កំណត់ហេតុប្រវត្តិសាស្ត្រ - Buddha Dharma Monk

Website

កំណត់ហេតុប្រវត្តិសាស្ត្រ

ចែករំលែកចំណេះដឹង



កាលប្រវត្តិរបស់ប្រទេសកម្ពុជា

ចាប់ពីសតវត្សរ៍ទី១
ប្រទេសកម្ពុជាកាន់សាសនាហិណ្ឌូដែលនាំចូលមកក្នុងប្រទេសតាមរយៈ ការធ្វើជំនួញជាមួយជនជាតិឥណ្ឌា។

ចាប់ពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី៨:
នគចេនឡា ​ត្រូវបានបែងចែកជាអាណាខែត្រតូចៗជា​ច្រើន​ហើយ​អាណា​​ខែត្រ​ទាំង​នោះជាគូ​ ប្រជែងនឹងគ្នា​ដែ​ល​ជា​ឧបសគ្គ​រា​រាំង​ដល់​ការ​បង្រួប​បង្រួម​អោយ​ក្លាយ​​ទៅ ​​ជា​​អា​ណាចក្រ​តែ​មួយ។

សតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៣
ព្រះបាទជ័យវរ្ម័នទី២បានធ្វើការបង្រួបបង្រួមអាណាខែត្រតូចៗអោយក្លាយទៅ ជា​អាណាចក្រខែ្មរ។ មហា​ក្សត្រ​ទាំងឡាយ​​ដែល​ស្នង​រាជ្យ​បន្ត​ពី​ព្រះអង្គ​បាន​ធ្វើ​អោ​យ​ អាណាចក្រអង្គររីកចំរើនដល់កំពូល ដោយ​បាន​បន្សល់​ទុក​នូវ​បា្រង្គ​បា្រសាទ​ជាច្រើន​រហូតមកដល់សម័យក្រោយអង្គរ​។

ពីសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី១៨
ក្រុង ​អង្គ​រ​ត្រូវបានបោះបង់ ហើយព្រះរាជាណាចក្រខ្មែរធ្លាក់ចុះដុនដាប បន្ទាប់​ពី​មាន​សង្រ្គាមដណ្តើមរាជ្យបល្ល័ង្គជាបន្តបន្ទាប់។ ក្នុងពេលធ្វើសង្រ្គាម ស្តេច​ខ្លះ​ទៅ​ពឹង​ប្រទេសសៀម ស្តេច​ខ្លះ​ទៀត​ទៅ​ពឹង​ប្រទេស​អណ្ណាម​ដែល​ជា​ប្រទេស​ជិត​ខាង​ របស់ខ្លួនអោយជួយ ដោយ​សន្យា​កាត់​ទឹក​ដី​អោយ​ទៅ​ប្រទេស​ទាំង​ពី​រ​នោះ​។

ឆ្នាំ​១៨៦៣
អាណាព្យាបាលបារាំងបានបញ្ចប់ការត្រួតត្រាររបស់ប្រទេសសៀម និង​ប្រទេស​វៀតណាម​ម​កលើខែ្មរ និងបានបញ្ចប់ការបែងចែកប្រទេស។ ព្រះរាជាណា​ចក្រ​កម្ពុ​ជា​ដែលធ្លាប់តែមានទឹកដីធំទូលាយនៅសម័យអង្គរ បានរួញមកត្រឹម១០០​ ០០០​​គីឡូម៉ែត្រ​ការ៉េ​។ ក្នុងអំឡុង៩០ឆ្នាំក្រោយមក អាណាព្យាបាលបារាំង​បាន​ប្រែ​ក្លាយ​ បន្តិចម្តងៗទៅជាអាណានិគមបារាំងនៅជ្រោយឥណ្ឌូចិន។

ឆ្នាំ​១៩០៧
បន្ទាប់ពីមានអន្តរាគមន៍ពីទ័ពបារាំងមក ប្រទេស​សៀម​ក៏​ព្រម​ប្រគល់​ខែត្រ​ខ្មែរ​ចំនួន​បី​មកអោយខ្មែរវិញរួមមាន ខែត្របាត់ដំបង សៀមរាប និង​ស៊ីសុផុន​ដែល​រួម​មាន​ផ្ទៃក្រឡា៣០ ០០០គីឡូម៉ែត្រ​ការ៉េ​​។

ឆ្នាំ​១៩៣៩
លោក ​Jules Brévié​ ដែល​ជា​អគ្គទេសាភិបាល​ប្រចាំ​នៅ​ឥណ្ឌូចិន​បាន​កំណត់​ដែន​កោះ នានា ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀមចន្លោះប្រទេសខ្មែរ និង​កូស៊ាំងស៊ីន។ ក្រោយមក​ ខ្សែបន្ទាត់​ប្រេវីយេ​ត្រូវ​បាន​ចាត់​ទុក​ជា​ព្រំប្រទល់​ទឹក​រវាង​ ប្រទេសខ្មែរ និងប្រទេសវៀតណាម។

ថ្ងៃទី​២៣ មេសា ១៩៤១
ក្រោយពីព្រះបាទស៊ីសុវត្ថិ មុនីវង្សចូលទីវង្គត់ តំណាង​របប​វីស៊ី​បាន​លើក​ព្រះអង្គ​ម្ចាស់​​នរោត្តម សីហនុ អោយឡើងសោយរាជ្យ។

ថ្ងៃទី​៩​ កញ្ញា ១៩៥៣
បន្ទាប់ពីមាន «ព្រះរាជបូជនីយកិច្ច» ទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ប្រទេសបារាំងបានចរចាផ្ទេរអធិបតេយ្យភាពមកអោយខ្មែរវិញ​។

ថ្ងៃទី​២០ កក្កដា ១៩៥៤
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានឈានទៅបញ្ចប់អាណានិគមបារាំងនៅឥណ្ឌូចិន​។

ថ្ងៃទី​៣​ មីនា ១៩៥៥
ព្រះបាទនរោត្តម សីហនុ​ បាន​ផ្ទេរ​រាជ្យ​ថ្វាយ​ព្រះបិតា​ព្រះអង្គ​ព្រះ​នាម​ព្រះអង្គ​ម្ចាស់​ សុរាមឹត្រ ហើយទៅបង្កើតគណបក្ស«សង្គមរាស្រ្តនិយម»។ គណបក្ស​នេះ​បាន​ឈ្នះ​ឆ្នោត​ដាច់ នៅខែកញ្ញា ហើយ​ទ្រង់បាន​ជាប់ឆ្នោតជានាយករដ្ឋមន្រ្តី។

ខែមេសា ១៩៦០
ក្រោយពេលព្រះបិតាព្រះអង្គរសោយទីវង្គត់ ព្រះបាទនរោត្តម សីហនុ បដិសេធ​មិន​ឡើង គ្រងរាជ្យបន្តឡើយ ហើយព្រះអង្គបានកាន់តួនាទីជាប្រមុខរដ្ឋ។

ឆ្នាំ​១៩៦៤
ពាក្យ«ខ្មែរក្រហម»ត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ សម្រាប់​ហៅ​អ្នក​ដែលប្រកាន់ឆ្វេង។

ឆ្នាំ​១៩៦៥
ប្រទេស ​កម្ពុជា​​បានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​ចោទប្រទេសខ្មែរថាលាក់បំពួនពួកវៀតកុង ហើយ​បាន​ផ្តល់​ភ្លើង​ខៀវ​អោយ​ទ័ពអាមេរិកចូលមកតាមចាប់ពួកវៀតកុងនៅលើដីខ្មែរ។

