អ្នកជំនួញត្រូវប្រកបដោយអង្គ ៣ - Buddha Dharma Monk

Website

អ្នកជំនួញត្រូវប្រកបដោយអង្គ ៣

ចែករំលែកចំណេះដឹង
        អ្នកជំនួញត្រូវប្រកបដោយអង្គ
១- ឈ្លាសវៃក្នុងមុខជំនួញដែលខ្លួនត្រូវធ្វើ (បញ្ញាចក្ខុ)
២- ព្យាយាម មិនរាថយនឹងឧបសគ្គ (វីរិយារម្ភ)
៣- បង្កើតប្រព័ន្ធ(បណ្ដាញ)គ្រប់ទីកន្លែង (សនាថោ)។
(ចំណេះដឹងពីពុទ្ធសាសនា ) 
ពុទ្ធឱវាទចំពោះអ្នកធ្វើ​ជំនួញ​មាន ៣ យ៉ាង​:
ដោយ​ព្រះសម្មាសម្ពុទ្ធ​សម្តែង​ថា៖

ទី ១ បញ្ញា​ចក្ខុ គឺជា​អ្នកមាន​បញ្ញា​ឆ្លាត​នៅក្នុង​ការលក់​ចេញ​ទិញ​ចូល ដឹងថា​ធ្វើ​យ៉ាងណា​ខាត និង​ធ្វើយ៉ាងណា​ឲ្យ​ចំណេ​ញ​ស្គាល់​កាល​រដូវ​នៃ​មុខរបរ​នីមួយៗ ឬស្គាល់​ទីផ្សារ​សម្រាប់​លក់ថា​កន្លែង​ណា​លក់​បាន​ថ្លៃ ឬ​កន្លែង​ណា​លក់​បាន​ថោក និង​ស្គាល់​សេចក្ដី​ត្រូវការ​របស់​មនុស្ស។

ទី ២ វីរិយារ​ម្ភៈ សំដៅ​សេចក្ដី​ព្យាយាម គឺការ​ខិតខំ​សង្វាត​ធ្វើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ គឺ​មិន​ខ្ជិលច្រអូស​មិន​ឲ្យហួស​ពេលវេលា​នៃ​មុខរបរ និង​សេចក្ដី​ត្រូវការ​របស់​អ្នកទិញ។

ទី ៣ សនា​ថោ គឺ​អ្នកមាន​ទីពឹង មានការ​ប៉ិនប្រសប់​ទាក់ទង​មនុស្ស តែង​តែមាន​គេ​រាប់អាន ចេះ​ធ្វើ​ខ្លួន​ឲ្យគេ​រាប់អាន និង​ជាទី​ទុកចិត្ត​របស់​អ្នកដទៃ៕

 

No comments:

Post a Comment