ស្ត្រីគ្រប់លក្ខណ៍ត្រូវប្រកបដោយលក្ខណៈប៉ុន្មានប្រការ?
ស្ត្រីខ្មែរត្រូវតែមានចរិតបូករួមនឹងឥរិយាបថសុភាពរាបសារម្យទមជានិច្ចដើម្បីលើកតម្កើងកេរដំណែលពីដូនតារបស់យើងរក្សាទុកឱ្យបានយូរអង្វែង ព្រោះជាប្រពៃណីដែលល្អសម្រាប់បច្ឆាជន ។
ខាងក្រោមនេះជាលក្ខណៈ៣១ប្រការហៅថា ស្ត្រីគ្រប់លក្ខណ៍គឺៈ
១-មិនចេះអេចអូច និយាយដើមគេ
៣-ចេះតុបតែងគ្រឿងឧបភោគ គឺសិល្បៈនៃការធ្វើម្ហូបអាហារ
៤-ខ្លាចចិត្តស្វាមី មាតាបិតា ហើយគោរពតាមឱវាទជានិច្ច
៥-មិនចេះគេងពេលថ្ងៃ
៦-មិនវង្វេងភ្លេចមុខភ្លេចក្រោយ
៧-ចេះថែទាំទ្រព្យសម្បត្តិ ដែលស្វាមីរកបានមក
៨-មិនរំសាយសក់ឲ្យគេឃើញ
៩-មានចិត្តអត់ធន់ធ្ងន់ធ្ងរ
១០-មិនទម្រន់ក្នុងការងារ ធ្វើទាល់តែហើយក្នុងការងារនោះ
១១-មានជើងស្រាលមិនទន្ត្រាំក្ដុងក្ដាំង
១២-មិនឈរ ឬអង្គុយសម្ញែងកាយឲ្យគេឃើញតាមចិត្ត
១៣-មិនដើរកាច់ឫក កាច់រាង
១៤-ចេះសង្រួមភ្នែកមិនក្រឡេមក្រឡឺម ក្រឡាប់ចាក់
១៥-មិនផឹតក្បត់ចិត្តស្វាមី
១៦-មិនចេះប្រចណ្ឌស្វាមីដោយគ្មានហេតុផលច្បាស់លាស់
១៧-មានដំណើរល្អមិនគ្រលែងកាយទយគូទ
១៨-មិនបង់បោយញាក់ស្មាវាសជើងដៃឱ្យហួសប្រមាណ
១៩-មានសំឡេងស្រាលពីរោះច្បាស់លាស់
២០-មិនចេះឡេះឡោះលេងសើច
២១-មិននិយាយក្លែមសម្តីផ្ដោះផ្តងចំពោះបុរស
២២-ចេះគួរសមទទួលមាតាបិតា និងស្វាមី
២៣-ដឹងគុណ តបគុណមាតាបិតាញាតិសន្ដានទាំងសងខាង
២៤-ទៅណាឆាប់ត្រឡប់មកវិញ
២៥-ចេះរៀបចំទុកដាក់អីវ៉ាន់ឱ្យបានល្អប្រពៃ
២៦-បរិភោគចំណីអាហារក្រោយមាតាបិតា និងស្វាមី
២៧-ឈប់បរិភោគអាហារមុនមាតាបិតា និងស្វាមី
២៨-ចូលគេងក្រោយស្វាមី
២៩-ក្រោកពីដំណេកមុនស្វាមី
៣០-មានមេត្តាករុណាចេះធ្វើបុណ្យទាន
៣១-គ្មានកលមាយា ។
សុភាពនារីដែលប្រកបដោយលក្ខណៈ៣១ប្រការពេញលេញបែបនេះហៅថាស្ត្រីគ្រប់លក្ខណ៍។ តែទោះជាយ៉ាងណាលក្ខណៈគ្រប់លក្ខណ៍ដូចខាងលើនេះ បើធៀបនឹងសម័យបច្ចុប្បន្នវិញឃើញថា ចំណុចខ្លះវាបុរាណពេកហើយសម្រាប់នារីសម័យថ្មីនេះ ប៉ុន្តែបើស្ត្រីណាធ្វើបានក៏គួររាប់ថាជាមនុស្សស្រីគ្រប់លក្ខណ៍បានដោយបរិបូណ៌ និងបានជាទីរាប់អានអំពីមហាជនផងដែរ ។https://kohsantepheapdaily.com.kh/article/680008.html
No comments:
Post a Comment