ពុទ្ធឱវាទ៖ ការប្រមាទ ៥ប្រភេទដែលបុគ្គលគ្រប់រូប គួរវៀរចាកឱ្យបាន - Buddha Dharma Monk

Website

ពុទ្ធឱវាទ៖ ការប្រមាទ ៥ប្រភេទដែលបុគ្គលគ្រប់រូប គួរវៀរចាកឱ្យបាន

ចែករំលែកចំណេះដឹង


 យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ប្រមាទ ថ្នាក់ពាក្យជានាម មានន័យថា ជាការ​ភ្លេច​ស្មារតី​,​ការ​ធ្វេសស្មារតី​,​ការ​ធ្វេស​ប្រហែល​ រីឯថ្នាក់ពាក្យជាកិរិយាស័ព្ទវិញមានន័យថា មានន័យថា ភ្លេច​, ធ្វេស​,​ប្រហែល​។

មនុស្សគ្រប់រូបមិនគួរមាននូវក្ដីប្រមាទទេ ព្រោះនោះជាហេតុដែលនាំឱ្យអ្នកនោះបរាជ័យ។ នៅក្នុងពុទ្ធឱវាទក៏បានលើកឡើងនូវការប្រមាទ ៥ប្រភេទដែលបុគ្គលគ្រប់រូបគួរតែវៀរចាក ហើយការប្រមាទទាំងនោះរួមមាន៖

១. ប្រមាទក្នុងពេលវេលា៖ គឺបណ្ដែតបណ្ដោយឱ្យពេលវេលាកន្លងផុតទៅដោយអត់ប្រយោជន៍ មិនខំប្រឹងប្រែងរៀនសូត្រ មិនខំធ្វើការ មិនខំរកស៊ី រវល់តែដើរលេងសើចសប្បាយ ឬចំណាយពេលទៅដោយឥតប្រយោជន៍។

២. ប្រមាទក្នុងវ័យ៖ គឺស្រវឹងក្នុងវ័យកម្លោះក្រមុំ មិនគិតដល់សីលធម៌ សុជីវធម៌ ឬរក្សាខ្លួនឱ្យបានត្រឹមត្រូវដោយភ្លើតភ្លើនតាមសង្គមស៊ីវីល័យអូសទាញ។

៣. ប្រមាទក្នុងការងារ៖ គឺខ្ជិលធ្វើការងារ ខ្ជីខ្ជាចំពោះការងារនៅក្នុងដៃ ឬខ្ជិលរៀបចំខ្លួន ខ្ជិលសម្អាត ខ្ជិលរកស៊ីធ្លាក់ខ្លួនប៉ោឡែ ជាហេតុធ្លាក់លង់នៅក្នុងអំពើរអបាយមុខជាដើម។

៤. ប្រមាទក្នុងការសិក្សា៖ ខ្ជិលរៀន ខ្ជិលទៅរៀន ខ្ជិលធ្វើការងារសាលា ខ្ចិលស្ដាប់គ្រូបង្រៀន ខ្ជិលសួរ ខ្ជិលកត់មេរៀន… ។

៥. ប្រមាទនៅក្នុងការបដិបត្តិធម៌៖ គឺមានគំនិតយល់ថា ធម៌អាថ៌ សីលទាន គឺសម្រាប់ចាស់ព្រឹទ្ធាចារ្យ ឯយើងនៅក្មេងគឺកុំទាន់ធ្វើ៕......https://www.kampucheathmey.com/kpt-plus/180170


No comments:

Post a Comment