ថ្ងៃទី​១ កញ្ញា​ ១៩៧០
ឧត្តមសេនីយ៍ដឺហ្គោល បាន​ថ្លែង​សន្ទរកថា​នៅ​ទីក្រុង​ភ្នំពេញ​អំពាវ​នាវ​អោយ​អាមេរិក​ដក​ទ័ពចេញពីប្រទេសវៀតណាម។

ថ្ងៃទី​១៨ មីនា​ ១៩៧០
ខណៈពេលដែលព្រះអង្គគង់នៅសហភាពសូវៀត ឧត្តមសេនីយ៍លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ។ ព្រះអង្គ​បាន​អំពាវនាវពីទីក្រុងប៉េកាំងអោយមានចលនាតស៊ូ។ ព្រះ​អង្គ​​បានប​ង្កើត​រដ្ឋាភិបាល​នៅទីក្រុងប៉េកាំង​ ដោយ​បាន​បញ្ចូលអ្នកប្រកាន់របប​កុម្មុយ​នីស្ត​ ​​ទៅ​ក្នុ​​ង​រដ្ឋាភិបាល​នោះ។ ពេល​នោះ​«រណសិរ្សរួបរួមជាតិកម្ពុជា»​ ត្រូវ​បាន​បង្កើត​ឡើង​ នៅលើទឹកដីខ្មែរដោយមានសមាសភាពក្រុមអ្នកប្រឆាំងនឹងលោកលន់ នល់ ដែលបានសុំការគាំទ្រពីអាមេរិក ប្រទេសថៃ និ​ង​ប្រទេស​វៀត​ណាម​ខាង​ត្បូង​។ សមរភូមិ​ប្រយុទ្ធ​នៅ​ប្រទេស​វៀត​ណាម​បាន​រីក​រាល​ដាល​រហូត​មក​ដល់​ប្រទេស​ កម្ពុជា។ របបរាជា​និយ​ម​បាន​រលាយ​ដោយ​ផ្លាស់​មក​វិញ​នូវ​របប​សាធារណរដ្ឋ​ខ្មែរ។

ឆ្នាំ​១៩៧៣
នៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជា សមាស​ភាព​ក្រុម​អ្នក​ប្រកាន់​ឆ្វេង​មាន​ចំនួន​លើស​លប់ និងបានក្តោបក្តាប់រណសិរ្សទាំងមូល។

ថ្ងៃទី​១៧ មេសា ១៩៧៥
ពួក​ខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ និង​បាន​បង្កើត​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំដោយសាឡុតស ហៅប៉ុល ពត។

ថ្ងៃទី​៣១​ ធ្នូ ១៩៧៧
បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេល២ឆ្នាំ ទំនាក់​ទំនង​ការ​ទូត​រវាង​របបកម្ពុជាប្រជាធិបតេយ្យ និងប្រទេសវៀតណាមត្រូវបានកាត់ផ្តាច់។

ថ្ងៃទី​២ ធ្នូ ១៩៧៨
នៅតំបន់មួយក្បែរស្រុកស្នួលដែលកាន់កាប់ដោយប្រទេសវៀតណាម ខ្មែរ​ជាច្រើន​រយនាក់ដែលប្រឆាំងនឹងរបបប៉ុល ពត បាន​បង្កើត​«រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា»។

ថ្ងៃទី​៧ មករា ១៩៧៩
ដោយមានអន្តរាគមន៍ពីទ័ពវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់​ពី​មាន​សង្រ្គាម​នៅតាមព្រំដែនអស់រយៈពេលមួយឆ្នាំមក របបខ្មែរក្រហមបានដួលរលំ ក្រោយ​ពីកាន់កាប់អំណាចអស់រយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃមក។ របប​នេះ​បាន​កាប់សម្លាប់មនុស្សអស់យ៉ាងហោចណាស់មួយលានប្រាំពីរសែននាក់។ មេដឹកនាំរណសិរ្សសង្រ្គោះជាតិកម្ពុជាបានបង្កើតរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា។ កម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម។

ថ្ងៃទី១៤ វិច្ឆិកា ១៩៧៩
ដោយមានការជំរុញពីសហរដ្ឋអាមេរិក ប្រទេសចិន  ប្រទេសអឺរ៉ុប និង​បណ្តា​ប្រទេស​នៅអាស៊ាន មហាសន្និបាទ​អង្គការ​សហ​ប្រជាជាតិ​បាន​បោះ​ឆ្នោត​គាំទ្រ​ក្រុម​ប្រឹក្សា​ សន្តិសុខ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​ធ្វើ​អន្តរាគមន៍​របស់​ប្រទេស​ វៀតណាម​លើទឹកដីខ្មែរ។ សេចក្តីសម្រចពីរត្រូវបានធ្វើឡើង និងត្រូវ​បាន​ប្រកាន់​យក​អស់រយៈពេល១០ឆ្នាំ។ សេចក្តី​សម្រេច​ទី​មួយ​គឺ​ខ្មែរ​ក្រហម​ជាតំណាង​សប​ច្បាប់​តែ​មួយ​គត់​របស់​ ប្រទេស​កម្ពុជា​នៅក្នុ​ង​អង្គការ​សហប្រជា​ជាតិ។ សេចក្តីសម្រេចទីពីរគឺហាមផ្តល់ជំនួយដល់ការអភិឌ្ឍន៍ប្រទេសកម្ពុជា។ សម្ព័ន្ធមិត្ត​ខាង​លើ​បាន​បង្កើត​អោយ​មាន​ទ័ព​ខ្មែរ​ក្រហម​ឡើង​វិញ​ដើម្បី​ ធ្វើ​សង្រ្គាម​​បណ្តេញវៀតណាមពីទឹកដីខ្មែរ។

ថ្ងៃទី​៣០ មេសា ១៩៨៩
ក្រោយពីមានការសើរើរដ្ឋធម្មនុញ្ញនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឡើង​វិញ របបនេះបានប្តូរទៅជារដ្ឋកម្ពុជា។

ថ្ងៃទី​២៦ កញ្ញា ១៩៨៩
ការធ្វើមាតុភូមិនិវត្តន៍ទាហានវៀតណាមចុងក្រោយ។

ថ្ងៃទី​២៣ តុលា ១៩៩១
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស។ ​ រាល់​ឯក​សារ​យោង​ទាក់​ទិន​នឹង​បទ​ឧក្រិដ្ឋ​របស់​ខ្មែរ​ក្រហម​ត្រូវ​បាន​ដក​ ចេញ​ពី​ខ្លឹម​សារ​នៃកិច្ចព្រមព្រៀង។ នៅក្នុង​កិច្ច​ប្រជុំ​រវាងភាគី​ខ្មែរ​ទាំង​បួន​ដែល​បាន​ប្រព្រឹត្ត​ ទៅនៅស្នាក់ការ​ឧត្តមក្រុម​ប្រឹ​ក្សាជាតិ ក្រោម​អធិបតីភាព​របស់​សម្តេច​សីហនុ ឧត្តម​ក្រុមប្រឹក្សា​ជាតិ​បាន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល ​កម្ពុជា។

ខែមីនា ១៩៩២ ដល់​ វិច្ឆិកា ១៩៩៣
ការចុះបំពេញបេសកកម្មរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ​ដែលហៅកាត់ថាអ៊ុនតាក់ ដើម្បីរៀបចំការបោះឆ្នោតលើកទីមួយនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅខែឧសភា ១៩៩៣។

ថ្ងៃទី​២៤ កញ្ញា ១៩៩៣
ក្រោយពីមានការអនុម័តរដ្ឋធម្មនុញ្ញថ្មី សម្តេចសីហនុ​បាន​ក្លាយ​ជា​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។​ ពេលនោះ​រដ្ឋាភិបាល​ក្បាល​ម៉ាស៊ីន​ពី​រ​ត្រូវ​បាន​បង្កើតឡើង ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និង​លោក​ហ៊ុន សែន។

ថ្ងៃទី៧ កក្កដា ១៩៩៤
រដ្ឋាភិបាលបានប្រកាសដាក់ខ្មែរក្រហមអោយនៅ«ក្រៅច្បាប់»។ រដ្ឋាភិបាល​សុំ​អោយ​អង្គកា​រ​សហ​ប្រជាជាតិ​បង្កើត​តុលាការ​ដើម្បី​ ជំនុំជម្រះ​​មេដឹក​នាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ខែកក្កដា​ ១៩៩៧
បន្ទាប់ពីមានភាពមិនចុះសម្រុងគ្នាកាន់តែខ្លាំងឡើងៗទាក់ទិននឹងរឿងចរចាជា មួយ​ខ្មែរក្រហម ការប្រឈមមុខគ្នារវាងកងកម្លាំងស្មោះនឹងលោកហ៊ុន សែន និងកងកម្លាំងស្មោះនឹងព្រះអង្គម្ចាស់រណឫទ្ធិ​ក៏បានផ្ទុះឡើង។ លទ្ធផល​ចុង​ក្រោយ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបាត់បង់តំណែងនាយករដ្ឋមន្រ្តី។

ថ្ងៃទី​១៥​ មេសា ១៩៩៨
មរណភាពរបស់ប៉ុល​ ពត។

ថ្ងៃទី​២៦ កក្កដា ១៩៩៨
គណបក្សប្រជាជនរបស់លោកហ៊ុន ​ សែន ទទួលបាន៤១,៤២%នៃសម្លេងឆ្នោត ចំណែក​ឯគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទទួល​បាន​៣១,៧%​។ គណបក្សទាំង​ពីរ​បាន​ចង​សម្ព័ន្ធភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​ ដឹកនាំដោយលោកហ៊ុន សែន។ គណបក្ស​ទាំង​ពីរ​ចាំបា​ច់​ត្រូវ​តែ​រួប​រួម​ គ្នាដើម្បីឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា រដ្ឋាភិបាល​ត្រូវ​ជ្រើស​តាំង​ ឡើងដោយសម្លេងពីរភាគបីនៃចំនួនតំណាងរាស្រ្តបោះឆ្នោតគាំទ្រ។

ខែធ្នូ ១៩៩៨
អតីតទាហានខ្មែរក្រហមជាច្រើនបានចុះចូលជាមួយរដ្ឋាភិបាល។ ខៀវ សំផន​ និងនួន ជា​ ​ត្រូវបានលោកហ៊ុន សែន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្រៃលែង ក្នុងនាម​ការផ្សះផ្សារជាតិ។

ថ្ងៃទី​៣០ មេសា ១៩៩៩
ប្រទេសកម្ពុជាបានក្លាយជាសមាជិកអាស៊ាន។

ថ្ងៃទី​២៩ មករា ២០០៣
នៅភ្នំពេញ ស្ថានទូតថៃ និងក្រុមហ៊ុនថៃជាច្រើនត្រូវបានដុតបំផ្លាញ បន្ទាប់​ពី​មាន​ ពាក្យចចាមអារ៉ាមថាតារាភាពយន្តថៃម្នាក់និយាយថាអង្គរវត្តជារបស់ថៃ។

ថ្ងៃទី​៦ មិថុនា ២០០៣
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​បង្កើត​តុលាកា​ រដើម្បីជំនុំជំរះអតីតមេដឹកនាំខ្មែរក្រហម ត្រូវបានបង្កើតឡើង។

ថ្ងៃទី​២៧ កក្កដា ២០០៣
គណបក្សប្រជាជនឈ្នះឆ្នោតសាជាថ្មី ប៉ុន្តែ​ក្រោយ​ពី​មាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​អស់រ​យៈ​ពេល​មួយឆ្នាំ ទើបមាន​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​សមាស​ភាព​គណបក្ស​ប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិន។

ថ្ងៃទី​១១​កញ្ញា​ ២០០៣
ប្រទេសកម្ពុជាក្លាយជាសមាជិកទី១៤៨នៃអង្គការពាណិជ្ជកម្មពិភពលោក។

ថ្ងៃទី​២២ មករា ២០០៤
លោកជា វិជ្ជា មេដឹកនាំចលនាសហជីពកម្មករដែលទើបតែដុះពន្លក និង​ជាស្និទ្ធិ​នឹង​លោកសម រង្ស៊ី ត្រូវឃាតករបាញ់ប្រហារនៅតាមផ្លូវមួយ​នាទីក្រុងភ្នំពេញ។

ថ្ងៃទី​២៩ តុលា ២០០៤
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បុត្រារបស់ព្រះបាទនរោត្តម សីហនុ ជាមួយ​នឹង​អគ្គមហេសីព្រះនាមមុនីនាថ ឡើងគ្រងរាជ្យ​បន្ទាប់​ពី​ព្រះបិតា​ព្រះអង្គ​បាន​ដាក់​រាជ្យកា​លពីថ្ងៃទី៧ តុលា។

ថ្ងៃទី​៣​ កុម្ភៈ ២០០៥
ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់តំណាងរាស្រ្តគណបក្សប្រឆាំងបីរូប ក្នុង​នោះមានប្រធានគណបក្សដែលបានចាកចេញទៅបរទេសមុននោះបន្តិច។

ថ្ងៃទី​១០ តុលា ២០០៥
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និង​នាយក​រដ្ឋ​មន្រ្តីវៀ​តណា​ម​ចុះ​ហត្ថលេខា​នៅទីក្រុ​ង​ហាណូយ​លើ​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅលើ​សន្ធិសញ្ញា​ស្តីពី​ព្រំដែន​ឆ្នាំ​១៩៨៥។ សន្ធិសញ្ញានេះបានបញ្ចប់ជម្លោះដ៏យូរលង់រវាងប្រទេសទាំងពីរ។

ថ្ងៃទី​២២ ធ្នូ ២០០៥
មេដឹកនាំគណបក្សសម រង្ស៊ី ត្រូវ​តុលាការ​កាត់​ទោស​កំបាំង​មុខ​អោយ​ជាប់​ពន្ធនាគា​ររយៈ​ពេល១៨ខែ ដោយយោងលើពាក្យបណ្តឹងចំនួនពីរ មួយ​មក​ពី​គណបក្សហ្វ៊ុនស៊ិនប៉ិច និងមួយទៀតមកពីនាយករដ្ឋមន្រ្តីហ៊ុន សែន។

ថ្ងៃទី​៥​ កុម្ភៈ ២០០៦
ដោយមានការទូលសុំពីសម្តេចនាយករដ្ឋមន្រ្តី ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី​ ថ្វាយការលើកលែងទោសដល់លោកសម រង្ស៊ី។

ថ្ងៃទី​១១ កុម្ភៈ ២០០៦
លោកសម រង្ស៊ី ត្រឡប់ចូលស្រុកខ្មែរវិញ បន្ទាប់ពីអវត្តមានមួយឆ្នាំ ក្រោយពី​មាន​ការ​លើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក។

ថ្ងៃទី​៣ ​កក្កដា ២០០៦
ចៅក្រមខ្មែរ និង​បរទេស​ត្រូវ​បាន​ជ្រើស​តាំង​ឡើង​សម្រាប់​អង្គជំនុំជម្រះវិសាមញ្ញ​​ក្នុង ​តុលាការ​កម្ពុជា​ (អ.វ.ត.ក) ទទួល​បន្ទុក​កាត់ទោស​​​អតីត​មេដឹក​នាំរ​បប​កម្ពុជា​ប្រជាធិបតេយ្យ និងអ្នកដែលជាប់ចោទពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរចន្លោះឆ្នាំ១៩៧៥ និង​១៩៧៩។

