរបំផុត
បញ្ញាគ្រប់គ្រងរក្សាមនុស្ស មានភាពស័ក្ដិសិទ្ធជាងអ្វីៗទាំងអស់
បញ្ញាដែលបុគ្គលមានហើយ ជាហេតុអោយគេទំលាយកិលេសចោលបាន
បញ្ញាកើតបានដោយអាស្រ័យសេចក្ដីព្យាយាម
កាលណាបុគ្គលឃើញដោយបញ្ញាថា សង្ខារទាំងពួងមិនទៀងជាទុក្ខ ធម៌ទាំងពួងមិនមែនខ្លួនប្រា
ណ កាលនោះគេរមែងមានចិត្ដធុញក្នុងទុក្ខ។ នេះអែងគឺជាផ្លូវនៃសេចក្ដីបរិសុទ្ធ
បុគ្គលល្ងង់មានជីវិតរស់នៅ១០០ឆ្នាំ ពុំប្រសើរ ស្មើនឹងបុគ្គលដែលមានជីវិតរសនៅតែមួយថ្ងៃ
តែមានបញ្ញា។
អាគតស្ថាន និងគុណភាពនៃបញ្ញា ដែលលើកយកមកបរិយាយដោយសង្ខេបនេះបញ្ជាក់អោយឃើញថា
ព្រះពុទ្ធសាសនាប្រកាន់យកបញ្ញាជាធំ ជាគុណធម៌សំខាន់ ព្រោះបញ្ញាជាចង្កៀងរឺពន្លឺនៃជីវិត រឺជាធាតុនាំផ្លូវ
នៃវិញ្ញាណអោយចេញចាកទីងងឹត ទៅកាន់ទីភ្លឺស្វាង។ ព្រមគ្នានេះបញ្ញាជួយគ្រងរក្សាមនុស្សអោយរស់ក្នុង
សេចក្ដីសុខ ជួយកំចាត់ទុក្ខចាស់ និងជួយការពារទុក្ខថ្មី។ ជាពិសេសជួយរកសេចក្ដីសុខ ដែលកប់នៅក្នុងសេ
ចក្ដីទុក្ខជូនបញ្ញាជនបានគ្រប់ពេលវេលា។
ប្រសិនបើមនុស្សយើងមិនស្គាល់សេចក្ដីពិតដោយបញ្ញាដោយពន្លឺនៃគំនិតគេអាចសំគាល់ទុក្ខថាជាសុខ តែ
បើកាលណាគេមានបញ្ញា គេលែងច្រលំលែងចូលចិត្ដខុសគឺ លែងច្រលំទុក្ខថាជាសុខ ដូចធ្លាប់មានក្នុងកា
លមុនហើយ។
បញ្ញា២
១ -
២ -
បញ្ញា
១ -
២ -
បញ្ញា៣
១ -
២ -
៣ -
បញ្ញា៣
១ -
២ -
៣ -
លោកិយបញ្ញា បញ្ញាថ្នាក់លោកិយ
លោកុត្ដរបញ្ញាបញ្ញាថ្នាក់លោកុត្ដរ។
២ទៀត
សេក្ខបញ្ញា បញ្ញារបស់បុគ្គលដែលនៅមានការសិក្សាទៀត
អសេក្ខបញ្ញា បញ្ញារបស់បុគ្គលដែលអស់មានការសិក្សាទៀត។
ចិន្ដាមយបញ្ញា បញ្ញាកើតពីគំនិត
សុត្ដាមយបញ្ញា បញ្ញាកើតអំពីសំដាប់ (ការស្ដាប់)
ភាវនាមយបញ្ញា បញ្ញាកើតអំពីការអប់រំ។
ទៀត
អាយកោសល ចំណតក្នុងភាពចំរើន
អបាយកោសល ចំណតក្នុងភាពសូន្យ
អុបាយកោសល ចំណតក្នុងកិច្ចកល
សតិជាគូនឹងបញ្ញា
ដូចបាននិយាយមកហើយក្នុងសប្បុរិយធម៌ (ធម៌មនុស្សល្អ) កំរងធម៌នេះមានសតិ និងបញ្ញានៅជាមួយគ្នារឺ
ជាគូគ្នា។ ខ្មែរយើងខ្លះចូលចិត្ដថា ការមានតែសតិក៏មានតែការចាំ តែគ្មានចេះការមានតែបញ្ញាក៏គឺមានតែ
ចេះ តែគ្មានចាំ។ អ្នកខ្លះមានមតិថា សតិសម្បជញ្ញៈមិនមែនជាធម៌អ្វីដទៃទេគឺសតិ និងបញ្ញាបូកគ្នាហ្នឹង
អែង។
បញ្ញា៤
១ -
២ -
៣ -
៤ -
ស្គាល់ទុក្ខ
ស្គាល់ហេតុនៃទុក្ខ
ស្គាល់ភាពរលត់ទុក្ខ
ស្គាល់ផ្លូវប្រតិបត្ដិអោយដល់ភាពរលត់ទុក្ខ។
អ្នកសិក្សាគប្បីធ្វើសេចក្ដីសង្កេតថា ពុទ្ធសាសនាពុំបានប្រកាន់យកបញ្ញាដែលមានមក អំពីកំណើតដែល
យើងធ្លាប់ហៅថាសេចក្ដីវៃឆ្លាតទុកជាបញ្ញាជាន់ខ្ពស់ តែប្រកាន់យក បញ្ញាដែលគេបានធ្វើអោយកើតដោ
យអាស្រ័យការគិតការសិក្សានិងការប្រតិបត្ដិធម៌ រឺការអនុវត្ដន៍ទុកជាបញ្ញាជាន់ខ្ពស់បំផុត ដែលអាចជួយចំ
លងមនុស្សអោយផុតទុក្ខបាន។ ដូចនេះព្រោះអ្វី ព្រោះសេចក្តីវៃឆ្លាតជារបស់ដែលមនុស្សយើងមាននោះ
មានភាពមិនដូចគ្នាទេ។ ចំណែកបញ្ញាប្រភេទដែលគេអប់រំដោយកើតបាននោះ មានភាពមិនដូចគ្នាទេ។
ចំណែកបញ្ញាដែលប្រភេទដែលគេអប់រំដោយកើតបាននោះ ជាធាតុដែលមនុស្សរាល់រូបមានសិទ្ធិសិក្សា
រៀនសូត្រស្រាវជ្រាវ និងប្រតិបត្ដិ រឺអនុវត្តន៍អោយកើត មានស្រេចហើយតែសេចក្ដីត្រូវការរបស់ខ្លួន។
បញ្ញារឺសេចក្ដីវៃឆ្លាតពីកំណើត ដែលអាចប្រើការបានជាស្ថាពរ រឺគ្មានភាពឋិតនៅអស់ចិរកាលនោះក៏មាន
ទំនាក់ទំនងមិនខុសគ្នា នឹងភ្លើងធម្មជាតិទាំងឡាយ មានភ្លើងព្រៃជាដើម ដែលគេមិនអាចនឹងប្រើភ្លើងនេះ
អោយបានប្រយោជន៍គ្រប់ពេលវេលា ដែលត្រូវការ។ ដោយអាស្រ័យភាពមិនឋិតឋេរនៃភ្លើងទាំងឡាយ
នេះហើយ ទើបបានមនុស្សយើងបង្កើតឈើគូស ដែកភ្លើងរហូតដល់អគ្គិសនីនិងគ្រឿងអុបករណ៍អគ្គិសនី
ដើម្បីយកភ្លើងប្រើអោយបានគ្រប់អោកាសដែលត្រូវការ។ សូម្បីបញ្ញាញាណនៃព្រះសម្មាសម្ពុទ្ធព្រះអង្គ
អែង ក៏ពុំមែនបានមកដោយទង្វើផ្សងព្រេងឡើយ គឺកើតឡើងដោយអាស្រ័យសេចក្ដីព្យាយាម ជាមួយនឹង
ការតស៊ូយ៉ាងប្ដូរផ្ដាច់ទើបបានសំរេចក្នុងទីបំផុត។ ពុទ្ធសាសនាមិនបានបង្រៀនមនុស្ស អោយដេកចាំទទួល
សេចក្ដីសុខដែលផ្ដល់អោយដោយធម្មជាតិ រឺដោយអាទិទេព រឺ រង់ចាំ ជោគវាសនា ដែលរិក្សយាម ថ្ងៃ ខែ
ឆ្នាំ ល្អផ្ដល់អោយឡើយ។ ពុទ្ធសាសនាបង្រៀនមនុស្សអោយធ្វើការគ្រប់យ៉ាងនៅក្នុងក្របខ័ណ្ឌនៃគំនិត
បញ្ញា រឺក្របខ័ណ្ឌនៃហេតុផលដើម្បីទទួលយកផលដែលមានគុណភាពខ្ពស់សមតាមសេចក្ដីត្រូវការរបស់
ខ្លួន។ ពុទ្ធសាសនាគ្មានបង្រៀនមនុស្សអោយផ្ញើជោគវាសនារបស់ខ្លួនលើគ្នាអែង រឺលើពួកទេពណាមួយ
ឡើយ។ មតិនេះមានសំអាងលើគម្ពីរ អត្ថកថាទុក្កនិបាតអង្គុត្ដរនិកាយ ក្នុងចំណុចថា ការខ្វះសម្បជញ្ញៈ ក៏គឺគ្មានញាណរឺបញ្ញា។
ការប្រើបញ្ញាដំណោះទុក្ខ
ពុទ្ធសាសនាមានជំនឿថា ដំណោះស្រាយទុក្ខជាបញ្ហាសំខាន់ហើយជាទិសដៅយ៉ាងខ្ពស់បំផុតរបស់បុគ្គលអ្នក
ឃើញទោសនៃសេចក្ដីទុក្ខ។ ចំពោះបញ្ហានេះអ្នកផងសឹងបានឃើញហើយថា ទ្រឹស្ដីអរិយសច្ចៈ៤ប្រការ
គឺទ្រឹស្ដីដំណោះស្រាយទុក្ខយ៉ាងចំៗ តែជាទ្រឹស្ដីមានភាពចំលែកជាងធម្មតា គឺទ្រឹស្ដីធម្មតាវាជារឿងនៃគំនិត
ប្រកាន់យក រឺ ទង្វើសាកល្បងរៀបចំអោយមានជាគោលការមុន ទើបធ្វើការពិសោធន៍ជាខាងក្រោយ។
តែទ្រឹស្ដីអរិយសច្ចៈរបស់ព្រះសម្មាសម្ពុទ្ធ មិនមែនជាគំនិតយល់សប្ដិ រឺ គំនិតត្រិះរិះគ្នាន់គ្នេ ហើយប្រកាន់
យក រឺអនុវត្ដទេ គឺព្រះអង្គបានប្រើជីវិតរបស់ព្រះអង្គអែង ជាដើមធាតុក្នុងការសាកល្បងស្រាវជ្រាវ លុះ
ត្រាបានសំរេចផលបានរួចចាកទុក្ខទាំងពួងពិតប្រាកដហើយ ទើបបានប្រកាសទ្រឹស្ដីនេះចេញមកព្រមគ្នានេះ
បានធ្វើសេចក្ដីថ្លែងការបញ្ជាក់ថា ដរាបណាព្រះអង្គមិនបានរកឃើញសេចក្ដីពិត រឺ ប្រតិបត្ដិធម៌មិនបានសំ
រេចផលដោយខ្លួនអែង ព្រះអង្គនឹងមិនធ្វើសេចក្ដីប្ដេជ្ញាជាដាច់ខាតថា ព្រះអង្គជាព្រះពុទ្ធ បានត្រាស់ដឹងនូវ
អនុត្ដរសម្មាសម្ពោធិញ្ញាណឡើយ។
ព្រោះហេតុនេះ ការពិចារណាដល់កំណែ រឺដំណោះសេចក្ដីទុក្ខតាមលំអាននៃព្រះពុទ្ធ សាសនាយើងត្រូវពិ
ចារណាដោយត្រង់ៗចំៗ ទៅលើអរិយៈសច្ចៈមួយចំណែក ជាមួយគ្នានេះគេត្រូវប្រើគោលគំនិតនៅក្រោ
មខ្សែបន្ទាត់នៃអរិយសច្ចៈ ដើម្បីចំអិនបញ្ញារឿយៗប្រកបដោយព្យាយាមយ៉ាងខ្លាំងក្លាមោះមុត។
ក កំណែទុក្ខតាមគំនោលអរិយសច្ចៈ រឺ សច្ច
១ - មុនដំបូងអោយស្គាល់ថាអ្វើជាភាពទុក្ខ ពេលខ្លះគេចូលចិត្ដត្រលប់ត្រលិនឃើញសុខជាទុក្ខរឺ
ឃើញទុក្ខជាសុខ។ ដូចនេះទើបគេត្រូវប្រកាន់យកគោលការថា ទុក្ខមាន ៣បែបគឺទុក្ខប្រចាំបានដល់សេច
ក្ដីកើត សេចក្ដីចាស់ សេចក្ដីឈឺ សេចក្ដីស្លាប់។ ទុក្ខបានដល់សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល សេចក្ដីមិន
សប្បាយកាយ សេចក្ដីមិនសប្បាយចិត្ដ សេចក្ដីចង្អៀតចង្អល់ជាដើម៘
២ - អោយស្គាល់ថាអ្វីជាដើមហេតុរបស់ទុក្ខ មានមនុស្សច្រើនណាស់ដែលមានប្រាថ្នាចង់រំដោះទុក្ខ
រឺធ្វើកំណែទុក្ខ ត្រលប់ជារវើរវាយទៅធ្វើផលនៃទុក្ខទៅវិញ ដូចនេះទើបកំណែរបស់គេវាទៅជាគ្មានបាន
ផលបានប្រយោជន៍អ្វី គឺវានៅជាទុក្ខ ជាព្រួយដដែល៘
៣ - អោយស្គាល់ភាពរលត់ទុក្ខថា បានដល់អ្វី រឺមានអ្វីជាធាតុសំរាប់រំលត់ទុក្ខ។ពុទ្ធសាសនាបានបង្ហាញ
ផ្លូវថា ការរំលត់ទុក្ខ មិនមែនរំលត់ផលទេ គឺរំលត់ហេតុ។ បើរំលត់តែផលហេតុនៅដដែល ទុក្ខនឹងកើត
ឡើងទៀត ដូចនេះការរំលត់ទុក្ខក្នុងទីនេះ គឺ ត្រូវរំលត់ហេតុ បានដល់តណ្ហាទាំង៣ អោយបានដាច់ខាត។
៤ - អោយស្គាល់ថា ភាពរលត់ទុក្ខមិនអាចនឹងកើតបានស្រួលៗធូរៗទេត្រូវមានការប្រតិបត្ដិធម៌
អោយដល់នូៗភាពរលត់ទុក្ខ។ សេចក្ដីប្រតិបត្ដិនោះលោកហៅថា មជ្ឈិមបដិបទា។
សេចក្ដីពិស្ដារនៃរឿងនេះ មានក្នុងបទដទៃខ្លះហើយបើមិនទាន់គ្រប់គ្រាន់តាមសេចក្ដីត្រូវការមេត្ដាមើល
សៀវភៅ និព្វានទស្សនៈ និងសៀវភៅ ទស្សនៈសកល របស់ខ្ញុំប្រកបផង។
កាលណាមានរឿងកើតទុក្ខ រឿងអស់សង្ឃឹម រឿងមិនសមតាមប្រាថ្នាសូមអោយនឹកជានិច្ចដល់ព្រះពុទ្ធតំរា
ស់ថា តណ្ហាជាហេតុអោយកើតទុក្ខគំនិតនេះនាំអោយកើតបញ្ញាបង្រៀនខ្លួនអែងអោយចេះសន្ដោសចេះ
បន្ធូរបន្ថយចំណង់ ក្នុងទីបំផុតសេចក្ដីអផ្សុកស្អុះស្អាប់ក្រវល់ក្រវាយចិត្ដ បានត្រូវរលាយបាត់បន្ដិចម្ដងៗរហូ
តដល់សូន្យបាត់ក៏មាន ប្រសិនបើគេបានអនុវត្ដន៍មគ្គ៨ប្រការអស់ពីកំលាំងនិងសមត្ថភាពក្នុងពេលនោះ។
ចំពោះរឿងសេចក្ដីស្នេហា ព្រះសម្មាសម្ពុទ្ធបានមានព្រះតំរាស់ថា ស្នេហាមួយមានទុក្ឌមួយស្នេហាមួយរយ
