សេដ្ឋកិច្ចនៃពុទ្ធសាសនា តាមលំដាប់លេខរៀងនឹងមានដូចនេះគឺ៖
១ - ទិដ្ឋធម្មិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតបច្ចុប្បន្ន
២ - សម្បរាយិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតថ្មី
៣ - បរមត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់បាននិព្វាន្ដ
អង្គប្រកប ៣យ៉ាង របស់អ្នកជំនួញ
១ មានភ្នែកល្អ គឺស្គាល់ឥវ៉ាន់ ចេះមើលចេះប៉ាន់តម្លៃ ចេះស្មានចំណេញបានត្រឹមត្រូវ។
២ ពូកែក្នុងរឿងជំនួញ គឺស្គាល់កន្លែងទិញ កន្លែងលក់ ដឹងហាងឆេងឡើងចុះ ចេះយកចិត្តអតិ ថិជន… ។
៣ មានប្រភពដើមទុនច្រើន អាចរកលុយមកបណ្តាក់ទុនបាន។
ដកស្រង់និងកែសម្រួលពីសៀវភៅ ៖ ព្រះបាទធម្មិក របស់លោក ហ. មណីចិន្តា
(អត្ថាធិប្បាយ)ទិដ្ឋធម្មិកធម៌គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះមាន ៤ គឺ ៖
១-ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា
២-ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា
៣-ភាពជាអ្នកគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា
៤-ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា
ធម៌ ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំសម្រាប់បណ្ដុះបណ្ដាល និងទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើខ្វះធម៌ណាមួយ អង្គការនោះៗត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ មានអង្គការជាច្រើនដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម ។
ផ្នែក សេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយក្នុងពិភពលោក ខ្វះធម៌ទី១គឺ ឧដ្ឋានសម្បទា កម្ជិល មិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូកស៊ីសំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើតថ្នាក់ឲ្យសល់កម្រិតសីលសិក្ខាបានដល់ការសិក្សា តាមមគ្គសច្ចវិទ្យា ត្រង់ទី៣ ទី៤ និងទី៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធដែលហៅថា អរិយចរិយា ។
ទី២ ចិត្តសិក្ខា ក៏មានន័យត្រូវសិក្សាចាប់តាំងពីចំណុចសូន្យឡើងទៅដល់ លោកុត្តរចិត្ត ដែលមានឯកភាពវិសេសក្រៃលែង ខ្ពស់បំផុតដែរគឺចាប់សិក្សាហាត់ចិត្តគំនិតស្មារតីឲ្យនឹងល្អល្អះ បង់នូវភាពរវើរវាយរាត់រាយសាវ៉ា ចាប់តាំងពីកុមារាកុមារីទៅ ។ មេរៀនទាំងឡាយដែលគ្រូដាក់ឲ្យសិក្សា និងពេលដែលគ្រូកំពុងពន្យល់ សុទ្ធតែជាវិធីសិក្សាហាត់ចិត្តសតិស្មារតីឲ្យនឹង ឲ្យមានឯកភាពទាំងអស់ គឺពេលកំពុងទន្ទេញមេរៀន ពេលកំពុងស្ដាប់គ្រូពន្យល់នោះ ជាការហាត់ទាក់ចងចិត្តសតិស្មារតីឲ្យនៅនឹងក្នុងអារម្មណ៍តែមួយ ដែលហៅថា ភាវនា ថា សមាធិ ។ អ្នកបរយានយន្ត និងអ្នកធ្វើកិច្ចការផ្សេងៗ មានអ្នកកីឡាជាដើម បើមិនហាត់ចិត្តសតិស្មារតីឲ្យនឹងល្អជាសមាធិទេ នឹងមានកំហុស មានគ្រោះថ្នាក់មិនខាន ។ ការសិក្សាហាត់ចិត្តសតិស្មារតីឲ្យនៅនឹងជាសមាធិសាមញ្ញត្រឹម ប៉ុណ្ណោះ មិនអាចកម្ចាត់បង់នូវគ្រោះថ្នាក់ៗធំៗមានការកើតស្លាប់ជាដើមបាន ឡើយ ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតចិត្តសិក្ខា បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យាត្រង់ទី៦ ទី៧ និងទី៨ គឺ សម្មាវាយាម សម្មាសតិ សម្មាសមាធិ ជាច្រើនឆ្នាំទៀត ដរាបដល់ចិត្តមានឯកភាពប្រសើរវិសេសជាលោកុត្តរចិត្ត ។
ទី៣ ពញ្ញាសិក្ខា ក៏មានន័យត្រូវសិក្សាចាប់តាំងពីចំណុចសូន្យឡើងទៅដល់លោកុត្តរ បញ្ញាដែរ គឺចាប់សិក្សាបណ្ដុះបញ្ញាតាំងពីរៀន នមោ… មួយពីរ… អេប៊ី… វ៉ាន់ធូ… ។ លោកក្នុងសង្គមជាតិ និងក្នុងគ្រួសារមាន ៤ គឺ ៖
ការជួយគ្នាទៅវិញទៅមកដោយគ្រឿងឧបភោគបរិភោគ គឺការផ្ដល់ជំនួយឈ្មោះថា មូល។
ការ និយាយពាក្យល្អ ពាក្យពិតដែលនាំឲ្យកើតការពេញចិត្ត កើតផលប្រយោជន៍ដល់អ្នកស្ដាប់ បានដល់ពាក្យសម្ដីដែលនិយាយផ្ទាល់ ឬនិយាយផ្សាយតាមសៀវភៅ តាមវិទ្យុ តាមទស្សនាវដ្ដី និងតាមសារព័ត៌មានឈ្មោះថា មូល។
ការជួយគាំទ្រប្រយោជន៍គ្នាដោយការយវាចា ឬដោយការផ្សាយតាមសៀវភៅ តាមវិទ្យ តាមទស្សនាវដ្ដី និងតាមសារព័ត៌មានឈ្មោះថា អត្តចរិយា។
ការតាំងខ្លួនស្មើៗជាអព្យាក្រឹត និយមមិត្តភាពចំពោះមនុស្សជាតិ មិនប្រកាន់ឋានៈ បក្សពួក ពណ៌សម្បុរ នយោបាយ ឈ្មោះថា សមានក្តតា ។
ធម៌ ទាំង៤នេះឯងជាប្រភព និងគ្រឹះសម្រាប់បណ្ដុះបណ្ដាល និងទ្រទ្រង់នូវនយោបាយក្នុងប្រទេស ក្រៅប្រទេស ឲ្យមានភាពល្អប្រសើរ និងជាប្រភពជាគ្រឹះសម្រាប់ពង្រីកសម្រាប់ទ្រទ្រង់នូវសង្គមឲ្យមាន ការរួបរួមគ្នាជាធ្លុងមួយ ។
ឯ សង្គមកិច្ច ដូចជា ការជួយទំនុកបម្រុងមនុស្សអនាថា កំសត់ទុគ៌ត ការជីកអណ្ដូង ជីកស្រះ លើកទំនប់ ជួយដល់កសិករ ការសង់មន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺ ការសង់សាលារៀនសម្រាប់បណ្ដុះចំណេះវិជ្ជាកុមារ និងយុវជន ការបង្កើតក្រុមកាកបាទក្រហម និងការបង្កើតអង្គការសង្គ្រោះដទៃៗទៀតជាច្រើនក្នុងពិភពលោក សុទ្ធតែបានកើតមក និងគង់វង្សនៅបានដោយសង្គហធម៌ទាំង៤នេះឯង ។
ការ នាំយកទ្រឹស្ដីពុទ្ធសាសនាមកវែកញែកបន្តិចនេះ គ្រាន់តែបញ្ជាក់ឲ្យឃើញថា ពុទ្ធសាសនាជាទ្រឹស្ដីលោក ចែងតែអំពីគោលការណ៍លោក ដែលត្រូវប្រព្រឹត្តធ្វើយ៉ាងណាឲ្យបានស្របតាមសភាវៈពិតរបស់ ពិភពលោក ដើម្បីបានចម្រើនរុងរឿង បានសុខស្ងប់ និងបានបរមសុខជាអមតៈតែប៉ុណ្ណោះ មិនមែនជាមន្តអាគមគាថាអាថ៌កំបាំងសម្រាប់ជប់ប្រស់ឲ្យកើតជានេះជា នោះប្រាសចាកហេតុផល ឬសម្រាប់ដឹកនាំមនុស្សឲ្យមានជំនឿផ្ដេសផ្ដាសដូចសាសនាដទៃឡើយ ។