ថ្ងៃទី​២១ កក្កដា ២០០៦
តាម៉ុក អតីត​មេបញ្ជាការ​ទ័ព​ជាតិ​នៅ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​គេ​ដាក់​រហស្ស​ នាមថា​«មេឃាតករ» ទទួលមរណកាលនៅអាយុ៨១ឆ្នាំ។ តាម៉ុក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីខែមីនា ១៩៩៩ ដើម្បីរង់ចាំការកាត់ទោស។

ថ្ងៃទី​៣១ កក្កដា ២០០៧
ឌុច អតីត​ប្រធាន​មន្ទី​រ​ស២១​ជំនាន់​ខ្មែរ​ក្រហម​ដែល​ជាប់​ឃុំឃាំ​ង​ចាប់​តាំង​ ពីខែ​មេសា ១៩៩៩មកនោះ ត្រូវបាន​អង្គជំនុំជំរះវិសាមញ្ញ​កាត់​ទោស​ពីប​ទ​ឧក្រិដ្ឋ​សង្រ្គាម​។ ក្នុងចំណោម​ជន​ជាប់​សង្ស័យ​ចំនួន​៥រូប​ដែល​មាន​ឈ្មោះនៅ​ក្នុង​បញ្ជី​របស់​ សហព្រះរាជអាជ្ញាអមតុលាការដែលមានលក្ខណៈអន្តរជាតិ ឌុច​គឺជា​ជន​ទីមួយ​ដែល​ត្រូវតុលាការធ្វើការចោទប្រកាន់។

ថ្ងៃទី​១៩ កញ្ញា ២០០៧
នួន ជា​ ហៅ«បងធំទីពីរ»​ដែល​ត្រូវ​បាន​គេចា​ត់​ទុក​ថា​ជាអ្ន​ក​បង្កើត​​មនោគម​ វិជ្ជានៃរបបខ្មែរក្រហម ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ និងបទឧក្រិដ្ឋសង្រ្គាម ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន​នៅនឹ​ង​ផ្ទះលោ​ក​នា​ក្រុង​ប៉ៃលិន​។


បើលោកអ្នកចង់បានព័ត៌មានបន្ថែមសូមអានសៀវភៅរបស់លោករ៉ាអ៊ូល ចេនណា «Les clés du Cambodge»​បោះពុម្ពដោយរោងពុម្ព ​​​Maisonneuve & Larose ឆ្នាំ១៩៩៥ និងសៀវភៅរបស់លោកដេវីត ចេនដ្លឺ «A History of Cambodia » ចុះផ្សាយដោយ Boulder, Westview Pressឆ្នាំ១៩៩២។


កាលប្រវត្តិរបស់ប្រទេសកម្ពុជា
កាលប្រវត្តិរបស់ប្រទេសកម្ពុជានេះ ​ត្រូវ​បាន​រៀប​រៀង​ដោយ​ការិយាល័យ​និពន្ធ​ កាសែត តាមរយៈ​ឯកសារ​ពិគ្រោះ និង​ទិន្នន័យ​ដែល​ប្រមូលនៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។


ប្រវត្ដិ & ស្ថានភាពផ្សេងៗ

៣-ប្រទេសជប៉ុនទទួលចុះចាញ់សង្រ្គាមលោកលើកទី២ នៅថ្ងៃ ២ កញ្ញា ១៩៤៥។
៤-សង្រ្គាមលោកលើកទី២កើតឡើងអស់ពេល៦ឆ្នាំ ចាប់ពីឆ្នាំ១៩៣៩ដល់ឆ្នាំ១៩៤៥។
៥-ព្រះបាទសម្ដេចនរោត្ដមសីហនុប្រសូតនៅថ្ងៃ ៣១ តុលា ១៩២២។

៦-ព្រះអង្គចូលសិក្សានៅសាលាបឋមសិក្សាប្រង់ស្វ័របូឌូវាំងពីឆ្នាំ ១៩៣០-១៩៤០។
៧-ព្រះអង្គឡើងសោយរាជ្យមានព្រះជន្ម ១៩ ឆ្នាំ។
៨-សម្ដេចនរោត្តមសីហនុប្រទានរដ្ធធម្មនុញ្ញលើកទី១នៅថ្ងៃ៦ ឧសភា ១៩៤៧។

៩-សម្ដេចនរោត្តមសីហនុប្រកាសរំសាយសភានៅថ្ងៃ ១៨ កញ្ញា ១៩៤៩។
១០-សម្ដេចនរោត្ដមសីហនុជាព្រះប្រមុខរដ្ធបណ្ដោះអាសន្ននៅថ្ងៃ ៣ មិនា ១៩៥០។
១១-នៅថ្ងៃ ២៤ មិនា ១៩៥៥ សម្ដេចនរោត្ដសីហនុបានបង្កើតអង្គការ សង្គមរាស្រ្ដនិយម។
១២-នៅថ្ងៃ១៤មិងុនា១៩៦០សភាជាតិបានជ្រើសតាំងសម្ដេចនរោត្តមសីហនុជាព្រះប្រមុខរដ្ធ។

១៣-រដ្ធប្រហារលន់នល់ទំលាក់សម្ដេចនរោមសីហនុនៅថ្ងៃ ១៨ មិន ១៩៧០។
១៤-ក្រោយរដ្ធប្រហារលន់នល់បានបង្កើតរបប សាធារណរដ្ធខ្មែរ។
១៥-សម្ដេចនរោត្ដមសីហនុបង្កើតចលនាតស៊ូ រណសិរ្សរួបរួមកម្ពុជានៅថ្ងៃ ២៣ មិនា ១៩៧០។

១-ប្រទេសកម្ពុជាបានបោះឆ្នោតសផអម្មនុញ្ញ ចាប់តាំងពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៤ ឧសភា ១៩៩៣។
២-ការបោះឆ្នោតនេះ រៀបចំនិងត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ។
៣-រដ្ធធម្មនុញ្ញថ្មីនេះ ត្រូវបានអនុម័តនៅថ្ងៃទី ២១ កញ្ញា ១៩៩៣ ហើយបានប្រកាសឲ្យប្រើនៅថ្ងៃទី ២៤ កញ្ញា
១៩៩៣ ដោយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សហនុ។
៤-មុនឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាធ្លាប់មានរដ្ធអម្មនុញ្ញ ៤ រូចមកហើយគឺ:
-រដ្ធធម្មនុញ្ញឆ្នាំ ១៩៤៧ នៃព្រះរាជាណាចក្រកម្ពុជាំ។
-រដ្ធធម្មនុញ្ញឆ្នាំ ១៩៧២ នៃសាធារណរណរដ្ធខ្មែរ។
-រដ្ធធម្មនុញ្ញឆ្នាំ ១៩៧៦ នៃកម្ពុជាំប្រជាធិមតេយ្យ។
-រដ្ធធម្មនុញ្ញឆ្នាំ ១៩៤៧ នៃសាធាំរណរដ្ធ ប្រជាមានិតកម្ពុជា។

៥-ប្រមុខរដ្ធមុនៗរួមមាន:
-ក្នុងរបបសង្គមរាស្រ្ដនិយ :ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។
-ក្នុងរបបសាធារណរដ្ធខ្មែរ :លោកសេនាប្រមខ លន់ នល់។
-ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ:លោក ខៀវ សំផន។
-ក្នុងរបបសាធារណរដ្ធប្រជាមានិតកម្ពុជា : លោក ហេង សំរិន។