មានទុក្ខមួយរយ៘ អ្នកណាថាមិនពិត រឺ មានយោបល់ទំនាស់នឹងពុទ្ធតំរាស់នេះ ក៏ស្រេចតែក្បាលចិត្ដរ
បស់គេចុះ។ គំនិតខ្ញុំឃើញថា ពុទ្ធតំរាស់នេះបើទុកដាក់ជាគណិតសាស្រ្ដក៏បាន ព្រោះខាងគណិតសាស្រ្ដតែ
ងតែមានស៊ីមាន សង រឺបើនឹងទុកដាក់ជាគ្រឿងប្រដាប់សំរាប់ទប់សំរាប់ហាមបាន ព្រោះបើគ្មានគ្រឿងប្រ
ដាប់ហាមកង់ កង់ក៏មិនឈប់វិលរថយន្ដក៏មិនឈប់បុករឺភ្លូក។ ចំណែកចិត្ដមនុស្សវិញ បើគ្មានធម្មៈសំរាប់
ទប់សំរាប់ហាមសេចក្ដីស្នេហាក៏មិនឈប់កើត ទុក្ខក៏មិនឈប់មានបើសេចក្ដីស្នេហារបស់មនុស្សកាន់តែ
ដើរហួសព្រំដែន ម្នាក់ណាក៏ដូចជាម្នាក់ណា ពិភពលោកក៏ត្រូវតែឆេះដោយ វាគគ្ដិ នៃប្រជាសត្វជាមិនខាន
។ ពំនោលនេះ ត្រូវចំរើនលើពុទ្ធភាសិតថា «គ្មានភ្លើងណាមានកំដៅខ្លាំងក្លាជាងភ្លើងស្នេហាគ្មានព្រំដែន,
គ្មានស្កប់។ គ្មានកំហុស ណាមានពិសអំណាចជាងកំហុសនៃកំហឹង។ គ្មានសំណាញ់ណាមានជំនាប់មាំមួនជា
ងសំណាញ់គឺកំឡៅ។ គ្មានស្ទឹងណាហូរជាប់អត់ឈប់ដូចស្ទឹងគឺស្នេហា»
និត្ថិរាគ សមោ អគ្គិនត្ថិ ទោសោ សមោគហោ
នត្ថិមោហ សមំ ថាលំ ទត្ថិ តណ្ហា សមា នទី
មួយទៀត «គ្មានភ្លើងណាមានកំដៅខ្លាំងក្លាជាងសេចក្ដីស្នេហាអត់មានចប់ អត់មានព្រំដែនគ្មានកំហុសភ្លាំង
ភ្លាត់ណាបង្កើតគ្រោះថ្នាក់ស្មើដោយទោសៈ គ្មានទុក្ខណាញាំញីកំទេចមនុស្សស្មើដោយខន្ធ៥ គ្មានស្ទឹងណា
ហូរជាប់អស់កាលជានិរន្ដរ៍ ស្មើដោយ ស្ទឹងគឺសេចក្ដីស្នេហា គ្មានចប់គ្មានទីបំផុត »
នត្ថិ រាគ សមោ អគ្គិ នត្ដិ ទោសោ សមោ
កលិនត្ថិខន្ធា សមា ទុក្ខា នត្ថិ តណ្ហា សមា នទី »
ជីវិតទាសៈនៃសេចក្ដីស្នេហា (តណ្ហា)ឃើញពិភពលោកមានទំហំតូច មានភាពចង្អៀតជិវិតសន្ដោស (ស្កប់
ចិត្ដ) ឃើញពិភពលោកមានទំហំធំ មានសភាពទូលំទូលាយ ពិភពលោកកើតសង្គ្រាមដោយភ្លើង រាគៈទោ
សៈមោហៈ ដែលអាស្រ័យនៅក្នុងចិត្ដមនុស្ស រឺដែលមានចិត្ដសត្វលោកជាជើងក្រាន ពិភពលោកមានសន្ដិ
ភាពដោយអាស្រ័យសេចក្ដីសន្តោស ដែលមាននៅក្នុងចិត្ដមនុស្ស រឺដែលមានចិត្ដសត្វលោកជាលំនៅឋាន
។ ពិភពលោកមានសេក្ដីចំរើនរុងរឿងដោយអ្នកសាសនា រឺអ្នកវិទ្យាសាស្រ្ដមាន ចិត្ដកុសល រឺរស់នៅក្នុង
ព្រហ្មវិហារធម៌ ពិភពលោកវិនាស ដោយអ្នកសាសនានិងអ្នកវិទ្យាសាស្រ្ដគ្មានសីលធម៌ គ្មានអនុវត្ដព្រ
ហ្មវិហារធម៌ រឺមានចិត្ដអកុសល៘
ខ កំណែទុក្ខដោយអនុលោមតាមគំនោលអរិយសច្ចៈ រឺ សច្ច
ភាគ៣
គំនិតដែលនាំបង្កើតមនោសញ្ចេតនាអផ្សុកធុញទ្រាន់ ព្រោះមើលឃើញអ្វីៗទាំងអស់ សុទ្ធតែជាទុក្ខលំបាក
នោះគំនិតបែបនេះប្រាកដជាមានមែន មនុស្សខ្លះឃើញលោកជាទុក្ខ ជាលំបាកគ្រប់ពេលវេលា សឹងត្រូវ
តាមគំនោលនៃអរិយសច្ចៈក្នុងចំណុច ទុក្ខ ហើយ តែគ្មានគំនិតអនុវត្ដន៍កំណែនៃអរិយសច្ចៈក្នុងចំណុច មគ្គ
ឡើយ បានត្រឹមតែដេក គងថ្ងាសរអ៊ូរទាំត្មះតិះដៀលលោករហូតដល់អទិទេពសាងលោកថា បង្កើតលោក
មកសំរាប់តែធ្វើអោយមនុស្សកើតទុក្ខកើតព្រួយ គំនិតនេះបានខុសស្រឡះនឹងគំនិតពុទ្ធសាសនារបស់យើ
ង ព្រោះពុទ្ធសាសនាដែលបង្កើតឡើងដោយព្រះសម្មាសម្ពុទ្ធនោះ ព្រះអង្គបានអោយចំលើយថា ពិភពលោ
កមួយអន្លើនិងវត្ថុទាំងឡាយដែលកើតជាមួយ និងពិភពលោករួមទាំងមនុស្សសត្វផង ទោះជាកើតឡើងដោ
យខ្លួនអែងក្ដី កើតដោយមានអ្នកបង្កើតក្ដី រឿងនេះវាហួសទៅហើយ គិតទៅ ខឹងទៅ ជេរទៅក៏គ្មានប្រ
យោជន៍អ្វីដែរ របស់ដែលគេត្រូវគិតត្រូវនិយាយនោះ គឺការអនុវត្ដការងារភ្លាមៗ ដើម្បីគាស់រំលើងទុក្ខប
ណ្ដុះដំណាំសុខនេះវិញទេ៘
អផ្សុកក្នុងពេលនឹកដល់សេចក្ដីស្លាប់
មនុស្សខ្លះ មានចិត្ដច្រាសច្រាលឆ្កោរក្រមាល់អស់កាលជានិច្ច មិនថានឹកដល់អ្វីជារឿងអ្វីឡើយ អោយតែ
ជារឿងរបស់ពិភពលោក កាលណាដុំគំនិតរស់គេបានប៉ះទង្គិច នឹងដុំពិភពលោកមួយអន្លើនិងរបស់ទាំងឡា
យ ដែលមានជំនាប់កំណើតជាមួយនឹងពិភពលោកគំនិតអស់សង្ឃឹមនិងគំនិតសុញ ហាក់ដូចជាស្រែកអំពាវ
នាវអោយគេឈប់ ធ្វើសកម្មភាពទាំងអស់ដែលខ្លួនគេធ្លាប់មាន។ ជាមួយគ្នានេះទៀត គំនិតកំសោយ គំនិត
គ្មានអាល័យរស់ និងគំនិតគ្មានសង្ឃឹមវាបានខ្សឹបប្រាប់ថា មិនកើតទេ! មិនស្រួលទេ! ឈប់ធ្វើអ្វីៗទៅមិន
យូរប៉ុន្មានទេ សេចក្ដីស្លាប់នឹងមកដល់ហើយ ព្រោះអ្វីៗទាំងអស់ រួមទាំងជីវិតរបស់មនុស្សផង វាមានដំ
ណាក់ចុងក្រោយគឺរលាយសូន្យ និងស្លាប់ដូចគ្នា។ នៅខាងក្រោយសូន្យ ក្រោយស្លាប់មានតែភាពទទេ ភាព
វាលធេងល្ហល្ហេវ ដូចនេះ គំនិតក្ដី ទង្វើក្ដី ពំនោលក្ដី របស់មនុស្សទាំងឡាយ វាត្រឹមតែជាធាតុធម្មតាមិន
មែនសត្វ មិនមែនជីវិត មិនមែនជាគ្មានសូន្យនៅក្នុងទីបំផុតទេ។ តើយើងខំនាំគ្នាបង្កើតគំនិត ទង្វើពំនោល
គ្រប់បែបយ៉ាងហ្នឹងធ្វើអ្វី? គំនិតទល់ច្រក និងគំនិតសុញ នេះវាមិនត្រឹមតែជិះជាន់វិញ្ញាណអោយធ្លាក់ចុះក្នុង
អន្លង់ទុក្ខធំៗទាំងឡាយមាន កើត ចាស់ ឈឺ ស្លាប់ ៘ កាន់តែញឹកឡើង ច្រើនឡើងប៉ុននឹងទេ។ បន្ថែម
មកលើនេះទៀត គឺវាច្រានវិញ្ញាណមនុស្សអោយធ្លាក់ក្នុងអន្លងទិដ្ឋិ (គំនិតយល់ខុស) លុះលែងដឹង លែងយ
ល់លែងធ្វើ នូវទង្វើរំដោះទុក្ខតាមក្បួនអរិយសច្ចទាំងអស់ ដែលប្រកាសអោយអនុវត្ដន៍ដោយព្រះសម្មាស
ម្ពុទ្ធ។ តែគេឃើញពួកនេះនៅមានសកម្មភាពបន់ស្រន់សុំជំនួយអំពីពួកទេព សុំសេចក្ដីអនុគ្រោះ ភាពប្រោ
សប្រាណអំពីព្រះអរិយមេត្ដេយ្យ (ព្រះសីអារ្យមេត្រី) អោយព្រះអង្គប្រញាប់មកត្រាស់ស្រោចស្រង់មនុ
ស្សក្នុងក្របខ័ណ្ឌនៃសេចក្ដីអង្វរករ ជាមួយនឹងពាក្យអុទានគ្រប់ពេលវេលាថា
ពុទ្ធោអើយ! ឆាប់ៗឡើងព្រះគុណម្ចាស់ ថ្លៃខ្ញុំ។
សំណួរដេញដោល
ដូចបាននិយាយមកហើយ ករណីយ៍ពុទ្ធសាសនិកគឺត្រូវដុះខាត់អោយគំនិតរបស់ខ្លួនមានពន្លឺ ត្រូវខំកាច់បំបាក់
មនោសញ្ចេតនារបស់ជនដែលមានគំនិតច្រលំដឹកនាំអោយសង្គមមានទុក្ខ ត្រូវកុំគាំទ្រហេតុដែលនាំអោយ
មានទុក្ខ ត្រូវខំរកផ្លូវរឺមធ្យោបាយរឺប្រមូលសតិបញ្ញាទាំងអស់ មកធ្វើការបកស្រាយន័យរបស់អរិយសច្ច
អោយខ្លួនមានភាព ជាក់លាក់ច្បាស់លាស់ ដើម្បីអោយចំលើយដល់មនុស្សមានចំងល់ក្នុងអរិយសច្ចដូចត
ទៅនេះ
១ -
២ -
៣ -
៤ -
៦ -
៧ -
៨ -
៩ -
១០ -
១១ - អ្វីជាហេតុទាក់ទាញចិត្ដយើងអោយអផ្សុក? (ក្នុងចំណុចនេះសូមអោយរាវរកចំលើយដែលនឹក
ឃើញថានៅជិតអរិយសច្ចៈ រឺ ជុំវិញអរិយសច្ច)
គំនិតដូចនេះ កើតពីអាយុប៉ុន្មាន? (បើមិនប្រាកដជាក់លាក់ដោយឆ្នាំក៏អោយបានជារយៈប្រមាណ)
គំនិតដូចនេះ កើតឡើងម្ដងៗគឺកើតហើយបាត់ទៅ រឺកើតជាប់ៗគ្នា រឺយូរៗទើបកើតម្ដងមួយគ្រា?
បើរយៈកាលដែលគំនិតនេះកើតឡើងហើយរលាយបាត់ទៅវិញមានមែនតើធ្លាប់បានសង្កេតខ្លះ
រឺទេថា រាល់ពេលដែលវាកើតឡើង វាកើតឡើងអែងៗ រឺមានអ្វី ទាក់ទងគ្នានឹងសង្គ្រាមដំណឹងម
រណភាពរបស់មនុស្សខ្លះ រឺពាក្យពេចន៍ទង្គិចគ្នាដែលបានលឺពីបុគ្គលផ្សេងៗ រឺទៅស្ងៀមៗព្រងើ
យៗ នឹកឃើញខ្លួនអែង។
បើគំនិតបែបនេះកើតឡើង វាមានអំណាចលើចិត្ដយើង ដោយប្រការទាំងពួងគឺបង្កបង្កើតអោ
យមានដំណុកដំណាន់សំអុះសំអាប់ ដោយគ្មានផ្លូវធ្វើកំណែបានរឺនៅមានផ្លូវកំណែបានខ្លះដែរ?
គំនិតដែលធ្វើអោយខ្លួនអែងកើតទុក្ខដូចនេះ តើចាត់ជាគំនិតល្ងង់រឺគំនិតចេះ?(សូមព្យាយាមគិ
តមុនអោយបានល្អិតល្អន់ ម៉ត់ចត់ទើបអោយចំលើយនេះបានល្អ)
បើជាគំនិតល្ងង់ តើយើងសុខចិត្ដអោយគំនិតល្ងង់នេះនៅរហូតទៅ? រឺរកផ្លូវធ្វើកំណែដើម្បីកំចា
ត់ចោលនូវគំនិតល្ងង់នេះ?
បើជាគំនិតចេះ តើយើងត្រូវបានប្រយោជន៍អ្វីពីគំនិតនេះខ្លះ? ប្រសិនបើ គ្មានប្រយោជន៍ដល់
យើងរហូតទៅ តើយើងត្រូវរក្សាទុកនូវគំនិត គ្មានអោយប្រយោជន៍នេះតទៅទៀតរឺទេ?
គំនិតបែបនេះ មានចំណែកទាក់ទងមកពីពេញចិត្ដរស់នៅម្នាក់អែងមិនចូលចិត្ដរស់នៅជាមួ
យជនដទៃរហូតដល់មិនស្រលាញ់ការសមាគម ជាមួយនឹងអង្គការនានាមែនរឺទេ? បើមែនតើ
យើងត្រូវធ្វើកំណែខ្លួនចូលកាន់ការសមាគម ការស្ដាប់ទេសន៍ ការរួមធ្វើសន្និសិទ ការស្ដាប់បាឋ
កថា ការទេសចរ ការហាលអាកាស ការសំរាកព្រលឹងក្នុងរមណីយដ្នាននានា៘ ដើម្បីអោយ
ធម្មជាតិទាំងឡាយជួយកំចាត់ហេតុនិងវត្ថុជុំវិញរបស់យើង ដែលគំនិតយើងយល់ថា អាក្រក់រឺទំ
នាស់នឹងមនោសញ្ចេតនារបស់យើងនៅក្នុងក្របខ័ណ្ឌនៃការរបាយអារម្មណ៍ នៃការបន្ធូបរិយា
កាស នៃការរំលាយដុំគំនិតជូរចត់ដែលធ្វើអោយវិញ្ញាណ បានក្លាយភាពជាមានរបួសស្លាកស្នាម
ដោយស្វាយប្រវត្ដិដែលយើងខ្លួនអែងគ្មានដឹងសោះបានដែររឺទេ?
កាលណាបើគំនិតតានតឹងឆេះឆួលក្ដួលក្ដៅកើតឡើងក្នុងទ្រូង រឺក្នុងខួរក្បាលយើងយ៉ាងនេះហើ
យ តើជម្ងឺតក់ម៉ក់របស់ចិត្ដនិងជម្ងឺចុកចាប់របស់រូបកាយយើង វាអាចកើតមានបានដែររឺទេ?