សូមបញ្ជាក់ថា ព្រះធម៌ទាំងអស់ក្នុងទ្រឹស្ដីពុទ្ធសាសនានោះជាធម៌អ្វីក៏ដោយ ដូចជា ព្រះត្រៃលក្ខណ៍ ដែលពុទ្ធសាសនិកតែសម្គាល់ថាជាធម៌កំសត់ ធម៌សង្វេគសម្រាប់សូត្រកំដរខ្មោចនោះ ក៏រឹតតែមានន័យទាក់ទងចំពោះពិភពលោកកាន់តែច្រើនក្រៃលែងជាងធម៌ ទាំងអស់ទៅទៀត ព្រោះពិភពលោកនេះឯង ជាកាំជណ្ដើរថ្នាក់ក្រោមសម្រាប់ជាន់ឈរឲ្យមានជំហរមាំទាំ ទើបឈានឡើងទៅថ្នាក់លើតាមកាំជាបន្តបន្ទាប់គ្នាដរាបដល់កាំទី បំផុតគឺ មគ្គផលនិព្វាន ។
ដូចជាវិធីសិក្សា (Methodology) ទាំងបីក្នុងទ្រឹស្ដីពុទ្ធសាសនាដែលធ្លាប់ហៅថា ត្រៃសិក្ខា និងធ្លាប់ស្ដាប់យល់ថាជាធម៌ថ្នាក់ខ្ពស់សម្រាប់រៀនទៅបរលោកនោះគឺ ៖
ទី១ សីលសិក្ខា មានន័យត្រូវសិក្សាចាប់តាំងពីចំណុចសូន្យឡើងទៅដល់អរិយសីល ដែលមានសណ្ដាប់ធ្នាប់ចរិយា ថ្លៃថ្នូរបំផុតក្នុងលោកគឺ ចាប់សិក្សា ហាត់ចរិយា មារយាទឲ្យមានសណ្ដាប់ធ្នាប់តាំងពីនៅជាទារកទារិកា ទើបរៀននិយាយស្ដីមិនទាន់ច្បាស់ មាតាបិតាបានឲ្យសិក្សាពីសណ្ដាប់ធ្នាប់ក្នុងគ្រួសារ មានឲ្យរៀនឆ្លើយបាទចាស ឲ្យចេះគោរពចាស់ព្រឹទ្ធាចារ្យជាដើម ដល់ធំទៅសាលារៀន គ្រូបង្រៀនឲ្យចេះដឹងគោរពច្បាប់សាល ច្បាប់រដ្ឋ និងច្បាប់សាសនា ឲ្យបានចេះដឹងអំពីសីលធម៌ និងចរិយាធម៌ តាមសម័យលោកនិយម គឺឲ្យមានពាក្យសម្ដី ការងារ និងការចិញ្ចឹមជីវិតថ្លៃថ្នូរ ។ ការសិក្សាត្រឹមប៉ុណ្ណេះ មិនទាន់មានចរិយាមារយាទថ្លៃថ្នូរពិតប្រាកដ ដែលអាចទទួលនូវសេចក្ដីសុខស្ងប់ និងបរមសុខនោះទេ ។
បើមានឧដ្ឋានសម្បទាហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី៣ គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ ឬក៏មានសហការីរបស់ខ្លួនជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
បើមានធម៌ទី១ ទី២ ទី៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី៤គឺ សមជីវិតា មាន ការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ៤ ឬ៥នាក់ទើបកើត ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗចុលច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់ ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។ កាលបើសេដ្ឋកិច្ចធ្លាក់ចុះព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំដំឡើងតម្លៃទំនិញដើម្បីទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិអ្នកប្រើប្រាស់ថែមទៀត ។ ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនស្រាប់ ។
No comments:
Post a Comment