ចម្លាក់ខ្មែរបុរាណមាន ៣ ប្រភេទគឺៈ ចម្លាក់លិបរឺចម្លាក់រាក់ ចម្លាក់លៀនរឺចម្លាក់ជ្រៅ និងចម្លាក់លោត(រូបបដិមាករ) ។
១. ចម្លាក់លិប ឬចម្លាក់រាក់ (Bas-relief)
គេឆ្លាក់ក្បាច់នេះនៅលើផ្ទាំងថ្ម
ដោយលូកចូលទៅក្នុងផ្ទៃផ្ទាំងថ្ម
មើលទៅមិនសូវឃើញខ្ពស់ឬផុសចេញពីផ្ទៃផ្ទាំងថ្មប៉ុន្មានទេ ។
គេច្រើនប្រើចម្លាក់លិបនៅលើជញ្ជាំងប្រាសាទ ។ ឧ.
ក្បាច់លិបជារឿងនៅតាមថែវ(១)ជាន់ទី១នៃប្រាសាទអង្គរវត្ត។
(១)ថែវ ( ន. ) រោងជួរមានសណ្ឋានវែង, បរិវេណ ។ កុដិថែវ កុដិវែងមានល្វែងច្រើន បាំងជញ្ជាំងខណ្ឌដោយសង្កាត់ៗ មានទ្វារខាងទទឹង ។
(១)ថែវ ( ន. ) រោងជួរមានសណ្ឋានវែង, បរិវេណ ។ កុដិថែវ កុដិវែងមានល្វែងច្រើន បាំងជញ្ជាំងខណ្ឌដោយសង្កាត់ៗ មានទ្វារខាងទទឹង ។
២. ចម្លាក់លៀន (Haut-relief)
គឺជាចម្លាក់ដែលគេឆ្លាក់
លៀនចេញពីផ្ទៃផ្ទាំងថ្មផុសក្រឡោត អណ្តែត ។
គេច្រើនឆ្លាក់ចម្លាក់លៀននៅលើផ្ដែរ(២) លើសរសរពេជ្រ
និងលើជញ្ជាំង ។
(២)ផ្ដែរ ជើង ដ ( ន. ) ក្ដាររនាំងបាំងរាំងចន្លោះដំបូលដែលមានជាន់ពីរ : ផ្ដែរវិហារ, ផ្ដែរសាលា ។៣. ចម្លាក់លោត (Rondebosse)
គេឆ្លាក់រូបសត្វ
ឬមនុស្សពុំមែននៅលើជញ្ជាំងទៀតទេ គឺដាច់ពីជញ្ជាំង
ប៉ុន្តែផ្អែកនឹងជញ្ជាំងដោយយកជញ្ជាំងធ្វើជាទម្ររ ។
លុះក្រោយមកទៀតគេឆ្លាក់រូបបដិមាករដោយពុំចាំចាប់មានទម្រទៀត
ទេ ។
ឯកសារយោង៖ ឈូកខ្មែរ
No comments:
Post a Comment