កាលបើយើងបានតាំងសំនួរជាមូលដ្ឋានដូចនេះហើយ គំនិតរបស់យើងនឹងអាចអោយចំលើយមួយម្ដងៗ
នៅក្នុងក្របខ័ណ្ឌនៃបញ្ញារបស់ខ្លួនដូចនេះដូចនោះខ្លះជាមិនខាន។ ចំលើយនេះយើងត្រូវធ្វើសំនេរទុកក្នុង
សៀវភៅមួយដើម្បីធ្វើវិភាគទានដល់វិញ្ញាណរបស់យើង ក្នុងពេលដែលភ្លេចច្រលំកាល។
ហេតុផលនៃកង្វែងពំនោល
ដើម្បីរកទ្វារចេញចាកទុក្ខ យើងត្រូវប្រមូលសតិបញ្ញាដែលម្នាក់ធ្លាប់មានតាមផ្លូវគំនិតក្ដីសំដាប់ក្ដី ចំរើនក្ដី
យើងផ្ដុំកំលាំងគ្នាជួយរកមធ្យោបាយតស៊ូជាមួយ នឹងគំនិតប្រឆាំង ដែលធ្វើអោយយើងកើតទុក្ខ កើតកំដៅ
រឿយៗ។ ដើម្បីបានសំរេចតាមគំនិតនេះ ជាដំបូងយើងត្រូវសមយោបល់ សមពុំនោលគ្នាគឺធ្វើយ៉ាងណា
អោយកង្វែងរបស់យើង បានដល់នូវភាពស្របគ្នាសិន។ព្រោះអ្វី? ព្រោះថាក្នុងចំណោមគ្នាយើង ដែលកំពុង
ព្យាយាមតស៊ូដើម្បីគាស់រំលើងនូវហេតុនៃទុក្ខ (សមុទយៈ) ក៏កំពុងខ្វែងពំនោល ខ្វែងយោបល់គ្នាក្នុងចំណុ
ចខ្លះៗ ដោយអាស្រ័យគំនិត បញ្ញាដែលខ្លួនយើងម្នាក់ៗមានពុំទាន់ស្មើគ្នា។ ដូចនេះការរុករក រឺការរុលអោ
យដល់ទិសដៅសំរាប់មនុស្សមានកំលាំង មិនស្មើគ្នាខ្ញុំគ្មានឃើញផ្លូវណាដទៃក្រៅពីជួយយិតយោងគ្នាបន្ដិច
ម្នាក់ដូចមនុស្សទូទៅក្នុងពិភពលោកគេធ្លាប់បានធ្វើមកហើយ។ ប្រសិនបើអ្នកសិក្សាមានគំនិតឃើញដូច
ខ្ញុំដែរសូមមេត្ដាត្រិះរិះពិចារណាជាមួយគ្នាដូចនេះ។
សេចក្ដីស្លាប់មិនមែនជាភាពសោះសូនទេ ព្រោះចាប់ផ្ដើមតាំងពីមានមនុស្សនៅលើពិភពលោកយើងមក
រយៈពេលដែលកន្លងទៅមិនដឹងជាមានប៉ុន្មានលានឆ្នាំទេ។ អ្នកប្រាជ្ញខាងភូមិសាស្រ្ដនិងបូរាណសាស្រ្ដខ្លះ
គ្រាន់តែបានធ្វើសេចក្ដីប៉ាន់ស្មានថា ពិភពលោកមានអាយុប្រមាណជាងពីរពាន់លានឆ្នាំមកហើយ។ មនុស្ស
កើតមានចំនួនប៉ុន្មាន មនុស្សស្លាប់មានចំនួនប៉ុននោះ ជាប់គ្នារឿយៗមកគ្មានឃើញមនុស្សណាម្នាក់បាន
គេចផុតពីសេចក្ដីស្លាប់បាន ប្រសិនបើយើងធ្វើលេខរកចំនួនមនុស្សដែលស្លាប់ទៅ ហើយអោយដឹងថាមា
នចំនួនប៉ុន្មានខ្ទង់ ជើងលខលទ្ធផលគឺគ្មានខ្ទង់លេខ គ្មានចំនួនដែលអាចត្រាបានថា ប៉ុននេះប៉ុននោះឡើយ។
តែមនុស្សនៅតែកើតមានពូជពន្ធុំជាប់គ្នា ហូរហែមក មនុស្សខ្លះមិនត្រឹមតែកើត មិនត្រឹមតែមានផៅស
ន្ដានជាប់គ្នាមកប៉ុននោះទេ បន្ថែមលើនេះទៀត គឺមានមនុស្សរលឹកជាតិបានថា ខ្លួនធ្លាប់កើតក្នុងជាតិមុន
មានឈ្មោះដូចនេះ មានប្រពន្ធកូនប៉ុននេះប៉ុននេះប៉ុននោះ មានឈ្មោះយ៉ាងនេះយ៉ាងនោះ នៅស្រុកនេះ
ស្រុកនោះ៘ ហេតុការណ៍ទាំងអស់នេះ រឿងខ្លះត្រូវបានគេធ្វើសំនួរ សាមីខ្លួនមានលក្ខណៈជាវិទ្យាសា
ស្រ្ដរឺជាគំនោលនៃវិទ្យាសាស្រ្ដ ជាមួយគ្នានេះគេបានយកចំលើយទាំងអស់ដែលសាមីខ្លួនបានធ្វើអំណោយ
មានសរសេរជា សៀវភៅក៏មានមានមនុស្សអ្នកស្រាវជ្រាវរឿងនេះជាច្រើនរយបានរួមគំនិតគ្នា ថតរូបប
ញ្ជាក់លក្ខឋានសឹងមានលក្ខណៈគួរអោយជឿបាន គួរអោយប្រកាន់យកទុកជា កម្មវត្ថុ សំរាប់ត្រិះរិះពិចារ
ណាក៏មានច្រើន។ គម្ពីរព្រះពុទ្ធសាសនាខ្លះក៏មាននិយាយទាក់ទងដល់រឿងមនុស្សរលឹកជាតិបាន។ នៅក្នុង
ប្រទេសភាគខាងលិច (អឺរុប) និងប្រទេសភាគខាងកើត (អាហ្ស៊ី) ក៏មានតួរយ៉ាងបញ្ជាក់អំពីមនុស្សរលឹក
ជាតិបាន មានចំនួនមិនតិចឡើយ។
សេចក្ដីស្លាប់ ប្រសិនបើគិតក្នុងវិស័យមួយផ្សេងទៀត ក៏មិនគួរយើងនាំគ្នាខ្លាច លុះត្រាមានកង្វល់កង្វាយ
ច្រើនពេកទេ។ ដូចនេះ ព្រោះអ្វី? ព្រោះត្រឹមតែជាក្បួនតំរារបស់ធម្មជាតិ រឺវត្ថុដែលធ្វើអំណោយរឺធ្វើវិភា
គទានកំទេចរបស់ចាស់ ដែលប្រើមិនកើតចោល ដើម្បីបើកអោកាស រឺប្រគល់កន្លែងអោយរបស់ថ្មីដែ
លត្រូវមកជំនួសប៉ុននោះ ប្រសិនបើយើងសាកល្បងនឹកមើលថា បើពិភពលោកនេះគ្មានសេចក្ដីស្លាប់គឺ
មនុស្ស ដែលកើតមកក្នុងសម័យរាប់លានឆ្នាំមកហើយ រស់នៅទាំងអស់! បើមានក៏បានត្រឹមតែដេកគរជើ
ងគ្នាតែប៉ុណ្ណោះ តើយើងរស់កើតទេ? មិនកើតទេ។ និយាយខ្លឺៗ គ្មានស្លាប់គ្មានកើត ល្អចប់រឿងគ្មានបញ្ហា
ចោទ។ មានតែកើតគ្មានស្លាប់ ពិភពលោកយើងនឹងពេញណែនណាន់តាន់តាប់គ្មានដីធ្វើផ្ទះនៅ គ្មានដីធ្វើរ
បរចិញ្ចឹមជីវិតគ្មានល្អគ្មានចប់រឿង បញ្ហាតាមចោទជាប់មួយហើយមួយទៀត ដោយគ្មានរួចហើយចោទ
ទៀតគ្មានទីបំផុត។
សេចក្ដីស្លាប់គឺជាទង្វើទំលាក់ចោលរបស់ដែលប្រើលែងកើត ដាក់ចូលរបស់ដែលប្រើកើតជំនួស មិនខុ
សគ្នានឹងចំណោលអាហារចាស់ ហើយចំណូលអាហារថ្មីជំនួសដែល យើងកំពុងធ្វើគ្រប់គ្នាសព្វថ្ងៃ ហើយ
ដែលពាក្យធម្មតាថា «ស៊ីជុះ» គឺបើយើងស៊ីរាល់ថ្ងៃ យើងក៏ត្រូវជុះរាល់ថ្ងៃដែរ។ នេះគឺជាក្បួនទង្វើធម្មជាតិ
ដែលធ្វើអោយពិភពលោក ឋិតនៅក្នុងភាពល្មមមិនគួរយើងនាំគ្នាតក់ស្លុតភិតភ័យពេកទេ ព្រោះយើងក៏
មានដំណើរប្រព្រឹត្ដទៅតាមក្បួនធម្មជាតិដូចតែគ្នា។
ចំពោះពុទ្ធសាសនា រិតតែបង្រៀនមិនអោយយើងគិតដល់សេចក្ដីស្លាប់ ប្រកបដោយភាពតក់ស្លុតតែអោ
យមានសេចក្ដីក្លាហាន ប្រកបដោយសេចក្ដីព្យាយាមយ៉ាងមោះមុតនៅក្នុងក្របខ័័ណ្ឌនៃការងារ គឺខំកំចា
ត់បង់ទង្វើអាក្រក់អោយកាន់តែអស់ទៅ ខំ សាងសន្សំទង្វើល្អអោយកាន់តែកើតច្រើនទៀត។ កុំរស់នៅ
អួតពិភពលោកដោយ យោបំ ដោយ តំងូ ជាមួយគ្នានេះទៀត កុំស្លាប់ទៅទទេៗ ដោយគ្មានបានធ្វើប្រយោ
ជន៍ អ្វីដល់ខ្លួនអែង និងពិភពលោក។
រួមសេចក្ដីថា កាលណាយើងមានបញ្ញាគ្រប់គ្រាន់ ហើយយើងអាចធ្វើកំណែទុក្ខបាន យើងមើលឃើញ
ផ្លូវរំលត់ទុក្ខ នេះអែងគឺដំណោះស្រាយនៃបញ្ហាជីវិត តាមគំនិតនៃអរិយសច្ចៈធម៌ដែលប្រកាសដោយព្រះ
សម្មាសម្ពុទ្ធបរមគ្រូ។
សេដ្ឋកិច្ចនិងខ្លួនមនុស្ស
ជំពូក១
ព្រះពុទ្ធសាសនា ជាសាសនាមួយដែលបង្រៀនអោយស្រាយបញ្ហាសាបសូន្យ តំលៃសីលធម៌ តែពុំបានមើ
លហួសរំលងសេដ្ឋកិច្ច។ បង្រៀនអោយស្រាយសេចក្ដីអាក្រក់ដោយសេចក្ដីល្អ។ ព្រមគ្នានេះបង្រៀនអោ
យស្រាយបញ្ហាដែលមានចោតលើខ្លួនអែងជាមុន កុំរស់ នៅក្នុងគំនិតយឺត គំនិតបណ្តែតបណ្ដោយ ទុកពេ
លអោយមនុស្សក្នុងពិភពលោក គេធ្វើសេចក្ដីល្អមុនខ្លួន ហើយខ្លួនសំរេចចិត្ដធ្វើទង្វើល្អជាចុងក្រោយបំ
ផុត។ សូម្បីបង្រៀនអោយមានមេត្ដាចិត្ដ ក៏អោយហ្វឹកហាត់ផ្សាយមេត្ដាដល់ខ្លួនអែងមុន ដើម្បីជាសក្ខី
ភាពថា អាត្មាអញស្រលាញ់សុខស្អប់ទុក្ខយ៉ាងណា ជនដទៃក៏គេស្រលាញ់សុខស្អប់ទុក្ខយ៉ាងនោះ ដែរ។ ដើ
ម្បីងាយស្រួលដល់ការពិចារណារបស់អ្នកអានក្នុងរឿងនេះ ខ្ញុំសូមញែកសេចក្ដី ក្នុងបទនេះចេញជា៣
ចំណុចគឺ៖
១ - បង្រៀនមិនអោយមើលហួសរឺរំលងបញ្ហាសេដ្ឋកិច្ច,
២- ស្រាយចំណងអាក្រក់ដោយចំណងល្អ,
៣ - កុំមើលហួស រឺរំលងខ្លួនក្នុងការដោះស្រាយបញ្ហាសីលធម៌។
នេះគឺជាគោលការសំខាន់ក្នុងបទនេះ សំរាប់ជនអ្នកស្រាយបញ្ហាជីវិត ដែលពុទ្ធសាសនា របស់យើងបាន
ផ្ដល់គំនិតនិងគំរោងអោយបុគ្គលអ្នកមានចិត្ដចង់ធ្វើ ចង់អនុវត្ដ បានជួបប្រទះនូវភាពងាយស្រួល បើមិន
ច្រើនក៏តិច តាមកំពស់និងទំនាបនៃគំនិតនៃអុបនិស្ស័យរបស់ខ្លួននៃមនុស្សម្នាក់ៗ ដែលអ្នកស្រាវជ្រាវ
ផ្នែកនេះមានគំហើញថា ព្រះពុទ្ធបរមគ្រូពិត ជាមានព្រះមហាករុណាទិគុណដល់សត្វលោកគ្មានអ្នកណា
អាចបដិសេធបានឡើយ។
១ - បង្រៀនមិនអោយមើលហួសរឺរំលងបញ្ហាសេដ្ឋកិច្ច
ក្នុងបញ្ហាទាំងឡាយដែលមានចោទជីវិតមនុស្ស បញ្ហាសេដ្ឋកិច្ចគឺជាបញ្ហាចោទមុន ចោទរឿយៗ ចោទខ្លាំ
ងៗ ហើយជាបញ្ហាសំខាន់ជាងបញ្ហាដទៃទៀតផង។ ព្រោះអ្វី ? ព្រោះមនុស្សយើងទាំងអស់គ្នាត្រូវចោទដោ
យបញ្ហានេះ មិនត្រឹមតែក្នុងពេលសំរាលចាកផ្ទៃម្ដាយ ហើយទេ។ កាលរស់នៅក្នុងពោះម្ដាយក៏ត្រូវចោទ
ដោយបញ្ហានេះដែរ តែយើងមិនទាន់ចេះដឹង មិនទាន់ចេះដោះស្រាយ, អ្នកមានគុណរបស់យើងដោះស្រា
យជំនួស។ ចំណោទទាំងឡាយមានភាពរស់ ភាពលំបាក លំនៅឋាន ស្បៀងអាហារ គ្រឿងស្លៀកពាក់គ្រឿ
ងអោសថ គ្រឿងអុបករណ៍នៃការងារ របស់កណ្ដាលគឺមាសប្រាក់កែវកង សំរាប់ចាយវាយ សំរាប់ប្រដា
ប់តុបតែងខ្លួនប្រាណ សំរាប់បំពេញសេចក្ដីត្រូវការបំបាត់កង្វះកំហាត៘
បើអ្នកអានបានមើលតំរាសេដ្ឋកិច្ច របស់អ្នកប្រាជ្ញផ្នែកសេដ្ឋកិច្ចក្នុងបច្ចឹមប្រទេសច្រើនៗ អ្នកអាននឹងមា
នមនោសញ្ចេតនាត្រូវក្នុងចំណុចមួយថា វត្ថុបំណងរបស់សេដ្ឋកិច្ចនោះបាន ដល់កំហំបំបាត់ រឺស្នងសេចក្ដី
ត្រូវការរបស់មនុស្ស (To try to, Stify human wants)។ ពុទ្ធសាសនាបានស្នើគំនោលសីលធម៌ ដែលជាប់ទាក់ទងដល់គំនោលសេដ្ឋកិច្ចមានពីរស្ថានគឺ៖
ជាន់ទាបជាគំនោលស្នង (To satisfy)