៦-រដ្ធសភាជ្រើសតាំងពីឆ្នាំ ១៩៩៣ ហើយផុតអណត្ដិនៅឆ្នាំ១៩៩៨។
7-ច្បាប់សំខាន់ៗដែលរដ្ធសភាបានអនុម័តកន្លងមករួមមាន :

-ច្បាប់ប្រើប្រាស់ចវិកាជាតិ
-ច្បាប់ផែនការរដ្ធ
-ច្បាប់ឲ្យរដ្ធខ្ចីប្រាក់បរទេស
-ច្បាប់សន្យាផ្នែកហិរញ្ញវត្ថុ
-ច្បាប់បង្កើតពន្ធដារ
-ច្បាប់វិនិយោគទុន
-ច្បាប់សោធនិវត្ស មន្រ្ដីរាជការ និង
-ច្បាប់ការងារ។

៨-រាជរដ្ធាភិបាលកានិអំនាចនីតិប្រតិបត្ដិ។អំនាចនេះគឺជាអំនាចអនុម័តច្បាប់ និងអំនាចដឹកនាំប្រទេស។
៩-ក្នុងរដ្ធធម្មនុញ្ញ អំនាចតុលាការ បានចែងក្នុងមាត្រា ១០៩ ហើយជាអំនាចឯករាជ្យ។
១០-អំនាចតុលាការ ធានារក្សាអនាគតិ និង ការពារសិទ្ធិ សេរីភាព ដល់ប្រជាពលរដ្ធ។
១១-ព្រះមហាក្សត្រដែលយាងទៅតាំងរាជធានីនៅអង្គរ គឺព្រះបាទជ័យវរ្ម័នទី ២ ក្នុង គ,ស ៨០២។
១២-ព្រះបាទជ័យវរ្ម័នទី២ ជាក្សត្រស្ថាបនិកអង្គរ។ហើយព្រះបាទជ័យវរ្ម័នទី៧ ជាអង្គក្សត្រខ្មែរ ដ៏ល្បីល្បាញនា
សម័យអង្គរ។

១៣-ព្រះអង្គសូរទ្រង់ឡើងសោយរាជ្យ នៅឆ្នាំ ១៦៥៨ ដោយមានព្រះនាមថា “បទុមរាជា”​។
ទ្រង់ចូលទីវង្គត ដោយសារព្រះមហេសីព្រះបាទអង្គច័ន្ទ បំបះបំបោរពួកចាមនៅត្បូងឃ្មុំ ឲ្យធ្វើគត
ព្រះអង្គក្នុងឆ្នាំ១៦៧២។
១៤-មហេសីព្រះបាទច័ន្ទជាជនជាតិចាម។

១៥-ព្រះបាទអង្គអឹមទី២ ជាបុត្រព្រះបាទអង្គនន់ទី២។
១៦-សៀមកាន់កាប់ខេត្តបាត់ដំបង និងសៀមរាប​ក្នុងរាជ្យព្រះបាទអង្គអេង ដោយមូលហេតុថា
នៅពេលឡើងសោយរាជ្យ ព្រះអង្គអេងទើបតែមានព្រះជន្មាយុ ៦ ព្រះវស្សា។

១៧-ប្រទេសខ្មែរស្ថិតនៅក្ោមអាណាព្យាបាលយួន ក្នុងរាជ្យក្សត្រីអង្គមី (១៨៣៤-១៨៤២)។
១៨-ក្នុងការបំបាត់ពូជសាសន៏ខ្មែរ យួនបានអនុវត្ដនយោបាយប្រើអំណាចដ៏ឃោឃៅមកលើខ្មែរដូចតទៅ:

-បង្ខំឲ្យមន្រ្ដីរាជការស្លៀកពាក់តាមរបៀមយួន។
-ឈ្មោះខេត្ដ ស្រុកខ្លះ ត្រូវផ្លាស់ឈ្មោះជាភាសាយួន។
-ក្នុងកិច្ចរដ្ធ ត្រូវប្រើភាសាយួន។
-យួនបញ្ជាឲ្យកំទេចព្រះពុទ្ធរូប -កំទេចចេតិយ-កាប់ដើមពោធិចោល។

១-អង្គការសហប្រជាជាតិបង្កើតនៅឆ្នាំ១៩៤៤ក្នុងគោលបំណង :
-ធានាទ្រទ្រង់សន្ដិភាពពិភពលោក
-ការពារសិទ្ធិមនុស្ស
-ធ្វើអោយមានយុត្ដិធម៏ និង វឌ្ឍនភាព នៅគ្រប់ប្រទេសជាសមាជិក។
២-លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលមកដោះស្រាយជំលោះនៅ
នៅកម្ពុជា ឈ្មោះលោក ” កូហ្វ៊ិអាណន់ “។
៣-ប្រទេសកម្ពុជាមានព្រំប្រទល់ជាប់ :
-ខាងជើងជាប់នឹងប្រទេសថៃ និងប្រទេសឡាវ។
-ខាងត្បូង និងខាងកើតជាប់ នឹងប្រទេសវៀតណាម។
-ខាងលិចឈៀងខាងត្បូង(និរតី)ជាប់នឹងឈូងសមុទ្រ។
-ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការេ។
-៤-សង្រ្គាមលោកលើកទី២កើតឡើងអស់ពេល៦ឆ្នាំ ចាប់ពីឆ្នាំ១៩៣៩ដល់ឆ្នាំ១៩៤៥។
៥-ព្រះបាទសម្ដេចនរោត្ដមសីហនុប្រសូតនៅថ្ងៃ ៣១ តុលា ១៩២២។
៦-ព្រះអង្គចូលសិក្សានៅសាលាបឋមសិក្សាប្រង់ស្វ័របូឌូវាំងពីឆ្នាំ ១៩៣០-១៩៤០។
៧-ព្រះអង្គឡើងសោយរាជ្យមានព្រះជន្ម ១៩ ឆ្នាំ។
៨-សម្ដេចនរោត្តមសីហនុប្រទានរដ្ធធម្មនុញ្ញលើកទី១នៅថ្ងៃ៦ ឧសភា ១៩៤៧។
៩-សម្ដេចនរោត្តមសីហនុប្រកាសរំសាយសភានៅថ្ងៃ ១៨ កញ្ញា ១៩៤៩។
១០-សម្ដេចនរោត្ដមសីហនុជាព្រះប្រមុខរដ្ធបណ្ដោះអាសន្ននៅថ្ងៃ ៣ មិនា ១៩៥០។
១១-នៅថ្ងៃ ២៤ មិនា ១៩៥៥ សម្ដេចនរោត្ដសីហនុបានបង្កើតអង្គការ សង្គមរាស្រ្ដនិយម។
១២-នៅថ្ងៃ១៤មិងុនា១៩៦០សភាជាតិបានជ្រើសតាំងសម្ដេចនរោត្តមសីហនុជាព្រះប្រមុខរដ្ធ។