ជាន់ខ្ពស់គឺជាគំនោលបំបាត់(To subdue)
គំនោលស្នង ដៅដល់ការបង្រៀនមនុស្សអោយខំប្រឹង តាំងខ្លួនពង្រឹងជំហរអោយមាំមួន រឹងប៉ឹងក្នុងថានៈ
សេដ្ឋកិច្ច ព្យាយាមលើឋានៈរបស់ខ្លួនអោយរស់នៅក្នុងកំរិតខ្ពស់ ប្រកបដោយកំហំនិងសំនូយ៉ាងមោះមុត
ជាមួយនិងការបង្រៀនអោយស្គាល់ការកំចាត់បង់ រឺបន្ថយសេចក្ដីត្រូវការ ដែលមានកំលាំងខ្លាំងក្លាពេក
ដែលអាចក្លាយទៅជាតណ្ហាទូលំទូលាយ គ្មានកំណត់ព្រំដែន ត្រលប់ផ្ដល់អោយនូវសេចក្ដីទុក្ខវិញ គឺថាបើ
មនុស្សយើងចេះតែពុល ចេះតែស្រវឹងសេចក្ដីសប្បាយ ហើយខំស្ទុះស្ទារស្វែងរករបស់ស្នងរបស់ត្រូវការ
យកមក បំរើចំណង់ខ្លួនម្នាក់ៗ ដោយគ្មានខ្ចីរវល់ដល់សេក្ដីទុក្ខព្រួយខ្វះខាតរបស់អ្នកដទៃ គ្មានគំនិតព្រហ្ម
វិហារ គ្មានសម្បជញ្ញៈនៃមនុស្សជាតិនោះ។ ចំណង់របស់គេវារិតតែគ្មានចេះចប់ គ្មានចេះល្មម ទីបំផុតអ្ន
កបំរើសេចក្ដីសប្បាយ (តណ្ហា) របស់ខ្លួន វាមិនត្រឹមតែសប្បាយខ្លួន អែងភ្លេចទុក្ខព្រួយអ្នកដទៃប៉ុណ្ណឹង
ទេគឺវាបញ្ជាអោយប្រព្រឹត្ដនូវទង្វើជិះជាន់បៀតបៀនអ្នកដទៃ ដើម្បីសេចក្ដីសប្បាយរបស់ខ្លួន។ លោក
អោយន័យថា តណ្ហា បើគេកាន់តែធ្វើខ្ញុំបំរើវាកាន់តែច្រើន វាក៏កាន់តែមានកំលាំងខ្លាំងឡើងៗដូចគ្នានឹង
ភ្លើង បើគេចេះតែបន្ថែមអុស បន្ថែមប្រេងគ្មានឈប់ វាកាន់តែឆេះខ្លាំងឡើងៗ គ្មានពេលរលត់សោះ
ឡើយ។ រឺពុំនោះសោតក៏ដូចគ្នានឹងមហាសមុទ្រដែលគ្មានទឹកពេញប្រៀបឡើងច្រាំងដោយចំណាក់នៃទឹក
ស្ទឹងទន្លេ រឺចំណាក់នៃទឹកភ្លៀងដែលមានប្រក្រតី ខួបប្រាំងខួបវស្សា។ ព្រោះហេតុនេះទើបត្រូវមានគំនោ
លលុបបំបាត់បន្ដិចម្ដងៗ រឺបន្ធូបន្ថយតណ្ហាខ្លះ កុំចេះតែបណ្ដោយអោយទៅៗគ្មានទំនប់ គ្មានកំណត់ព្រំដែ
ន ដែលអាចដូរសុខទៅទុក្ខវិញក្នុងពេលណាមួយមិនខានឡើយ។
កំហាត = ការខាត, កំហំ = ការខំ, សំនូ = ការតស៊ូ, គំនោលការណ៍ = គោលការ, ទំណាក់ = ការចាក់
បង្រៀនអំពីសេដ្ឋកិច្ចជាន់ទាប
គំនោល រឺ គំរោងបង្រៀននៃព្រះពុទ្ធសាសនា ដែលគេបានឃើញថាមានការទាក់ទងជាមួយនឹងសេដ្ឋកិច្ច
ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ រឺគ្រួសារជាទូទៅគឺ៖
1. ទដ្ឋធម្មិកត្ថ : ប្រយោជន៍បច្ចុប្បន្ន បានដល់ការបង្រៀនអោយតាំងខ្លួននៅឋានៈមាំទាំតាមផ្លូវ
សេដ្ឋកិច្ចប្រកបដោយអង្គ៤ប្រការគឺ៖
ក-ការសំភីសង្វាតស្វែងរកទ្រព្យគ្រប់ប្រភេទ ទាំងមានរូបទាំងគ្មានរូប
ខ-ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្ដិ រឺចេះសន្សំ ចេះសំចៃ
គ-ការចេះសេពគប់និងមិត្ដសំលាញ់មានចរិយាថ្លៃថ្នូរ រឺចេះឆ្នៃមិត្ដអាក្រក់អោយបាន
ជាមិត្ដល្អ…,
ឃ-ការចេះចាយវាយអោយសមគួរដល់ឋានៈនៃទ្រព្យសម្បត្ដិ រឺចេះរៀនរស់ក្នុងភាពស
ន្ដោស រឺភាពល្មមគ្រប់គ្រាន់ជានិច្ច…។
2. ការវៀរចាកអបាយមុខ (ហេតុនាំអោយសូនទ្រព្យ) មាន៤ប្រការគឺ៖
ក- ជាអ្នកប្រព្រឹត្ដល្បែងបុរស ស្រ្ដី,
ខ- ជាអ្នកប្រព្រឹត្ដល្បែងផឹកសុរា,
គ- ជាអ្នកប្រព្រឹត្ដល្បែងស៊ីសង,
ឃ- ជាអ្នកគប់មនុស្សអាក្រក់ ដោយគ្មានកែគ្មានឆ្នៃអោយល្អសិនជាមិត្ដ
អ្នកអានគប្បីធ្វើការកត់សំគាល់ថា អបាយមុខដែលគេគួរវៀរចាកទាំង៤ប្រការនេះ លោកសំដៅយកពា
ក្យលេង រឺ មានលក្ខណៈលេងជាធំ គឺអ្នកប្រព្រឹត្ដមានគំនិតជាលេង រហូតដល់មានទំលាប់ប្រកបកម្ម
នោះរឿយៗ ជានិច្ចជាប្រក្រតី លុះត្រាញៀនលែងមិនរួច ឈប់ មិនកើត។ ក្នុងទីបំផុតត្រូវគេអោយឈ្មោះ
ថា អ្នកស្រ្ដី នាងប្រុស អ្នកប្រមឹក អ្នកបាំងផ្លិត អ្នកពួកម៉ាក។
3. សុខរបស់គ្រហស្ថមាន៤ ប្រការគឺ៖
សុខកើតមកអំពីការមានទ្រព្យ (ដោយកំលាំងធ្វើការរបស់ខ្លួន),
សុខកើតអំពីការចាយវាយទ្រព្យសម្បត្ដិផ្ទាល់ខ្លួន,
សុខកើតអំពីការគ្មានជំពាក់បំណុលគេ,
សុខកើតអំពីប្រកបអាជីវកម្មដោយគ្មានទោស។
ក្នុងចំណុចនេះ បញ្ជាក់អោយឃើញនូវសេចក្ដីសំខាន់ នៃធាតុសេដ្ឋកិច្ចត្រង់ថា មានទ្រព្យ ដោយកំលាំង
ខ្លួន, ចាយវាយទ្រព្យសម្បត្ដិផ្ទាល់ខ្លួន, គ្មានជំពាក់បំណុលគេ ធ្វើការ អាជីវកម្មត្រឹមត្រូវតាមក្បួនសេដ្ឋ
កិច្ច គ្មានល្មើសច្បាប់រដ្ន គ្មានជិះជាន់កំលាំងអ្នកដទៃ។
4. ត្រកូលស្ដុកស្ដម្ភ មាំមួននឹងតាំងនៅយូរមិនបានព្រោះហេតុ៤ ប្រការគឺ ៖
របស់បាត់ទៅរកមកវិញ,
របស់ណាទ្រុឌទ្រោមដាច់ដាច មិនជួសជុលថ្មី,
គ្មានចេះដឹង ស្គាស់ប្រមាណក្នុងការប្រើប្រាស់ទ្រព្យ,
ប្រគល់មុខងាធំដុំគ្រួសារអោយស្រ្ដី រឺបុរសគ្មានសីល គ្មានវិន័យទុកដាក់ទ្រព្យ។
គំនោលទាំងនេះបញ្ជាក់អោយឃើញថា ត្រកូលមួយៗ ទោះជាមានភាពស្ដុកស្ដម្ភមាំមួន នៅក្នុងកំរិតខ្លួន
យ៉ាងណាក៏ដោយ បើខ្វះចំណេះ ខ្វះដំណឹងក្នុងគំនោលសេដ្ឋកិច្ច និងសីលធម៌ ដែលត្រូវស្គាស់ ត្រូវប្រព្រឹ
ត្ដប្រតិបត្ដិ រឺត្រូវអនុវត្ដដូចធ្លាប់ មានមកក្នុងលោកនេះហើយក៏ស្ទុះមិនរួចពីធ្លាក់ចុះដុនដាបក្នុងទីបំផុតឡើ
យ។ ខ្ញុំសូមបញ្ជាក់ថា គំនោលនៃប្រយោជន៍ក្នុងបច្ចុប្បន្នរបស់ពុទ្ធសាសនាទី១គឺ កំហំក្នុងការប្រកបអាជីវ
កម្មអោយកើត អោយមានទ្រព្យសម្បត្ដិនោះ ត្រូវគ្នានឹងគំនោលការណ៍សេដ្ឋកិច្ចជាបឋមគឺ Produc-
tion ផលិតកម្ម ដូចបានណាត់និយាយគ្នាទុកជាមុន ព្រោះវិជ្ជា សេដ្ឋកិច្ចទើបតែនឹងកើតខាងក្រោយពុទ្ធសា
សនាតាមស្មាន ប្រហែលជាងមួយពាន់ឆ្នាំ។
ចំណែកគំនោលទី២ គឺការចេះដឹង ស្គាស់របៀបទុកទ្រព្យសម្បត្ដិដែលគេរកបានមកហើយ ត្រូវគ្នានឹងគំ
នោលសន្សំ រឺសំចៃទ្រព្យសម្បត្ដិ (Saving) ។
គំនោលទី៣ គឺការគប់មិត្ដ មានចិត្ដទៀងត្រង់ មានសេចក្ដីវ័យឆ្លាត មានគំនិតជួយគ្នាទៅវិញទៅមក គំ
នោលនេះ ប្រៀបបាននឹងអង្គការសមាគម…ក្នុងឋានៈជាក្រុមអភិបាលរឺគណកម្មការនាយក នៅក្នុងក្រប
ខ័ណ្ឌនៃការអភវឌ្ឍន៍ជីវភាពរបស់សមាជិក ដោយប្រកាន់យកប្រយោជន៍រួមជាធំ។
ចំណែកគំនោលចុងក្រោយបង្អស់ គឺការប្រើប្រាស់ចាយវាយទ្រព្យសម្បត្ដិអោយនៅក្នុងកំរិតល្មមសម
គួរដល់ឋានៈរបស់ខ្លួន រឺត្រឹមតែរស់នោះ ក្នុងសេដ្ឋកិច្ចគេប្រើពាក្យ House hole, budget ប្រែថា ថវិ
ការប្រចាំគ្រសារ នេះជាផ្លូវអែកជន។ បើជាផ្លូវរដ្ឋគេហៅថា The nation boudget ប្រែថា ថវិការសេ
ដ្ឋកិច្ចនៃជាតិ។ និយាយខ្លី, បានដល់ការពិនិត្យ ត្បិតត្បៀតចំណូលចំណាយមានតុល្យភាពស្មើគ្នា ត្រូវនិងពា
ក្យពុទ្ធសាសនាថា សមជីវតា ដែលមានចែងក្នុងទដ្ឋធម្មិកត្ថៈ ប្រយោជន៍បច្ចុប្បន្ននេះអែង។
ចំណែកខាងគំនោលបង្រៀនដទៃទៀត ដូចជារៀនចាកភាពខាតបង់ទ្រព្យសម្បត្ដិ(អបាយមុខ)គ្រប់ប្រភេ
ទ ការស្គាល់ថាអ្វីជាសេចក្ដីសុខរបស់គ្រហស្ថ ការធ្វើអោយត្រកូលមានស្ថេរភាពអស់រយៈកាលយូរអង្វែ
ង ទាំងនេះជាសេដ្ឋកិច្ចមួយទៀត ដែលត្រូវជាគូជាមួយនឹងសីលធម៌។ ក្នុងចំណុចនេះបញ្ជាក់អោយដឹងថា
ពុទ្ធសាសនាបានមើលឃើញយ៉ាងច្បាស់ ហើយជាសីលធម៌របស់មនុស្សលំបាកនឹងមានណាស់ បើសេដ្ឋ
កិច្ចផ្លាស់ប្ដូរនៃមនុស្សម្នាក់ៗ ពុំមានវឌ្ឍភាព រឺពុំបានប្រព្រឹត្ដទៅក្នុងភាពល្អថ្លៃថ្នូរ ដោយអាស្រ័យហេតុនេះ
ទើប ព្រះសម្មាសម្ពុទ្ធបង្រៀនសង្កត់ធ្ងន់ទៅលើសេដ្ឋកិច្ចរដ្ឋ និងសេដ្ឋកិច្ចគ្រួសារ នៅក្នុងក្របខ័ណ្ឌសាង
ជំហរ គឺធ្វើអោយរដ្ឋនិងអែកជន មានសេដ្ឋកិច្ចស្ថិតនៅក្នុងកំរិតខ្ពស់ រឺមធម្យតាមដែលអាចធ្វើទៅកើត។
ដើម្បីងាយយល់ អ្នកអានគប្បីពិនិត្យមើលឡើងវិញនូវរឿងមួយមានក្នុងគម្ពីពុទ្ធសាសនា របស់យើងដែ
លមានដំណាលថា ថ្ងៃមួយព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានណែនាំ កូដទន្ដព្រាហ្មណ៍ ដែលគាត់បានធ្វើសំនួរចំ
ពោះព្រះអង្គ អំពីបញ្ហាបូជាយញ្ញ ព្រះសម្មាសម្ពុទ្ធពុំបាន អោយចំលើយចំណុចបញ្ហានេះទេ តែព្រះអង្គ
ឆ្លៀតអោកាសបំភ្លឺព្រាហ្មណ៍នោះក្បែរៗសំនួរគាត់ថា ខ្លួនអ្នកជាបុគ្គលមានមុខងារគ្រប់គ្រងរក្សាពូជព្រា
ហ្មណ៍ ក្នុងស្រុកមានភូមិ មានសង្កាត់ជាច្រើន អ្នកជាមនុស្សម្នាក់ដែលព្រាហ្មណ៍ទាំងអស់ទទួលស្គាល់ ទទួ
លស្ដាប់ អោវាទដំបូន្មាន។ អ្នកត្រូវចាត់ការសេដ្ឋកិច្ចក្នុងស្រុកនេះអាយបានត្រឹមត្រូវ, មានវឌ្ឍភាពខ្ពស់មា
នស្ថេរភាពនឹងន នៅក្នុងកំរិតល្អប្រសើរមុននឹងខ្លួនអ្នកនឹងត្រូវធ្វើអ្វីៗទៀត។ ម្នាល ព្រាហ្មណ៍! កម្មវិធីបំរា
បចោរកម្ម គេមិនត្រូវធ្វើដោយដាក់ទណ្ឌកម្មនានារហូតដល់កាប់សំលាប់ទេ ព្រោះទង្វើទាំងអស់នេះវា