១៣-រដ្ធប្រហារលន់នល់ទំលាក់សម្ដេចនរោមសីហនុនៅថ្ងៃ ១៨ មិន ១៩៧០។
១៤-ក្រោយរដ្ធប្រហារលន់នល់បានបង្កើតរបប សាធារណរដ្ធខ្មែរ។
១៥-សម្ដេចនរោត្ដមសីហនុបង្កើតចលនាតស៊ូ រណសិរ្សរួបរួមកម្ពុជានៅថ្ងៃ ២៣ មិនា
១៩៧០។
ប្រវត្តិខ្មែរ
ស-វទី1-6: នគរហ្វូណន ស្ថិតនៅតំបន់ទន្លេមេគង្គក្រោម។
ស-វទី6-7: នគរចេនឡា ស្ថិតនៅពាក់កណ្តាលនៃតំបន់ទន្លេមេគង្គអនុវត្តន៍គោលនយោបាသ?ធារាសាស្រ្ត។
ឆ្នាំ802-850: ការរួមបញ្ចូលគ្នា (រវាងនគរហ្វូណន និងនគរចេនឡា) ដើម្បីកកើត រាជាណាចក្រសម័យអង្គរ។

ស-វទី12-13: អារ្យធម៌សម័យអង្គរថ្កុំថ្កើងបំផុត។រាជាណាចក្រខ្មែរ បានគ្របដណ្តប់ ប៉ែកអាគ្នេយ៍ ទាំងនៅភាគខាងត្ប្ូង និងភាគខាងជើង ដោយព្រះបាទជ័យវរន្ម័ទី7 ”ស្តេចមានជំងឺឃ្លង់” ។
ស-វទី14-18: ប្រទេសសៀម និងប្រទេសវៀតណាម បានជ្រៀតជ្រែក ចូលក្នុងប្រទេសកម្ពុជា ដោយសារមានជំលោះផ្ទៃក្នុង ក្នុងការដណ្តើម រាជ្យអំណាច រវាងរាជវង្សានុវង្សនគរខ្មែរ ដែលជាឱកាសសំរាប់ប្រទេស

ជិតខាង(ប្រទេសសៀម និងប្រទេសវៀតណាម) ក្នុងការវាយដណ្តើមយកទឹកដីនគរខ្មែរ។
ឆ្នាំ1860: ព្រះបាទនរោត្តម បានឡើងគ្រងរាជ្យសម្បត្តិ។
ឆ្នាំ1863:ព្រះបាក?នរោត្តម បានទទួលប្រទេសបារាំងជាប្រទេស អាណាព្យាបាលរបស់ខ្លួន។
ឆ្នាំ1941: សម្តេចព្រះបាទនរោត្តមសីហនុ ជាចៅទួតរបស់ព្រះបាទ នរោត្តម។

ទ្រង់បានជ្រើសតាំងអោយឡើងគ្រងរាជ្យសម្បត្តិ ជាព្រះមហាក្សត្រដោយក្រុមប្រឹក្សារាជសមុ្បត្តិ។
ឆ្នាំ1953: ថ្ងៃទី09 វិច្ឆិកា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង។
ឆ្នាំ1960: ក្រោយមក ព្រះអង្គបានដាក់រាជ្យ (ឈប់គ្រងរាជ្យសម្បត្តិ) ព្រះបាទនរោត្តសីហនុ ទ្រង់បានឡើងធ្វើជាព្រះប្រមុខរដៀ?ឋ។

ឆ្នាំ1963: លោកសាឡុត ស(ប៉ុលពតនាសម័យកម្ពុជាប្រជាធិបតេយ្យ) និងលោកស៊ុន សេន បានបង្កើតក្រុមឧទ្ទាម
ទ័ពព្រៃ ប្រឆាំងនឹងរដ្ឋាភិបាល។
ឆ្នាំ1965: ផ្តាច់ចំណងមិត្តភាព នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ប្រទេសទាំងពីរបានបង្កើតចំណងមិត្ត ភាពនេះឡើងវិញ នៅឆ្នាំ1969។

ឆ្នាំ1966: ការបង្កើតចលនា២ ដែលប្រឆាំងនឹងរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ចលនាទ័ពខ្មែរសេរី ឬ (Free Khmer) ចលនានេះ ត្រូវបាន
ឧបត្ថម្ភនិងគាំទ្រ ដោយប្រទេសថៃ និងសហរដ្ឋអាមេរិក។ រីឯខ្មែរ”ក្រហម” វិញ ត្រូវបានឧបត្ថម្ភ និងគាំទ្រដោយ
ប្រទេសចិនកុំម្មុយនីស្ត។

ឆ្នាំ1967: លោកខៀវ សំផន និងលោកហូយន់ បានបង្កើតចលនាក្រុមឧទ្ទាមទ័ពព្រៃ ប្រឆាំងរដ្ឋាភិបាលទៀត។
ឆ្នាំ1970: ថ្ងៃ18 មិនា ជាថ្ងៃដែលលោកលន់ ណុល ធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តសីហនុចេញពីអំណាច
ជាហេតុធ្វើអោយមានការប្រយុទ្ធគ្នា នៅភូមិភាគឥណ្ឌូចិនទាំងមូល រវាងកងទ័ពថ្មើរជើងសហរដ្ឋអាមេរិក-វៀតណាម នៅ

ក្នងសង្រ្គាមស៊ីវិលនេះ។
ឆ្នាំ1970: ថ្ងៃ04 ឧសភា សម្េតចព្រះនរោត្តមសីហនុ បានបង្កើតរាជរដ្ឋាភិបាលរួបរួមជាតិ ឬសហភាពកម្ពុជា។

ឆ្នាំ1975: ថ្ងៃ17 មេសា ជាថ្ងៃជ័យជំនះរបស់ខ្មែរក្រហមដែលដឹកនាំដោយប៉ុលពត។ ដោយបង្កើត?របបកម្ពុជាប្រជាធិបតេយ្យខ្មែរ។ប៉ុលពត បានទំលាក់ លោកលន់ ណុល ចេញពីអំណាច និងបានដណ្តើមកាន់កាប់យក
ទីក្រុងភ្នំពេញ ដោយជំលៀសប្រជាជនទាំងអស់ ចេញពីទីក្រុងភ្នំពេញ។

ឆ្នាំ1976: របបកម្ពុជាប្រជាធិបតេយ្យខ្មែរនោះ បានបង្កើតឡើងដោយលោកខៀវ សំផន។ ប៉ុល ពត ជាអ្នកកាន់របបផ្តាច់ការនិង ជាអគ្គលេខាធិការ
ជាន់ខ្ពស់របស់បក្សកុម្មុយនីស្ត។ រួមទាំងមានគ្រូបង្វឹកដ៍ចំណានពីចិនកុម្មុយនីស្ត ដែលនៅពីក្រោយខ្នងផងដែរ។ បៀ?រជាជនជិត២លាននាក់ ត្រូវបានសំលាប់យ៉ាងរង្គាល នៅក្នុងរបបខ្មែរក្រហម កាន់
អំណាចនោះ(ប្រជាជនដែលនិរទ្ទេសខ្លួន ក៍មានចំនួនច្រើនលើសលប់ដែរ ក្រុមគ្រួសារនៃសមាជិកជំនាន់មុនៗ ត្រូវទទួលរងនូវការបង្ខិតបង្ខំ ការសង្កត់សង្កិន ទាំងកំលាំង កាយ ចិត្ត ជំនឿសាសនា និងការបង្ខំអោយរស់នៅជាសមូហភាព
និយម ក្នុងជីវិតប្រចំាថ្ងៃ)។

ឆ្នាំ1979: ថ្ងៃ07 មករា ជាថ្ងៃរំដោះទីក្រុងភ្នំពេញ អោយរួចផុតពីរបប (កម្ពុជាប្រជាធិបតេយ្យ) ដោយ
កងទ័ពវៀតណាម ហើយក៏ជាថ្ងៃ ដែលបង្កើតធម្មនុញ្ញនៃ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា(គ្រប់
គ្រងរដ្ឋាភិបាលដោយលោកហេង សំរិន)។ថ្ងៃ18 កុម្ភ: ជាថ្ងៃសន្ធិសញ្ញាជាមិត្តភាព និងកិច្ចសហ
ប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសវៀត ណាម ដែលមានវត្តមានជាផ្លូវការណ៍ លើទឹកដីកម្ពុជា។