គ្មានប្រសិទ្ធិភាព គឺវាមិនអស់មនុស្សប្រព្រឹត្តចោរកម្មទេ។ ព្រោះអ្វី? ព្រោះមានមនុស្សទុចរិតផ្សេងទៀត
មកជំនួស មកប្រព្រឹត្ដចោរកម្មជាថ្មីទៀត តែបើគេចាត់ការសេដ្ឋកិច្ចល្អ អោយមនុស្សមានការងារធ្វើតា
មគួរដល់សមត្ថភាព ដល់សេចក្ដីចេះដឹងរបស់គេ ជាមួយគ្នានេះ គេត្រូវមានផែនការជួយទំនុកបំរុងកសិ
ករ, ពាណិជ្ជករ ភ្នាក់ងាររដ្ឋការអោយរស់នៅក្នុងករណីយ៍ ក្នុងអាជីវកម្មរបស់ខ្លួនអោយបានស្រួលនោះ
ស្រុកទេសរបស់អ្នកនឹងបានស្ថិតនៅក្នុងភាពសុខសាន្ដចំរុងចំរើនជាមិនខានឡើយ។
ដោយអាស្រ័យដោយលក្ខឋាន, ដែលព្រះសម្មាសម្ពុទ្ធបានបង្រៀនទាក់ទងដល់សេដ្ឋកិច្ច និងសីលធម៌ដូច
ពោលមកនេះ។ យើងអាចឆ្លើយបញ្ហាដែលចោទថា ព្រះពុទ្ធសាសនាបង្រៀនមនុស្សអោយខ្ជិល អោយ
រស់នូវដោយអាស្រ័យជំនួយទេវតា, អោយដេកផ្សងព្រេង៘ ដែលព្រះពុទ្ធសាសនាគ្មានបានបង្រៀនយ៉ា
ងនេះសូម្បីត្រឹមតែមួយមាត់ក៏គ្មានផង ក្រៃលែងជាងនេះទៀត ក្នុងករណីខ្លះព្រះពុទ្ធបរមគ្រូ ព្រះអង្គទ្រង់
បានសំដែងអំពីសម្បត្ដិ ក្នុងការប្រកបអាជីវកម្មប្រភេទខ្លះដូចការលក់ដូរ ដោយបានបញ្ជាក់យ៉ាងច្បាស់លា
ស់ថា អ្នកលក់ដូរប្រសិនបើខ្លួនគេបានប្រកបដោយសម្បត្ដិ៣ប្រការ គេមុខជាមានកំរៃយ៉ាងខ្ពស់ជាមិន
ខាន។ ធម្មសម្បត្ដិ ៣ប្រការគឺ។
1. គេជាបុគ្គលមានភ្នែកល្អ រឺភ្នែកភ្លឺ ដោយយកសេចក្ដីចេះដឹងប៉ិនប្រសប់ក្នុងមុខរបរជំនួញ ស្គាល់
ដើមទុន ស្គាល់កំរៃ ជាពិសេសគេចេះក្បួនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
2. គេជាបុគ្គលមានសេចក្ដីព្យាយាមយ៉ាងមោះមុត ដោយកំហំយ៉ាងទូលំទូលាយ ចេះស្ទង់ ចេះពិចារ
ណា, ចេះពិនិត្យកាលៈទេសៈ។ មានគំនិតបច្ចេកទេស មានសេចក្ដីវៃឆ្លាតក្រៅតំរា ដឹងកិច្ច ដឹងក
ល ដូចជាដឹងថា ទៅទិញរបស់នៅកន្លែងណាមានតំលៃថោក យកទៅលក់ផ្សារណាមានតំលៃខ្ពស់
ជាពិសេស បើបានចំណេញច្រើនគេមិនភ្លេចស្មារតី ខាតដើមទុន គេមិនសុខចិត្ដ លះបង់ចោល
រឺរាងចាល។
3. គេជាបុគ្គលមានមនុស្សនិយមរាប់អានច្រើន សម្បូរណ៍មិត្ដសំលាញ់ស្គាល់ របៀបធ្វើខ្លួនអោយ
មនុស្សគ្រប់មជ្ឈដ្ឋានទូទៅបាក់ចិត្ដនិយម មានជំនឿ មានសេចក្ដីទុកចិត្ដទុកថ្លើម។
តទៅជំពូកទី២
គំនោលសេដ្ឋកិច្ចជាន់ខ្ពស់
ជំពូក២
កាលបើនិយាយដល់គោលគំនិតរបស់ពុទ្ធសាសនា ដែលបង្រៀនអោយមនុស្សយកចិត្ដទុកដាក់ ធ្វើខ្លួន
អោយមានវឌ្ឍភាពក្នុងផ្លូវសេដ្ឋកិច្ចជាន់ទាប, ដែលជាបុព្វហេតុសំរាប់ធ្វើអោយងាយស្រួលដល់ការប្រ
តិបត្ដិតាមសីលធម៌ ក៏គួរនិយាយដល់គំនោលសេដ្ឋកិច្ចជាន់ខ្ពស់ ដែលលោកអោយឈ្មោះមួយបែបទៀ
តថា កំពស់ចិត្ដក្នុងទីនេះផងព្រោះពុទ្ធសាសនា មិនមែនមានបំណងត្រឹមតែដឹកនាំជីវិតមនុស្ស អោយរស់
នៅប្រកបដោយវឌ្ឍភាពក្នុង លោកនេះនិងលោកដទៃទៀតប៉ុណ្ណឹងទេ, គឺត្រូវការអោយមនុស្សធ្វើជាម្ចា
ស់នៃតណ្ហាតទៅទៀត។ ក្នុងន័យថា, ដំបូងមនុស្សត្រូវខំប្រឹងធ្វើការសេដ្ឋកិច្ចគ្រប់យ៉ាង អោយមានវឌ្ឍន
ភាពនៅក្នុងកំរិតមធ្យម រហូតដល់កំរិតខ្ពស់ ដើម្បីផ្ដល់សេចក្ដីសុខស្រួលដល់ជីវិតរបស់ខ្លួន។ តែវឌ្ឍនភាព
នៃជីវិតខាងសម្ភារៈ វាមិនមែនជាធាតុមានកំពស់ដល់ថ្នាក់ទីបំផុតទេ ព្រោះអ្វី? ព្រោះចិត្ដរបស់មនុស្សយើ
ង វាជាធាតុមួយដែលគេមិនអាចបំបាត់ រឺបំពេញសេចក្ដីត្រូវការរបស់វាបានទេ។ គឺវាចេះតែចង់កើត ចង់
បាន ចង់មាន គ្មានចប់ គ្មានអស់ហើយឡើយ តួយ៉ាងដំបូងវាចង់បានតែនាឡិកា យើងរកនាឡិកាអោយបាន
ឈ្មោះថា យើងបានបំបាត់ចំណង់ រឺសេចក្ដីត្រូវការរបស់វាបានមួយហើយ។ តែកង្វះរបស់វានៅមានទៅ
ទៀត បើមិននាឡិកាដដែលក៏អ្វីផ្សេងៗ ដទៃៗទៀត គ្មានចេះគ្រប់គ្រាន់ឡើយ។ តើមានបុគ្គលណាម្នាក់
អាចបំពេញកង្វះនេះបានទេ? ចំលើយគ្មាន! នេះហើយដែលព្រះសម្មាសម្ពុទ្ធបាន មានព្រះពុំនោលថា សត្វ
លោកមានកង្វះជានិច្ច, មានមិនឆ្អែតមិនស្កប់ស្កល់ជាប្រក្រតី ជាមួយគ្នានេះ សត្វលោកជាទាសៈនៃកង្វះ
នៃចំណង់នៃសេចក្ដីត្រូវការរបស់ខ្លួន អុនោ លោភោ អតិតោ តណ្ហា ទាសោ ។ ពុទ្ធសាសនិកម្នាក់ៗត្រូវតែ
ដឹងថា របស់ណាខ្លះដែលចាំបាច់ត្រូវមាន របស់ណាខ្លះដែលមិនចំាបាច់ត្រូវមាន និងរបស់ណាខ្លះទៀតដែ
លមាន ហើយវាមានពលានុភាពដុតចិត្ដវិញ្ញាណយើងអោយក្ដៅក្រហាយរោលរាលប្រាសចាកសេចក្ដីសុ
ខស្ងប់ប្រាសចាកគំនិតសន្ដិ។
ប្រសិនបើយើង នាំគ្នាពិនិត្យមើលកម្មវិធីបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធក្នុងចំណុចនេះ យើងនឹងមានក្ដីអ
ស្ចារ្យ ស្ងើចក្នុងចិត្ដចំពោះចំណាត់មួយអន្លើ និងបញ្ហាសេដ្ឋកិច្ចជាន់ខ្ពស់ ដែលព្រះអង្គបានធ្វើប្រកបដោយ
សេចក្ដីឆ្លៀវឆ្លាតញឹកល្អិត សឹងគ្មានបុគ្គលណាមានសមត្ថភាពធ្វើតាមបាន។
ការប្រតិស្ឋានពុទ្ធសាសនាទុកក្នុងលោក ជាទង្វើធំក្រៃលែងបើប្រៀបធៀបទៅនឹងចំណាត់ផ្សេងៗក្នុង
លោក យើងអាចឃើញថា រហូតមកដល់ពេលនេះ ពុទ្ធសាសនាមានអាយុជាង ២៥០០ឆ្នាំហើយ គង់ស្ថិត
នៅក្នុងភាពមាំមួន មានរបៀបបែបផែននៅក្នុងក្របខ័ណ្ឌនិង រឹងប៉ឹងដដែល។ ចំណែកអង្គាការទូទៅនៃពិ
ភពលោកគេគ្មានឃើញអង្គការណាមួយ ស្ថិតនៅក្នុងភាពមាំមួនរឹងប៉ឹងដដែលដោយគ្មានកំណែគ្មានចំណា
ត់ជាថ្មីឡើយ។
វិធានការខាងផ្លូវលោកមួយណាក៏ដូចមួយណាដែរ, សុទ្ធតែចោទឡើងដោយបញ្ហាលុយកាក់ដូចៗគ្នា។ ចំ
ណោទនេះវាបានក្លាយទៅជាផ្នត់គំនិត លុះត្រាមនុស្សខ្លះលាន់មាត់ថា បញ្ហាធំបំផុតនៃជីវិតមនុស្សគឺ លុ
យកាក់។ បញ្ហាសំខាន់ៗក្នុងមុខការធំៗ ត្រូវអាស្រ័យពឹងផ្អែក លើលុយកាក់ទាំងអស់, គ្មានលុយកាក់ធ្វើអ្វី
មិនចេញទេ។ ប្រសិនបើចែកអង្គការជា៣ គេនឹងឃើញថា ក្នុងអង្គការមួយៗ គ្មានចំណុចណាដែលគ្មាន
ទាក់ទងដល់លុយកាក់ឡើយ គឺ១ លុយ ២លុយ ៣ លុយ អីចឹងតែម្ដង។
ព្រះសម្មាសម្ពុទ្ធរបស់យើង ព្រះអង្គឃើញថា គំរោងការរបស់មនុស្សលោកត្រូវការយក ប្រាក់ជាសរណៈ
ជាទីពឹង ជាធាតុចាំបាច់របស់គេ ដូចនេះហើយទើបព្រះអង្គចាត់វិធានការ សេដ្ឋកិច្ចជាន់ខ្ពស់របស់ព្រះអង្គ
ផ្ទុយពីគេវិញម្ដង គឺក្នុងន័យនេះហើយ ដែលអ្នកស្រាវជ្រាវជាទូទៅ មានគំហើញស្របគ្នាថា វិធានការរឺគំ
រោងសេដ្ឋកិច្ចរបស់ពុទ្ធសាសនាថ្នាក់ទាប និងថ្នាក់កណ្ដាលមានលក្ខណៈត្រូវគ្នានឹងគំរោងការសេដ្ឋកិច្ចរប
ស់អ្នកសេដ្ឋសាស្រ្ដក្នុងពិភពលោក។ តែគំរោងការសេដ្ឋកិច្ចរបស់ពុទ្ធសាសនាមានលក្ខណៈនិងកំរិតគុណ
ភាពខ្ពស់ ជាងសេដ្ឋកិច្ចនៃអ្នកសេដ្ឋសាស្រ្ដទូទៅ ព្រោះអ្វី? ព្រោះព្រះពុទ្ធសាសនាគ្មានប្រាក់ដូចគេ, ហើយ
អ្នកអនុវត្ដនៅតែមានជីវិតប្រព្រឹត្ដទៅបានដដែល។
ក្នុងវិន័យ ព្រះសម្ពុទ្ធបានបញ្ញាត្ដសិក្ខាបទហាមភិក្ខុចាប់កាន់រឺទទួលប្រាក់ ជាមួយគ្នានេះដែរ តំរូវអោយមាន
អាបត្ដិដល់ភិក្ខុដែលបានប្រព្រឹត្ដល្មើស នេះជាទង្វើមួយដែលព្រះពុទ្ធសាសនាបានបង្ហាញអោយពិភពលោ
កឃើញថា មិនប្រើមាសប្រាក់ក៏អាចធ្វើការធំៗ បានសំរេចផលពិតៗ ដូចអ្នកប្រើប្រាក់ដែរ។
គំនោលការដែលហៅថាសេដ្ឋកិច្ចជាន់ខ្ពស់ រឺជាន់លើបំផុតរបស់សម្មាសម្ពុទ្ធ គឺខំប្រឹងធ្វើខ្លួនអោយជាម្ចា
ស់នៃតណ្ហារឺរស់នៅលើតណ្ហា នៅក្នុងគំនិតសិក្សាជាធាតុអ្វីខ្លះ មានប៉ុន្មាន ដែលហួសសេចក្ដីត្រូវការរប
ស់ជីវិត អ្វីខ្លះ មានប៉ុន្មាន ដែលធ្វើអោយជីវិតហ៊ឹកហាក់ហ៊ីហា លុះក្លាយខ្លួនជាទាសភាពនៃតណ្ហា។
ព្រះបរមគ្រូយើង បានអនុញ្ញាតរបស់ចាំបាច់សំរាប់ភិក្ខុរស់មាន៤ ប្រការដែលយើងស្គាល់ គ្រប់គ្នាជាបច្ច័
យបួន ដែលត្រូវនឹងពាក្យអង់គ្គេសថា Four requisites គឺសំពត់ស្លៀកដណ្ដប់ (ចីវរ) អាហារចិញ្ចឹមជី
វិត (បិណ្ឌបាត) ទីស្នាក់អាស្រ័យ (សេនាសនៈ) និងអោសថ សំរាប់ព្យាបាលជំងឺ (គិលានភេសជ្ជៈ)។ គ្រឿង
សំរាប់រស់ទាំងបួនប្រការនេះ ព្រះអង្គបញ្ជាអោយភិក្ខុជាអុបជ្ឈាយ៍ រឺអុបសម្បទាចារ្យ…. សូត្រប្រកាស
ប្រាប់ភិក្ខុដែលទើបនិងបួសថ្មីអោយបានដឹងភ្លាមៗ ដើម្បីខំរស់ ខំអនុវត្ដសេដ្ឋកិច្ចនេះតាមពុទ្ធានុញ្ញាត។ ភិ
ក្ខុគ្មានសំពត់ល្អប្រើ អនុញ្ញាតអោយរើសកំណាត់សំពត់ដែលគេចោល ទីនេះបន្ដិចទីនោះបន្ដិចយកមក
ប៉ះប៉ុនដេរភ្ជាប់ជាចីវរសំរាប់ប្រើប្រាស់ គ្មានអាហារបរិភោគ អោយអាស្រ័យអាហារ បិណ្ឌបាតតាមតែ
គេអោយ តិចក្ដីច្រើនក្ដី ឆ្ងាញ់ក្ដីមិនឆ្ងាញ់ក្ដីទៅតាមរឿង គ្មានលំនៅឋានល្អនៅ អោយយកដើមឈើជា
ទីលំនៅអាស្រ័យ គ្មានអោសថប្រកបដោយគុណភាពជំងឺ អោយត្រងទឹកមូត្រអោយស្អាតប្រើជំនួស លុះ
ត្រាតែកើត។
ក្រៅពីនេះទៀត នៅមានបញ្ញាត្ដិជាច្រើនប្រការដែលអ្នកអាចគួរដឹងជាមួយគ្នានេះដែរ ដូចជាហាមមិន
អោយប្រើគ្រឿងប្រដាប់ ដែលគេធ្វើដោយមាសប្រាក់ រឺអ្វីទៅទៀតដែលមានភាពប្រហាក់ប្រហែលនឹង
មាសប្រាក់ រឺរបស់ដែលមានតំលៃខ្ពស់ជាងមាសប្រាក់ ហើយ ជារបស់តុបតែងខ្លួនប្រាណ ហាមមិនអោយ
សុំរបស់ពីជនណា ដែលគេគ្មានបានបវារណា រឺអនុញ្ញាតទុកជាមុន បើគ្មានការចាំបាច់ជាពិសេស ហាមមិន
អោយប្រមូលសន្សំរបស់ស្ដុកទុក ដើម្បីអួតមាន អួតសម្បូណ៍ តឹងរឹងជាងនេះទៅទៀត អាហារសំណល់
ហាមមិនអោយទុកដាក់ដើម្បីបរិភោគម្ដងជាពីរដង រឺច្រើនជាងនេះក្នុងថ្ងៃខាងមុខ។ គោលការធំៗដែល
ព្រះសម្មាសម្ពុទ្ធបានចាត់ បានធ្វើសេចក្ដីបំភ្លឺមានដូចនេ៖
១ - ចំណង់អិតព្រំដែន ជាហេតុនាំអោយកើតទុក្ខ រលត់ចំណង់គ្មានព្រំដែនបាន ដោយគ្មានសេសសល់សេ
ចក្ដីទុក្ខព្រួយត្រូវរលត់ភ្លាមគ្មានចាំបាច់សុំសេចក្ដីប្រោសប្រាណ អំពីព្រះអាទិទេពណាឡើយ។
២ - ភិក្ខុទាំងឡាយណា ពុំបានធ្លាក់ខ្លួនជាទាសភាពរបស់តណ្ហាដែលជាហេតុមានកម្លាំងប្រអូសប្រទាញតា
មច្បាប់ធម្មជាតិ ភិក្ខុទាំងឡាយនោះឈ្មោះថាមានវឌ្ឍនភាពខាងផ្លូវចិត្ដ ដែលជាគុណធម៌មានតម្លៃកម្រនឹ
ងមានដល់មនុស្សជាតិក្នុងសកលលោក។
គំនោលរបស់ខ្ញុំក្នុងខាងដើមថា គំនោលសេដ្នកិច្ចគឺការស្នង សេចក្ដីត្រូវការរបស់មនុស្ស តែគំនោលសេ
ដ្ឋកិច្ចជាន់ខ្ពស់របស់ពុទ្ធសាសនា មិនមែនការស្នងសេចក្ដីត្រូវការទេ គឺការបញ្ឈប់នូវសេចក្ដីត្រូវការដែ
លមិនចាំបាច់។ ទន្ទឹមគ្នានេះ ខំប្រឹងធ្វើខ្លួនអោយបានជាចៅហ្វាយលើសេចក្ដីត្រូវការនោះ លុះត្រាតែបា
នបើមិនបានកុំឈប់ កុំថយក្រោយអោយសោះ ប្រសិនបើចង់កំទេចសេក្ដីទុក្ខអោយអស់ ព្រោះគ្មានទ
ង្វើណាដទៃទៀតក្រៅអំពីទង្វើនេះទេ ក្នុងរឿងរំលត់រំលាយទុក្ខដែលយើងកំពុងជួបប្រទះក្នុងជីវិតសព្វថ្ងៃ
នេះ។ នេះ ជាសេដ្ឋកិច្ចជាន់ខ្ពស់ រឺជាន់លើសំរាប់ភិក្ខុ រឺគ្រហស្ថដែលមានកំពស់ចិត្ដខ្លាំងក្លា មានកំរិតអរិយ
សច្ចៈ ដែលពុទ្ធសាសនារបស់យើងអោយឈ្មោះថា «បរមត្ថប្រយោជន៍» ប្រសិនបើ និយាយពីសេដ្ឋកិច្ចនៃពុទ្ធសាសនា តាមលំដាប់លេខរឿងនឹងមានដូចនេះគឺ៖
o ១ - ទដ្ឋធម្មិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតបច្ចុប្បន្ន
o ២ - សម្បរាយិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតថ្មី
o ៣ - បរមត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់បាននិព្វាន្ដ
អ្នកអានគប្បីដឹងថា សេដ្ឋកិច្ចទាំងបីប្រភេទនេះ បើស្ដីអំពីលំដាប់ដែលគេត្រូវធ្វើ ត្រូវប្រកបណាមុនណា
បន្ទាប់ ណាក្រោយ ធាតុនេះមានខ្ទង់លេខដូចសរសេរមកហើយនេះ តែបើស្ដីអំពីគុណភាព ពុទ្ធសាសនា
យើងពុំបានទុកដាក់អោយមានកំពស់ ទំនាបជាងគ្នាទេ ពំនោលថា ទិដ្ឋធម្មិកត្ថប្រយោជន៍ទាប សម្បរាយិ
កត្ថប្រយោជន៍កណ្ដាល បរមត្ថប្រយោជន៍ខ្ពស់នោះ វាមានលក្ខណត្រឹមតែស្រួលបង្រៀន ស្រួលពន្យល់
ស្រួលទេសន៍ប៉ុណ្ណោះ ដោយអាស្រ័យគំនិតនិងសំនេរក្នុងខាងដើមរបស់ខ្ញុំក៏បានដាក់ថា បច្ចុប្បន្នទាប បរ
លោកថ្នាក់កណ្ដាល និង និព្វាន្ដថ្នាក់ខ្ពស់អីចឹងដែរ រីអែសេចក្ដីពិតរបស់រឿងនេះវិញ គឺជីវិតបច្ចុប្បន្នក៏ជា
ធាតុមានថ្នាក់ទាបកណ្ដាលខ្ពស់ និព្វាន្ដក៏មានថ្នាក់ទាបកណ្ដាលខ្ពស់ដូចៗគ្នា ក្នុងបច្ចុប្បន្នសេដ្ឋកិច្ចទាប ជីវ
ភាពមនុស្សទាប សេដ្ឋកិច្ចមធ្យម ជីវភាពមនុស្សកណ្ដាល សេដ្ឋកិច្ចខ្ពស់ ជីវភាពមនុស្សខ្ពស់។ ចំណែកសេ
ដ្ឋកិច្ចនិព្វាន្ដ សោត្ដាបន្នបុគ្គល និងសកទាគាមិបុគ្គលថ្នាក់ទាប អនាគមិបុគ្គលថ្នាក់កណ្ដាល អរហត្ដបុគ្គល
ថ្នាក់ខ្ពស់។ បើយោលទៅតាមរឿងជាតកនៃ ព្រះពោធិសត្វ គឺព្រះពុទ្ធបរមគ្រូរបស់យើងកាលមិនទាន់បាន
ត្រាស់ ព្រះអង្គខំប្រឹងតស៊ូយ៉ាងប្ដូរផ្ដាច់ប្រកបអាជីវកកម្មគ្រប់យ៉ាងនៅក្នុងក្របខ័ណ្ឌនៃសេដ្ឋកិច្ចរបស់គ្រួ
សារ និង សង្គមប្រជាជាតិគឺ ធ្វើអោយកំរិតជីវភាពទាំងបច្ចុប្បន្ន ទាំងបរលោកស្ថិតនៅក្នុងថ្នាក់ខ្ពស់ បំផុត
ដើម្បីជាស្ពានចំលងអាត្មានៃព្រះអង្គ អោយបានដល់សេដ្ឋកិច្ចចុងក្រោយបង្អស់ គឺនិព្វាន្ដនឹងអែង ដូចនេះ
ព្រោះអ្វី? ព្រោះប្រយោជន៍បច្ចុប្បន្ន (អុដ្ឋាន អរក្ខ កល្យាណមិត្ដតា សមជីវតា)ត្រូវបានជាស្ពាននៃប្រយោ
ជន៍បរលោក (ទុក្ខ, សមុទយៈ, និរោធៈ, មគ្គ) កើតមានបានដោយអាស្រ័យស្ពាន គឺប្រយោជន៍បរលោក
ជាបន្ដបន្ទាប់គ្នា ដូចនេះជីវិតនិមួយ ៗ ត្រូវធ្វើសេដ្ឋកិច្ច គឺខំប្រកបអាជីវកម្មរាល់ប្រភេទដើម្បីរស់នៅខ្ពង់
ខ្ពស់ក្នុងលោកនេះផង ខំធ្វើបុណ្យទានដើម្បីរស់នៅថ្លៃថ្នូរក្នុងលោកខាងមុខផង ខំចំរើនអរិយសច្ចៈធម៌ ដើ
ម្បីសំរេចមគ្គផលនិព្វាន្ដក្នុងជីវិតចុងក្រោយបង្អស់ផង។
ដើម្បីអោយពុទ្ធសាសនិក បានស្គាស់សេដ្ឋកិច្ច មានគុណភាពខ្ពង់ខ្ពស់បណ្ដើរៗនៅក្នុងក្របខ័ណ្ឌមួយថ្មីទៀ
ត ព្រះពុទ្ធសាសនាបានស្នើអរិយទ្រព្យ៧ប្រការដែលគេធ្លាប់ស្គាល់គ្រប់គ្នាមកហើយថា ទ្រព្យនេះមានតំ
លៃខ្ពស់ជាងទ្រព្យធម្មតាដែលមនុស្សយើងធ្លាប់មាន ធ្លាប់បានប្រើប្រាស់មកហើយ មានដូចនេះគឺ។
១ - សទ្ធា
២ - សីល
៣ - ហិរិ
៤ - អោតប្ប
៥ - ពាហុសច្ចៈ
៦ - ចាគ
៧ - បញ្ញា ជឿនូវរបស់ដែលគួរជឿ ជឿបុណ្យគុណទោសជាដើម
កិរិយារក្សាកាយវាយចាចិត្ដអោយរៀបរយ សុចរិត
ខ្មាសអៀនចំពោះទង្វើបាប ទុចរិត
ស្លុតខ្លាចចំពោះទង្វើបាប ទុចរិត
ភាពជាបុគ្គលមានការរៀនសូត្រច្រើន ពហូសូត្របុគ្គល
បរិចាគទានទៅតាមការគួរ
ចេះយល់ដឹងថា ប្រយោជន៍ មិនប្រយោជន៍ជាដើម
ពុទ្ធសាសនាមានយោបល់ថា បើជានណាមានទ្រព្យខាងក្នុង រឺទ្រព្យប្រសើរហៅ «អរិយទ្រព្យ» នេះហើយ
ទ្រព្យសម្បត្ដិខាងក្រៅនឹងកើតមានដល់គេដាយស្វ័យប្រវត្ដិ ក្នុងពេលណាមួយមិនខានឡើយ។ ផ្ទុយទៅ
វិញជនដែលមានទ្រព្យសម្បត្ដិខាងក្រៅ តែខ្លួនពុំបានរស់នៅក្នុងសីលធម៌ រឺគ្មានអរិយទ្រព្យខាងក្នុង៧ ប្រ
ការជួយគាំទ្រផងទេ លោកថាទ្រព្យសម្បត្ដិខាងក្រៅនោះ មុខជាពុំអាចស្ថិតស្ថេរមានយូរ រឺបានរហូតតាម
ចំណង់របស់ខ្លួនឡើយ
តទៅជំពូកទី៣
២ កំណែភាពអាក្រក់ដោយភាពល្អ
ជំពូក៣
ក្នុងចំណុចទី២ ដែលថាពុទ្ធសាសនាបង្រៀនអោយធ្វើកំណែភាពអាក្រក់ដោយភាពល្អនោះ មានបញ្ហាសំ
ខាន់ដែលយើងត្រូវធ្វើការពិចារណាបកស្រាយមិនតិចឡើយ តែមុននឹងពិចារណាអោយល្អិតល្អន់តាមរ
បាយការណ៍ដទៃៗ យើងគួរធ្វើសេចក្ដីសង្កេតដល់គំនោលធំៗ នៃពាក្យបង្រៀនអស់ទាំងនេះជាមុនសិន៖
១ - គប្បីយកឈ្នះគំរោធ (គំរោធ=ការក្រោធ) ដោយគ្មានគំរោធ គប្បីឈ្នះមនុស្សមិនល្អដោយសេចក្ដី
ល្អ គប្បីឈ្នះមនុស្សពោលពាក្យឡេះឡោះ ដោយពោលពាក្យស័ត្យទៀងត្រង់។
២ - គ្រប់ទីគ្រប់កន្លែងពៀរគ្មានរំងាប់ដោយចំណងឡើយ ពៀររមែងរំងាប់ដោយគ្មានចំណង ធម៌នេះគឺ
ជាធម៌មានមកតាំងតែពីបរមបូរាណ។
៣ - ភាពអាក្រក់ដែលបានធ្វើមកហើយ អ្នកណាខំប្រឹងបិទចោលដោយទង្វើល្អរបស់ខ្លួន (គឺឈប់ធ្វើទង្វើ
អាក្រក់ទៅទៀតធ្វើទង្វើល្អជំនួសវិញ) អ្នកនោះឈ្មោះថាបានធ្វើលោកនេះ អោយមានពន្លឺភ្លឺស្វាង ដូចគ្នា
និងដួងចន្ទ ដែលបានចាកផុតដុំពពកដូច្នោះដែរ។ ដែលអោយធ្វើកំណែភាពអាក្រក់ដោយភាពល្អ, ព្រោះពុ
ទ្ធសាសនាមានគំនិតថាបើយកធាតុអាក្រក់មកកែធាតុអាក្រក់ លទ្ធផលរិតតែអាក្រក់ឡើង សេចក្ដីប្រៀ
បដូចគេយកទឹកសំអុយទៅលាងរបស់ក្រខ្វក់ រឺគេយកទឹកលាងកន្ថោរទៅគក់បោកខោអាវ លទ្ធផលគឺគ
គ្រិចប្រើលែងកើត។
កំណែរបៀបនេះនៃព្រះពុទ្ធសាសនារបស់យើង កាលបើយើងគិតត្រឹមតែផ្លូវឈ្នះចាញ់ ឃើញចំណាញ់
(ចំណាញ់=ការចាញ់) បានមកពុទ្ធសាសនិក ជំនះបានទៅជនពាល រឺបើយើងឈ្នះទង្វើអាក្រក់របស់ជនពា
ល ដោយទង្វើល្អរបស់យើងពិតៗវិញ គង់តែជំនះរបស់យើង មិនមែនជាខ្លាំង ក្លានឹងពឹងទេ គឺជាជំនះមាន
ភាពទន់ខ្សោយជិតតែនឹងដល់លេខសូន្យហ្នឹងតែម្ខង ប្រសិន បើយើងគិតឃើញខ្លីៗ។ តែបើយើងរើសើ
គន់គិតអោយវែង ចាប់តាំងពីបិណ្ឌនៃពុទ្ធភាសិត ក្នុងគំនោលធំៗ មេៗដូចជាកុំធ្វើទង្វើអាក្រក់ ធ្វើតែទង្វើ
ល្អ និងខិតខំដុសខាត់ជំរះចិត្ដអោយ បរិសុទ្ធ។ យើងអាចបកប្រែបានថា ទង្វើអាក្រក់ដើម្បីអាក្រក់ ទង្វើល្អ
ដើម្បីល្អ សំអាតដើម្បីសំអាត រឺមួយទង្វើអាក្រក់ដើម្បីល្អ ទង្វើល្អដើម្បីអាក្រក់សំអាតដើម្បីសំអុយ
• អាក្រក់ដើម្បីអាក្រក់ ដូចវាយគេអោយស្លាប់ដើម្បីយកទ្រព្យសម្បត្ដិប្រពន្ធកូនគេ៘
• ល្អដើម្បីល្អ ដូចធ្វើបុណ្យដើម្បីបុណ្យ មិនមែនដើម្បីកេរ្ដិ៍ឈ្មោះយសស័ក្ដិទ្រព្រសម្បត្ដិ៘
• ស្អាត ដើម្បីស្អាត ដូចចំរើនធម៌ដើម្បីមគ្គផលនិព្វាន្ដ មិនមែនដើម្បីអំនួត រឺកាន់គំនិតអ្នកដទៃដើម្បី
លាភសក្ការៈ
• អាក្រក់ដើម្បីល្អ ដូចវាយកូនដើម្បីវឌ្ឍនភាព មិនមែនដើម្បីពន្លិច៘
• ល្អដើម្បីអាក្រក់ ដូចចញ្ចឹមមនុស្សដើម្បីបំរើ មិនមែននៅក្នុងគិនិតព្រហ្មវិហារដើម្បីស្រង់ គ្នាអោយ
អស់សេចក្ដីទុក្ខលំបាក៘
• សំអាតដើម្បីសំអុយ គឺចំរើនកម្មដ្ឋានដើម្បីអំនួត មិនមែនពន្លឺរឺភាពបរិសុទ្ធ ភាពស្ងប់នឹងត្រជាក់ត្រជុំ
នៃចិត្ដវិញ្ញាណ។
ដូចនេះឃើញថា គំនិតពុទ្ធសាសនាក្នុងរឿងនេះ ជាគំនិតដាច់ខាត គំនិតមានភាពប្រាកដនិយម គំនិតព្រហ្មវិ
ហារ ៘ ក្នុងន័យថាមិនធ្វើទង្វើអាក្រក់លើមនុស្សសត្វណា ដើម្បីឆ្លើយតបនិងទង្វើអាក្រក់របស់គេ តែ
ទង្វើអាក្រក់នោះអាចកែមនុស្សអាក្រក់អោយល្អបាន ក៏ត្រូវតែធ្វើខ្លះ បើមិនធ្វើក៏គ្មានផ្លូវប្រោសសត្វបាន
ព្រោះអ្វី? ព្រោះមនុស្សខ្លះមាននិស្ស័យត្រូវ នឹងគ្រូកាច មនុស្សមាននិស្ស័យត្រូវនឹងគ្រូស្លូត៘ អ្នកអាន
គប្បីដឹងថា ពុទ្ធសាសនារបស់យើងគ្មានចំណុចរឹងលុះត្រាគ្មានមនុស្សទៅជិត ហើយក៏គ្មានចំណុចខ្សោយ
លុះត្រាគេដើរជាន់ឡើយ ទង្វើទាំងឡាយដែលពុទ្ធសាសនាអនុវត្ដប្រាកដជា នៅក្នុងក្របខ័ណ្ឌនៃមជ្ឈិមបដិ
បទាដដែល គឺថាបើកាចក៏ដើម្បីយុត្ដិធម៌នៃសង្គមមនុស្ស បើស្លូតក៏ដើម្បីវឌ្ឍនភាពនៃអរិយធម៌របស់មនុ
ស្សដូចដែលគេបានដឹងគ្រប់គ្នាមកហើយ។
ពុទ្ធសាសនាមានគំនិតល្អិតបង្រៀនអោយធ្វើកំណែបញ្ហា មុនកំណើតបញ្ហានិមួយៗត្រូវមានឡើង ដូចជា
បង្រៀនមិនអោយសាងសត្រូវ បង្រៀនអោយចងមិត្ដ បង្រៀនអោយបំពេញសង្គហវត្ថុ គឺស្គាល់ចំណង
មិត្ដភាពនៃចិត្ដរបស់មនុស្ស ដោយធ្វើអំណោយ ដោយពំនោលពិរោះ ដោយបំពេញប្រយោជន៍ និងទុក
ដាក់ខ្លួនប្រាណក្នុងភាពស្មើៗជាមួយនឹងមនុស្សក្នុងសង្គម បង្រៀនអោយស្អប់ខ្ពើមជំលោះ បង្រៀនអោយ
មានចិត្ដមេត្ដាករុណាដល់មនុស្សទូទៅនៅក្នុងក្របខ័ណ្ឌចងមិត្ដ ដើម្បីកំចាត់សត្រូវ។ ការធ្វើអោយជីវិត
រស់នៅក្នុងធម៌ល្អ ក្នុងចរិយាថ្លៃថ្នូរក្នុងនិស្ស័យអុត្ដុងអុត្ដមដូចនេះ លោកថាគ្មានការចាំបាច់ត្រូវកំណែបញ្ហា
អាក្រក់ៗដែលអាចកើតមានឡើងក្នុងពេលខាងមុខឡើយ។ ប្រសិនបើមានបញ្ហាចោទថា បើយើងចេះ
តែខំប្រឹងធ្វើទង្វើល្អដល់គេ ហើយគេចេះតែខំប្រឹងធ្វើទង្វើអាក្រក់ដល់យើងជានិច្ច តើយើងត្រូវធ្វើយ៉ាង
ណា? ចំលើយ បើកុំអោយខូចប្រយោជន៍ច្រើន យើងត្រូវខំប្រឹងធ្វើសេចក្ដីល្អប្រកបដោយសំនូយ៉ាងខ្ពស់
ទៅទៀត តែបើនៅតែមិនកើត យើងត្រូវប្រើអំណាចណាមួយទល់នឹងអំណាចរបស់គេ នៅក្នុងក្របខ័
ណ្ឌនៃកំណែ គឺធ្វើមនុស្សអាក្រក់អោយកើតជាមនុស្សល្អ ដោយគ្មានគំនិតបំផ្លាញដូចដែលព្រះសម្មាសម្ពុ
ទ្ធរបស់ យើងធ្លាប់បានអនុវត្ដមកហើយ ដើម្បីប្រកបការពិចារណារបស់អ្នកអាន ខ្ញុំសូមអោយគំនិតតាម
សំនេររបស់ខ្ញុំដូចមានតទៅ។
សេចក្ដីព្យាបាត
ប្រសិនបើគេតាំងសំនួរថា ពាក្យថាពៀររមែងរំងាប់ដោយគ្មានចំណងនោះ តើមតិនេះមានអ្វីជាមូលដ្ឋាន
ជាផ្លូវវិនិច្ឆ័យ? ព្រោះយើងមិនឆ្លើយតប ទុកដូចជាយើងបើកដៃអោយសត្រូវរបស់យើង កាន់តែបានចិត្ដ
កាន់តែឈ្លានពានឡើង គឺកាន់តែធ្វើបាបយើងធ្ងន់ឡើងៗ ព្រោះវាគ្មានឃើញយើងតដៃនិងវា ប្រសិនបើ
យើងឆ្លើយតបតាមមធ្យោបាយណាមួយដែលយើងមាន វាក៏គិតមុខគិតក្រោយមិនហ៊ានធ្វើបាបយើងត
ទៅទៀត បញ្ហាពៀររំងាប់ដោយគ្មានចំណង ខ្ញុំយល់ថាមានផ្លូវសំរាប់គិត ២យ៉ាង ៖
o ១ - គិតតាមអត្ថរបស់ពាក្យ
o ២ - គិតតាមន័យរបស់ពាក្យ
ប្រការ១ ពៀររំងាប់ដោយគ្មានចំណង រឺគ្មានចំលើយ បើយើងមើលតាមវិស័យនៃសីលធម៌តែម្យ៉ាងវាមុ
ខជាទៅមិនរួចទេ គឺយ៉ាងម៉េចក៏រំងាប់មិនបានជាដាច់ខាត យើងនឹងធ្លាក់ខ្លួនជាមនុស្សដែលគេជេរប្រទេ
ច៘ តែបើយើងពូកែអន់ធន់ យើងខំទប់ខ្លួនទៅជាទាសភាពនៃគំរោធ នៅក្នុងក្របខ័ណ្ឌធ្វើមិនដឹងមិន
លឺ យូៗទៅវាក៏អាចបាត់អែងៗទៅដែរ គឺយើងសុខចិត្ដប្រើខន្ដីជាអាវុធ (អាវុធស្ងៀម) ដូចព្រះសម្មាសម្ពុ
ទ្ធដែលត្រូវពួកនាងសមវត្ដីជេរ ព្រះអានន្ទចង់បានពលិកម្មអំពីព្រះអង្គចំពោះជំនេរនេះ តែព្រះអង្គមិនយល់
ព្រម ជាមួយគ្នានេះព្រះអង្គបានមានពុទ្ធិកាថា ជំលោះទាំងឡាយនេះ វាមិនអាចប្រព្រឹត្ដទៅបានហួសថ្ងៃទី៧
ទេ។ យ៉ាងណាក៏ដោយចុះ ការគិតតាមអត្ថរបស់ពាក្យក្នុងចំណុចថា ពៀររំងាប់បានដោយគ្មានចំណង ទង្វើ
នេះកម្រអ្នកណាធ្វើកើតណាស់ តែបើធ្វើបាន វាគាប់ប្រសើរ ជាងធ្វើមិនបាន ព្រោះអ្វី? ព្រោះបើយើង
ឆ្លើយរឺអោយតំណប (តំណប=ការតប) ជំលោះខាងផ្លូវចិត្ដវានឹងត្រូវកើតតាម អែលទ្ធផលជំលោះនេះ
គឺស្លាប់រឺជិតតែនឹងស្លាប់បើមិនគេក៏យើង។
ខាងគតិលោក ច្បាប់សំរាប់ប្រទេស ពុំបានគាំទ្រសេចក្ដីព្យាបាទអាឃាតរករឿងនឹងគ្នាទេ ជនដែលលុះអំ
ណាចនៃកំហឹងរបស់ខ្លួន ហើយបានប្រព្រឹត្ដនូវបទទាំងឡាយមានដាល់តប់ កាប់ចាក់ជាដើម ត្រូវទទួលកំ
ហុសនិងទណ្ឌកម្មទាំងពីរនាក់ធ្ងន់ស្រាលច្រើនតិច ស្រេចតែអ្នកច្បាប់វិនិច្ឆ័យតាមផ្លូវយុត្ដិធម៌ កាលបើ
ច្បាប់សំរាប់ជាតិ រឺអន្ដរជាតិ មិនគាំទ្រទង្វើព្យាបាទ រឺជំលោះគ្រប់បែបយ៉ាងដូចនេះទៅហើយ តើគតិធម៌
នឹងគាំទ្រយ៉ាងម៉េចបាន? ហេតុដូចនេះអ្នកបញ្ឈប់នូវទង្វើឈ្លោះ ប្រកែក រឺប្រឹងបំបាត់នូវទង្វើអាក្រក់នេះ
អោយបាន បើមិនច្រើនក៏តិចនោះ ទើបត្រូវបានអ្នកប្រាជ្ញលោកអោយឈ្មោះថា អ្នកជួញចំណេញច្រើន
ជាងអ្នកជួញខាត នេះគឺជាការត្រិះរិះ ពិចារណាតាមអត្ថរបស់ពាក្យថា ពៀររំងាប់បានដោយគ្មានចំណង។
ប្រការ២ ការពិចារណាតាមន័យរបស់ពាក្យដូចបានចែងមកហើយនោះ បញ្ហានេះ ពុទ្ធសាសនារបស់យើង
បានណែនាំអោយពិចារណាពីខាងក្នុងទៅខាងក្រៅ គឺពុទ្ធសាសនាត្រូវការ រកមធ្យោបាយធ្វើយ៉ាងណាកុំ
អោយភ្លើងឆេះ ច្រើនជាងបណ្ដោយអោយភ្លើងឆេះហើយ ទើបរកមធ្យោបាយលត់ភ្លើង ដើម្បីសំរេច
តាមគោលគំនិតនេះ ទើបពុទ្ធសាសនាពុំបានបង្រៀនអោយមនុស្សឈរអោបដៃចាំកំចាត់បង់ពៀរក្នុងពេ
លពៀរកើតឡើង ហើយដល់ម្ដងណាឡើយ លោកបង្រៀនអោយយើងចេះទប់ ចេះរំងាប់ពៀរ តាំងពី
ពៀរមិនទាន់កើតរឺរឿងដែលជាឈ្នួនរបស់ពៀរ មិនទាន់មាននៅឡើយ គឺបង្រៀនអោយចេះទុកដាក់រៀ
ប ចំខ្លួនអោយបានល្អ ចេះធ្វើអោយអ្នករស់នៅជិតខាងមានទំនុកទុកចិត្ដ ផ្លាស់គំនិតបៀតបៀនមកជាគំ
និតស្រលាញ់រាប់អាន ព្រោះអាស្រ័យគុណសម្បត្ដិល្អប្រសើររបស់យើងទន្ទឹមគ្នានេះ លោកបង្រៀនអោ
យចេះខ្វល់ខ្វាយអើពើនឹងទុក្ខធុរៈអ្នកដទៃ ចេះប្រើពាក្យ សំដីទន់ភ្លន់ផ្អែម ចេះជួយខ្នះខ្នែងក្នុងផលប្រយោ
ជន៍មួយអន្លើដោយកិច្ចការងារនៃអ្នកផង មិនឃើញតែប្រយោជន៍ផ្ទាល់ខ្លួន ចេះតំកល់ខ្លួននៅក្នុងភាពល្អ
ភាពត្រឹមត្រូវដូចបានពោលមកនេះហើយខ្លួនយើងមិនត្រឹមតែគ្មានករណីក្នុងការរំងាប់ពៀរទេ គឺវាគ្មាន
ពៀរ ចំណែកមនុស្សដែលមានគំនិតជាសត្វតិរច្ឆាន រឺលើសសត្វទៅទៀតនោះ បញ្ហានេះយើងពុំអាចនិង
អោយចំលើយបានទេ ព្រោះវាលើសវិស័យនៃចំណេះវិជ្ជាយើងទៅហើយ តែយើងក៏គ្មានគំនិតថា មនុស្ស
បែបនេះនឹងចេះតែរស់នៅបែបនេះរហូតទេ ថ្ងៃណាមួយគំនិតរបស់គេអាចនឹងមានពន្លឺ មានគំហើញត្រូវ
ដោយអាស្រ័យថ្វីបញ្ញានៃអ្នកប្រាជ្ញណាមួយ ជាពិសេស ព្រះសម្មាសម្ពុទ្ធដែលនឹងមានក្នុងអនាគតកាល។
ដោយអាស្រ័យហេតុ បើយើងធ្វើសេចក្ដីសំរេចចិត្ដ ប្រព្រឹត្ដប្រតិបត្ដិ រឺអនុវត្ដខ្លួនអោយ សមរម្យល្មាក់
ល្មមដល់ហេតុការណ៍ ដែលអាចនឹងកើតមានឡើងក្នុងថ្ងែណាមួយក្នុងពេល ខាងមុខនោះហើយខ្ញុំយល់
ថាពុទ្ធភាសិតក្នុងចំណុចថា ពៀររមែងរំងាប់ដោយការមិនចងពៀរ នៅក្នុងក្របខ័ណ្ឌរបស់ន័យថា ដើម្បី
បំបាត់ពៀរត្រូវលះបង់ធម៌បង្កើតពៀរទាំងឡាយដែលមានអាទិគំនិតស្អប់ គំនិតព្យាបាទ និងគំនិតអាឃាត
ហើយខំប្រឹងធ្វើខ្លួនអោយជា ទីស្រលាញ់រាប់អានរបស់សកលមនុស្ស បើទង្វើនេះ មានប្រសិទ្ធិភាពពិតៗ
នោះ មនុស្សយើងមិនត្រឹមតែគ្មានពៀរវេរានឹងគ្នាប៉ុននឹងទេ គឺមានជីវិតប្រកបដោយសេចក្ដីត្រជាក់ត្រ
ជុំសុខដុមរមនាជាមួយគ្នាគ្រប់កាលគ្រប់សម័យមិនខានឡើយ។
មិនចំពោះរឿងព្យាបាទប៉ុននឹងទេ ដែលពុទ្ធសានាបង្រៀនអោយយកឈ្នះដោយទង្វើល្អ សូម្បីសេចក្ដីមិន
ល្អដទៃ ទោះជារឿងអ្វីក៏ដោយ ក៏លោកបង្រៀនអោយយកឈ្នះដោយ ទង្វើល្អទាំងអស់ ដូចនេះព្រោះអ្វី?
ព្រោះគោលគំនិតនៃពុទ្ធសាសនាត្រូវការអោយសកលមនុស្សមានកំពស់ខាងផ្លូវចិត្ដ មានជីវិតរស់ប្រកប
ដោយសេរីភាពជាន់ខ្ពស់ គឺមិនបណ្ដោយខ្លួនអោយធ្លាក់ចុះជាទាសភាពនៃតណ្ហា នៃគំនិតថោកទាបដែល
ជាមូលហេតុនៃទុក្ខគ្រប់ប្រភេទ។
តទៅជំពូកទី៤
មិនមើលហួសខ្លួនអែងក្នុងតំណែងនៃបញ្ហាសីលធម៌
ជំពូក៤
តាមធម្មតា មនុស្សតែងទាមទាររកសីលធម៌ កាលបើខ្លួនបានជួបប្រទះនូវទង្វើជិះជាន់ពីអ្នកដទៃ ដូចជា
ត្រូវគេបៀតបៀន លួចប្លន់បោកប្រាសគៃបន្លំ៘ ហេតុការណ៍ដូចនេះកើតឡើងក្នុងពេលណា ការអំ
ពាវនាវស្រែកហៅរកយុត្ដិធម៌ សីលធម៌ មនុស្សធម៌ ក៏គេធ្វើឡើងព្រមគ្នាក្នុងពេលនេះដែរ ទោះជាខ្លួន
គេមិនធ្លាប់ឃើញតំលៃ រឺការចាំបាច់នៃសីលធម៌ នៃយុត្ដិធម៌ នៃមនុស្សធម៌ ក្នុងកាលមុនៗមកក៏ដោយ។
ក្នុងសម័យមានសង្គ្រាម គេធ្លាប់បានលឺសំលេងរអ៊ូរទាំទៅគ្រប់ទិសគ្រប់ទីថា សីលធម៌សាបសូន្យបាត់អ
ស់ហើយ សំលេងប៉បាច់ប៉ប៉ោចនេះ វាបានរសាត់អណែ្ដតត្រសែតទៅកាន់ទី ដែលមានមនុស្ស ដូចជារាន
លក់កាហ្វេ គុយទាវ បបរបាយ តាមផ្លូវថ្នល់៘ បញ្ហាវិបត្ដិនៃសីលធម៌ទើបត្រូវគេលើកមកដោះស្រា
យរួមគ្នាទៅតាមសមត្ថកិច្ចដែលគេរកឃើញ។
បើយើងពិនិត្យមើលដល់គោលគំនិតមួយអន្លើ និងគោលការនៃព្រះពុទ្ធសាសនារបស់យើង ៗនឹងឃើញ
ថា ពុទ្ធសាសនាបង្រៀនមិនអោយយើងភ្លេចខ្លួន មិនអោយយើងមើល ហួសខ្លួនអែងដល់ម្ដងណាឡើយ
ការពិត ពុទ្ធសាសនាបង្រៀនអោយយើងមានស្មារតីចងចាំជានិច្ច អោយយើងចាត់ការខ្លួនអែងមុនអោ
យយើងរៀបចំក្របខ័ណ្ឌល្អសំរាប់ខ្លួនឆាប់រហ័ស កុំអោយពេលវេលាដើរចោលយើង គឺកុំបង្អង់ចាំនេះ
ចាំនោះ លុះត្រាមនុស្សទូទៅ ទាំងពិភពលោកគេចាត់ការណ៍អោយខ្លួនគេធ្វើនូវទង្វើល្អអស់ហើយ ទើប
យើងចាប់ចាត់ការខ្លួនយើងជាចុងក្រោយបង្អស់៘
អ្នកគប្បីរំលឹកដល់ពុទ្ធភាសិតថា «អជ្ជេវកិច្ចមាគប្បំភោជញ្ញា មរណំសុវេ អតកានមេ វ បឋមំ បដិរូបេ
និវេសយេ» បំណងពុទ្ធភាសិតនេះ ចង់អោយយើងធ្វើអ្វីៗ ដែលអ្នក ប្រាជ្ញហៅថាសេចក្ដីល្អអោយហើយ
ស្រេចភ្លាមៗទៅ ព្រោះសេចក្ដីស្លាប់មិនដឹងជាមាន ដល់ជីវិតយើងក្នុងថ្ងៃណា ព្រោះយើងមិនធ្វើខ្លួនយើង
អោយ បានល្អជាមុនយើងក៏ពុំអាចនាំ អ្នកដទៃអោយធ្វើសេចក្ដីល្អបានឡើយ ដូចនេះយើងត្រូវជាមនុស្ស
ទី១ ក្នុងកិច្ចការល្អ ហើយយើងក៏ជាមនុស្សក្រោយបំផុតក្នុងកិច្ចការអាក្រក់ ប្រសិនណាហើយបើគ្មានផ្លូច
គេចអោយផុត ដូចខ្ញុំបានអោយយោបស់មកហើយថាការបណ្ណុះរឺគាំទ្រសីលធម៌រឺកំណែ បញ្ហាសីលធម៌
សាបសូន្យនោះ ខ្ញុំបានចាត់ជាពីរគឺ
១ - ចាត់ការគ្រប់បែបយ៉ាងដែលមានរចនាសម្ពន្ធ ជាមួយនឹងសេដ្ឋកិច្ច អោយនៅក្នុងក្របខ័ណ្ឌ នៃរបៀ
បរៀបរយត្រឹមត្រូវដូចមានក្នុងសំនេរខាងដើម។
២ - ចាត់ការជាមួយខ្លួនអែង អោយជាមនុស្សរស់នៅក្នុងសីលធម៌ បំបាត់សេចក្ដីសង្ស័យ កំចាត់អោយអ
ស់នូវសេចក្ដីខ្ជិលច្រអូច ជាមួយគ្នានេះជួយរិះរកមធ្យោបាយធ្វើយ៉ាងណា អោយមនុស្សជាប់ចិត្ដស្រលា
ញ់យុត្ដិធម៌នៃសង្គម និយមគុណធម៌ល្អ ទាំងក្នុងទីស្ងាត់កំបាំង ទាំងក្នុងទីប្រជុំជន ដើម្បីសន្ដិសុខនៃជីវតមនុ
ស្សក្នុងសង្គម និងសន្ដិភាពសកលពិភព ពុទ្ធសាសនាមិនត្រឹមតែបង្រៀនអោយជួយមនុស្សម្នាក់ៗជួយខ្លួន
អែងប៉ុណ្ណឹងទេ គឺបង្រៀនអោយជួយអ្នកដទៃផង ព្រោះអ្វី? ព្រោះមនុស្សមិនអាចនឹងរស់នៅម្នាក់អែង
កើតទេ មនុស្សត្រូវតែរស់នៅដោយអាស្រ័យសង្គម រឺមានសង្គមទើបរស់នៅបាន ដូចនេះបញ្ហាខ្លួនអែង
និងបញ្ហាជួយអ្នកដទៃ ទើបជាធាតុចាំបាច់សំរាប់មនុស្សដល់កំរិត១០០ តែម្ដង។
ព្រោះហេតុនេះហើយ បានជាពុទ្ធសាសនាបង្រៀនមនុស្សអោយចេះហ្វឹកហាត់អប់រំចិត្ដ អោយប្រកបដោ
យមេត្ដាករុណា…. ដែលស្គាល់ជាទូទៅថា ផ្សាយព្រហ្មវិហារធម៌អោយ ប្រព្រឹត្ដទៅតាមលំដាប់លំដោយ
មាន ៤យ៉ាងគឺ៖
1. ផ្សាយមេត្ដាធម៌ដល់ខ្លួនអែងជាមុន ដើម្បីដឹងថា ខ្លួនអែងមានចិត្ដល្រលាញ់សុខ ស្អប់ទុក្ខយ៉ាងណា
អ្នកដទៃគេស្រលាញ់សុខ ស្អប់ទុក្ខយ៉ាងនោះដែរ។
2. លុះហាត់ផ្សាយមេត្ដាដល់ខ្លួនអែង បានដល់ភាពថ្នឹកស្ទាត់មែនទែនហើយត្រូវហាត់ ផ្សាយមេត្ដាដ
ល់បុគ្គលជាទីស្រលាញ់ទាំងឡាយមានមាតាបិតាបុត្ដភរិយាស្វាមី បុគ្គលជាញាតិមិត្ដជាបន្ដបន្ទាប់
ទៅ។
3. ក្រោយពីបានផ្សាយមេត្ដាដល់បុគ្គលជាទីស្រលាញ់ទីគោរពរាប់អានបានហើយ ត្រូវផ្សាយមេត្ដា
ដល់បុគ្គលពួកកណ្ដាល គឺមនុស្សដែលខ្លួនមិនទាន់ស្រលាញ់មិនទាន់ស្អប់រឺមិន សូវយកចិត្ដទុក្ខដាក់
មិនសូវគិតគូរដល់
4. ក្នុងទីបំផុត ត្រូវហាត់ផ្សាយមេត្ដាដល់មនុស្សដែលធ្លាប់មានពុំនៀររឺដែលធ្លាប់ជាសត្រូវនឹងខ្លួន។
ក្នុងសង្គមមនុស្សលោក គេគិតធ្វើយ៉ាងណាអោយមនុស្ស រឺសត្វដែលជាសត្រូវរបស់គេ ដល់នូវសេចក្ដីវិ
នាសដូចនេះ ការហាត់ផ្សាយមេត្ដាដាក់ខ្លួន ដល់មនុស្សជាទីស្រឡាញ់របស់ខ្លួននិងមនុស្សកណ្ដាលដែល
ខ្លួនមិនទាន់ស្រលាញ់មិនទាន់ស្អប់ ទាំង៣ប្រភេទនេះគ្មានការលំបាកទេ។ គឺមានតែបុគ្គលប្រភេទទី៤ ប៉ុ
ណ្ណោះដែលមានសេក្ដីលំបាកយ៉ាងខ្លាំងដល់បុគ្គលអ្នកហាត់ផ្សាយមេត្ដាប្រហាក់ប្រហែលគ្នានឹងបុគ្គលអ្ន
កស្វែងរកដុំមាស ក្នុងកនែ្លងដែលមិនទាន់មានអណ្ឌូងទឹកមាសនៅឡើយ ទោះជាដូចនេះក្ដី ក៏ពុទ្ធសាសនា
ខំប្រឹងបង្រៀនអោយមនុស្សយើងមានចិត្ដខ្ពស់ មានសេចក្ដីត្រាប្រណី ចេះមានចិត្ដក្លាហានអត់អោនមិ
នចាប់កំហុស មិនប្រកាន់ទោសមនុស្សជាសត្រូវ រហូតដល់ថ្នាក់ដូរចិត្ដដូរគំនិតយកសត្រូវធ្វើជាមិត្ដបាន
នេះជាអុបករណ៍ជាន់ខ្ពស់របស់ពុទ្ធសាសនានៃយើងដែលបានបង្ហាញមនុស្សធម៌ សន្ដិសុខនៃជីវិតនិងសន្ដិ
ភាពរបស់ពិភពលោកនៅក្នុងក្របខ័ណ្ឌនៃព្រហ្មវិហារធម៌ ប្រកបដោយប្រាកដនិយមយ៉ាងមានប្រសិទ្ធភា
ពប្រសិនបើមនុស្សលោកចាប់អារម្មណ៍ហើយអនុវត្ដតាម។
• សេចក្ដីសរុប ដើម្បីវឌ្ឍនភាពនៃជីវិត មនុស្សត្រូវតែខំប្រឹងស្ថាបនាសេដ្ឋកិច្ចសំរាប់លោកនេះត្រូវបង្កើត
ផលគ្រប់យ៉ាង សំរាប់លោកខាងមុខត្រូវខំបង្កើតបុណ្យគ្រប់ប្រភេទ សំរាប់ទីបំផុតនៃលោកបង្កើតអរិ
យសច្ចៈ ជាមួយគ្នានេះ មនុស្សត្រូវមានគំនិតថា ពៀរក្ដី ជំលោះក្ដី គំរោធក្ដី កំណាញ់ក្ដី សំអប់ក្ដី៘ ត្រូវ
បានចប់ដោយគ្មានចំណង គ្មានចំលើយ គ្មានតំណប មតិថាសង្រ្គាមត្រូវបញ្ចប់ដោយសង្រ្គាម មតិពុទ្ធសា
សនាពុំបានយល់ស្របទេ ព្រោះអ្វី? ព្រោះពុទ្ធពំនោលក្នុងអរិសច្ចៈថា ទុក្ខទាំងឡាយជាផលរបស់ហេតុគឺ
តណ្ហា តណ្ហាជាធាតុច្រានមនុស្សអោយធ្វើសង្រ្គាម រឺសង្រ្គាមជាចំហេះរបស់តណ្ហា បើមនុស្សលោកនៅ
តែមានគំនិតចចេសប្រកាន់យកសង្រ្គាម បំបាត់សង្រ្គាមនោះ ខ្ញុំយល់ថាគំនិតនេះ ពុំបានត្រឹមត្រូវតាមសេ
ចក្ដីពិតទេ។ អ្នកអានប្រសិនណាចង់ពិសោធរកសេចក្ដីពិតក្នុងរឿងនេះ សូមមេត្ដានឹកថយក្រោយទៅវិញ
តាមផ្លួវប្រវត្ដិសាស្រ្ដក្ដី តាមផ្លូវស្រាវជ្រាវក្ដី ផែ្នកមនុស្សជាតិខាងសាសនាក្ដី ធាតុទាំងអស់នេះនឹងបង្ហាញ
អោយយើងឃើញថាគតិ ដែលយកសង្គ្រាមបញ្ចប់សង្រ្គាម វាមិនមែនបានចប់រហូតទេ គឺវាបានចប់មួយ
សំនើរៗដែលភាសាអ្នកប្រាជ្ញប្រវត្ដិសាស្រ្ដលោកថាចប់ដើម្បីកើត កើតដើម្បីចប់ហើយកំណើតនៃស
ង្គ្រាមថ្មីៗទៀត វាកាន់តែរីកធំឡើងៗ តាមទំហំនៃតណ្ហារបស់មនុស្សដែលចេះតែកើនឡើងៗ គ្រប់ពេល
វេលា ព្រិត្ដិការណ៍នៃពិភពលោករហូតសព្វថ្ងៃនេះសង្រ្គាមទាំងតូចទាំងធំមានចំនួនច្រើនស្ទើរតែគ្មានលេ
ខដាក់ទៅហើយ សង្រ្គាមអុប្បត្ដិម្ខងៗ មនុស្សត្រូវរងគ្រោះបាត់បង់ជីវិត ពិការរូបកាយ ហិនហោចសំភារៈ
ទ្រព្យសម្បត្ដិកាន់តែធ្ងន់ឡើងៗ រក កលធ្វើលេខលែងត្រូវ ចុះបញ្ញីលែងកើត គឺវាកាន់តែរងគ្រោះ ធំតា
មលំដាប់ អុបមាថា បើមានសង្គ្រាមលោកលើកទី៣ កើតឡើងក្នុងពេលឆាប់ៗនេះក្ដី យូរបន្ដិចនេះក្ដី
ខ្ញុំមានគំហើញថា អរិយធម៌របស់មនុស្សនឹងត្រូវបានចប់ត្រឹមហ្នឹងអែងហើយ រីអែជ័យជំនះ និង ចំណាញ់
សង្គ្រាមនេះទៀតសោត ក៏វាទៅជាធាតុគ្មានន័យ អ្នកឈ្នះក៏ដូចជាអ្នកចាញ់ ចាញ់ក៏ដូចជាអ្នកឈ្នះ ព្រោះ
វាត្រូវរងគ្រោះវិនាសហិនហោចខ្លោចផ្សាដូចគ្នា រឺវាអាចទៅដល់ថ្នាក់គ្មាននរណារស់នៅ ចាំទទួលយក
ឈ្នះយកចាញ់ដូចសង្គ្រាមមុនៗផងក៏មិនដឹង! ប្រសិនបើសង្រ្គាមនេះ គេលេងគ្នាដោយគ្រាប់បែកបរមា
ណូ ដែលបាញ់ចេញដោយកំជ្រួច អន្ដរទ្វីប។ សព្វថ្ងៃនេះគំនិតបញ្ចប់សង្រ្គាមដោយសង្គ្រាម ហាក់ដូចមាន
ល្បឿនថយចុះខ្លះហើយ ព្រោះគេបានបើកសន្និសិទបន្ថយសព្វាវុធ ដែលមានគ្រាប់បែកបរិមាណូនៅក្នុង
នោះផងដែរ ចំណែកគំនិតពុទ្ធសាសនាក្នុងគំនិតថា ពៀរត្រូវចប់ដោយគ្មានចំណងរឺសង្គ្រាមត្រូវចប់ដោយ
គ្មានសង្គ្រាមឆ្លើយតបក៏ត្រូវបានប្រទេសជប៉ុន និងសហរដ្នអាមេរិកអនុវត្ដហើយដែរ ព្រោះអ្វី? ព្រោះប្រ
ទេសទាំងពីរនេះ ក្នុងពេលចប់សង្គ្រាមពិភពលោក លើកទី២ បានដាក់ផ្លែផ្កាដល់គ្នានឹងគ្នាទៅវិញទៅមក
តាមផ្លូវពាក្យសំដីគ្រប់ពេលវេលា ជប៉ុនថាគ្រាប់បែកបរមាណូអាមេរិកកាំងនៅកោះអូគីណាវា ជាអនុ
ស្សាវរីយ៍នៃសេចក្ដីឈឺចាប់មួយ ដែលពុំអាចអោយប្រជាជាតិជប៉ុនបំភ្លេចចោលបានទេ អាមេរិកកាំងថា
គ្រាប់បែករបស់ជប៉ុននៅកំពុងផែចម្បាំង ហូនូលូលូនៃកោះហាវ៉ៃ ជាអនុស្សាវរីយ៍យ៉ាងជូរចត់ខ្លោចផ្សា
ដែលពុំអាចអោយអាមេរិកកាំងភ្លេចចោលបានឡើយ ក្រោយពេលលេងពាក្យសំដីដល់គ្នានឹងគ្នាទៅវិញ
ទៅមក មិនយូរប៉ុន្មានស្រាប់តែប្រទេសទាំងពីរនេះបានចាប់ដៃគ្នាជាមិត្ដ បានធ្វើសន្ធិសញ្ញាការពារសន្ដិ
សុខរួម ជាមួយគ្នានេះ បានព្រមព្រៀង គ្នាលើកធ្វើសង្គ្រាមរវាងគ្នានឹងគ្នា គំនិតពុទ្ធសាសនាត្រង់ថា សង្គ្រា
មគេមិនអាចបញ្ចប់ ដោយសង្គ្រាម រឺពៀរមិនអាចរំងាប់ដោយចំណង គឺជាធាតុសច្ចៈដល់កំរិតមួយរយភា
គរយ គ្មានអ្នកណាអាចបដិសេធ បានឡើយ។

No comments:
Post a Comment