ឆ្នាំ1983: ចាប់ពីថ្ងៃចុះសន្ធិសញ្ញានោះរួចមក ចំនួនប្រជាជនវៀតណាម បានចូល
មករស់នៅលើទឹកដីកម្ពុជា មានចំនួនកាន់តែច្រើនឡើងៗ តាមការប៉ាន់ប្រមាណជាមធ្យម ប្រហែលជាមាន ចំនួន500.000 នាក់។
ឆ្នាំ1988: ទីក្រុងហាណូយ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសអោយដកកងទ័ពវៀតណាមដែលមានវត្តមាន លើទឹកដីកម្ពុជាអោយអស់។
មេរៀនបន្ដ
១)-ព្រះបាទអង្គសូ ជាព្រះរាជ្យបុត្ររបស់ព្រះឧទ័យ ឡើយគ្រងរាជសម្បត្ដិក្នុង
ឆ្នាំ១៦៥៨គឺ ក្រោយពេលដែលទ័ពយួនចាប់ព្រះបាទរាមាធិបតីច៍ន្ទយកទៅ
ស្រុកយួនបាត់។

២)-ព្រះអង្គសូរចូលទីវង្គតដោយសារមហេសីព្រះរាមាធិបតីច័ន្ទ នាំចាម
នៅត្បូងឃ្មុំទៅធ្វើគតព្រះអង្គក្នុងឆ្នាំ១៦៧២។

៣)-ព្រះបាទជ័យជេដ្ឋាទី៣ ជាបុត្ររបស់ព្រះបាទរាមាធិបតីច័ន្ទ សោយរាជ្យបាន
៦ខែទ្រង់សុគតដោយសារមហេសីព្រះបាទអង្គសូរនាំចាមមកធ្វើគតសងសឹកវិញ។

៤)-ព្រះមហាក្សត្រ ដែលបានកំចាត់ព្រះអង្គនន់ទី២ និងទ័ពយួន គឺព្រះបាទជ័យជេដ្ឋាទី៤។
៥)-គុណសម្បត្ដិរបស់ព្រះបាទជ័យជេដ្ឋាទី៤រួមមាន
-អង់អាំចក្លាហាន កំចាត់យួនអស់ពីដីខ្មែរ
-មានព្រះទ័យបង្រួបបង្រួមព្រះញាតិវង្ស
-មិននិយមយករាជបល្លង្កជាធំ
-ការពាំរទឹកដីខ្មែរបានល្អ។

៦)-ព្រះបាទធម្មរាជាទី២ ជាព្រះរាជបុត្ររបស់ព្រះបាទជ័យជេដ្ឋាទី៤ឡើងគ្រងរាជ្យ
លើកទី១ក្នុងឆ្នាំ១៧០៦។

៧)-ក្នុងរាជ្យលើកទី១របស់ព្រះអង្គ ព្រះបាទអង្គអឹមទី២ បានតាំងព្រះអង្គជាមេដឹក
នាំបះបោរនៃពួកលាវ បានទៅកេណ្ឌពួកលាវ និងយួនជាច្រើនពាន់នាក់មកឡោម
ព័ទ្ធក្រុងឧដុង្គដណ្ដើមរាជ្យពីព្រះបាទធម្មរាជទី២។
៨)-ព្រះបាទធម្មរាជាទី២ ទ្រង់ភៀស.

ព្រះបាទសម្ដេចព្រះស៊ីសុវត្ដិ

ព្រះបាទសម្ដេចព្រះស៊ីសុវត្ដិនិងព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្ស
ព្រះបាទសម្ដេចព្រះស៊ីសុវត្ដិ(១៩០៤-១៩២៧)

ព្រះបាទនរោត្ដទ្រង់ចូលទីវង្គត់ទៅក្នុងឆ្នាំ១៩០៤។ក្នុងពេលនោះព្រះញាតិវង្សានុវង្ស មន្រ្ដីជាន់ខ្ពស់
និងរ៉េស៊ីដងស៊ុបបេរីយើ បានព្រមព្រៀមគ្នាលើរាជសម្បត្ដិថ្វាយទៅព្រះបាទសម្ដេចព្រះស៊ីសុវត្ដិ ដែលមានព្រះ
ជន្ម៦៤វស្សា។ ព្រះបាទសម្ដេចព្រះស៊ីសុវត្ដិ ជាមហាក្សត្រប្រកបដោយព្រះទ័យសប្បុរសធម៍ចំពោះប្រជារាស្រ្ដ
ព្រះអង្គទ្រង់បញ្ជាអោយលុបបំបាត់នូវអំពើទាុណកម្មលើរូបកាយ និងសំរួលអោយប្រជារាស្រ្ដមាន
ដីធ្លីជាកមមសិទ្ឋផ្ទាល់ខ្លួន។ ក្រៅពីនេះព្រះអង្គទ្រង់បានយាងទៅធ្វើព្រះទស្សនកិច្ចនៅប្រទេសបារាំង ដើម្បី
មើលពីរបៀបរៀបចំប្រទេសគេក្នុវស័យរដ្ឋបាល។
នៅឆ្នាំ១៩០៤នៃគ,ស ដោយមានអន្ដរាគមន៍ពីបារាំង​សៀមបានប្រគល់ខេត្ដស្ទឹងត្រែង ម្លូព្រៃ និងទន្លេពៅ មកអោយខ្មែរ
វិញ។ លុះដល់ឆ្នាំ១៩០៦នៃគ,សសៀមក៏យល់ព្រមប្រគល់ខេត្ដបាត់ដំបងនិងសៀមរាបមកអោយខ្មែរទៀត។
ប៉ុន្ដែខេត្ដសុរិន្ទ បុរីរ៉ាម និងគោកខ័ណ្ឌ សៀមយកផ្ដាច់បញ្ចូលជាទឹកដីរបស់រាជាណាចក្រសៀម។
នៅកនុងសង្រ្គាមលើកលើកទី១(១៩១៤-១៩១៨) ព្រះបាទសម្ដេចព្រះស៊ីសុវត្ដិ ទ្រង់អនុញ្ញាតអោយខ្មែរ
ស្ម័គ្រចិត្ដទៅធ្វើទាំហានជយយច្បាំងបារាំងរហូតដល់បានទទួលជោគជ័យលើកងទ័ពអាឡឺម៉ង់។
ដើម្បីជាអនុស្សាវរីយ៏នៃព្រឹត្ដិការណ៍នពគេបានកសាងចេតីយមួយនៅកនបែរវត្ដភ្នំ ដោយមានរូបសំណាកមនុស្សពីរ
នាក់ធ្វើអពីសំរិទ្ធ ដែលតំនាងទាហានខ្មែរនិងទាហានបារាំង សហការគ្នាប្រយុទ្ឋកក្នុងសង្រ្កាមលោកលើកទីមួយ។
តែចេតិយនេះត្រូវបាត់បង់ក្នុងសម័យកាលច្របូកច្របល់នាឆ្នាំ១៩៧៥ដល់១៩៧៩។
ក្នុងរាជ្យព្រះបាទសម្ដេចព្រះស៊ីសុវត្ដិ ប្រទេសកម្ពុជាពុំមានកើតសង្រ្គាមជាមួយប្រទេសជិតខាងឡើយ។
ព្រះអង្គទ្រង់ចាត់អោយកសាងអនុវិទ្យាល័យព្រះស៊ីសុវត្ដិ ព្រះរាជបណ្ណាល័យ សាលាបាលីជាន់ខ្ពស់សាលារចនា និងសាលាច្បាប់ ព្រមទាំងបង្កើតអោយមានផ្លូវថ្នល់ទាក់ទងគ្រប់ខេត្ម។
ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស(១៩២៧-១៩៤១)

ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិទ្រង់ចូលទិវង្គតក្នុងឆ្នាំ១៩២៧។ព្រះរាជបុត្រព្រះអង្គព្រះនាមព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស
ទ្រង់ឡើងគ្រង់រាជ្យបន្ដ។
ក្នុងរាជ្យព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស ពួកអាណានិគមនិយមបារាំងបានធ្វើការគាបសង្កត់កេងប្រវញ្ខលើប្រជារាស្រ្ដ
កាន់តែខ្លាំងឡើងៗ រហូតដល់ប្រជារាស្រ្ដរកប្រាក់បង់ពន្ឋមិនបាន នាំគ្នាទៅពួនក្នុងព្រៃនៅពេលថ្ងៃ ដល់ពេលយប់ទើប
ចូលក្នុងភូមិវិញ ព្រោះថាបើបារាំងចាប់បាន គេនឹងដាក់ខ្នោះនាំទៅបញ្ចូលគុករហូតដល់មានប្រាក់បង់ពន្ឋគ្រប់ចំនួន
ទើបគេដោះលែងអោយមកផ្ទះសំបែងវិញ។
ចំនែកបារាំង គេបានដឹកនាំគ្នាគេមកបង្កើតជាក្រុមហ៊ុនធំៗ និងអាជីវកម្មផ្សេងៗលើទឹកដីខ្មែរ ដូចជាចំការកៅស៊ូនៅមេមត់
និងដីស្រែល្អៗក្នុងខេត្ដបាត់ដំបងជាដើម។ ក្នុងរាជ្យព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សនេះ ផ្នែកអប់រំ និងសុខាភិបាល
ពុំសូវមានការរីកចំរើនទេ។ ចំនែកសាលាបឋមសិក្សា មានតែនៅតាមទីប្រជុំជនធំៗ។កូនចៅប្រជារាស្រ្ដនៅតាមជនបទ
បើចប់រៀនសូត្រ ត្រូវទៅរៀននៅវត្ដអារាម​ជាមួយព្រះសង្ឃ។
ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស ទ្រង់ចូលទីវង្គតទៅក្នុងឆ្នាំ១៩៤១នៃគ,ស។
ចប់

ព្រះរាជជីវប្រវត្ដិសង្ខេប-ព្រះបាទនរោត្តមសីហនុវរ្ម័រ

ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់ប្រសូត្រនៅភ្នំពេញនាថ្ងៃទី៣១ តុលា ១៩២២នៃគ,ស។ព្រះរាជបិតា
ទ្រង់ព្រះនាមនរោត្ដមសុរាម្រិត ព្រះរាជមាតាទ្រង់ព្រះនាម ស៊ីសុវត្ថិមុនិវង្សកុសុមៈនារីរតន៍។
តាំងពីក្នុងវ័យជាព្រះរាជកុមារ ព្រះបាទនរោមសីហនុវរ្ម័យ ទ្រង់មានព្រះទ័យស្រឡាញ់ការសិក្សាណាស់។
លុះព្រះអង្គទ្រង់បានបញ្ចប់ការសិកសានៅក្នងប្រទសរួចមក ព្រះអង្គក៏ទ្រង់យឆងទៅបន្ដការសិក្សានៅវទ្យាល័យ សាសឺលូឡូបានាក្រុងព្រៃនគរបន្ថែមទៀត។
ការឡើងគ្រងរាជ្យ និព្រឹត្ដិការណ៏ក្នុងប្រទេស
ខែមេសា ១៩៤១ នៃគ,ស ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សដែលត្រូវជាព្រះអយ្យកោព្រះបាទនរោត្ដមសីហនុវរ្ម័ន
ទ្រង់ចូលទីវង្គត។​ពេលនោះមកក្រុមប្រឹក្សារាជសម្បត្ដិបានព្រមព្រៀងគ្នា​ទៅសុំយាងព្រះបាទនរោត្ដមសីហនុវរ្ម៏ន
ដែលកំពុងបំពេញការសិក្សារនៅក្រុងព្រៃនគរនៅអោយមកសោយរាជសម្បត្ដិ។
ព្រះបាទនរោត្ដមសីហនុវរ្ម័ន ទ្រង់បានទទួលរាជាភិសេកជាព្រះមហាក្សត្រ នៅថ្ងៃទី ២៣ មេសា ១៩៤១ ។​ប៉ុន្ដែជាអកុសល
ក្នុងពេលដែលព្រះអង្គទ្រង់ឡើងគ្រងរាជ្យសម្បត្ដិនោះ ប្រទេសកម្ពុជាស្ថិតនៅក្នុងកណ្ដាប់ដៃបារាំង ហើយម្យ៉ាងទៀត ពិភព
លោកកំពុងទទួលរងនុវសង្គ្រាមដ៏ធំ គឺសង្គ្រាមលោកលើកទី២(១៩៣៩-១៩៤៥)។
សង្គ្រាមលោកលើកទី២នេះ បានផ្ទុះឡើងស្ទើរពាសពេញសកលលោកដែលបង្ករឡើងដោយមហាអំនាចពីរក្រុម។ ក្រុមទី១
មានបារាំង អង់គ្លេស និង​ងាមេរិច។​ក្រុមទី២ មានអាឡឺម៉ង់ អ៊ីតាលី និង​ជប៉ុន។ ចាប់តាំងពីឆ្នាំ ១៩៤១ កងទ័ពជប៉ុនបាន
ធ្វើការរាតត្បាតស្ទើរពាសពេញតំបន់អាស៊ី ហើយបានយល់ព្រមអោយសៀម រឹបអូសពីខ្មែរនូវខេត្ដបាត់ដំបង សៀមរាបមួយ
ភាគកំពង់ធំមួយភាគនិងស្ទឹងត្រែងមួយភាគ។
លុះដល់ខែមីនា១៩៤៥ កងទ័ពជប៉ុនបានចូលមកដកអំនាចពីបារាំងក្នុងតំបន់ឥណ្ឌូចិនទាំងមូល។ នៅក្នុងប្រទេសកម្ពុជា
កងទ័ពជប៉ុនបានក្ដាប់អំណាចជំនួសបារាំង​ហើយប្រកាសថា​រាជាណាចក្រកម្ពុជា​ជារដ្ឋឯករាជ្យ។ ប៉ុន្ដែសេចក្ដីប្រកាសនេះ
ពុំមានលិខិតស្នាមអ្វីជាផ្លូវការទេ។
សៀមប្រគល់ទឹកដីមកអោយខ្មែរ-ការបាត់ប់ទឹកដីកម្ពុជាក្រោម

សង្គ្រាមលោកលើកទី២បានបញ្ចប់នៅចុងឆ្នាំ១៩៤៥ ដោយបក្សពួកជប៉ុនត្រូវទទួលបរាជ័យ ។ ដូចនេះកងទ័ពជប៉ុនត្រូវដកថយទៅប្រេសខ្លួនវិញ។
បន្ទាប់ពីកងទ័ពជប៉ុនដកចេញពីកម្ពជា​កងទ័ពបារាំងក៏ចូលមកដល់ភ្លាម។
នៅខែធ្នូ ១៩៤៦ សៀមបានយល់ព្រមប្រគល់ទឹកដីខ្មែរដែលសៀមបានរឹបអូសយក្នុងសម័យសង្គ្រាមលោកលើកទី២នេះ
មកអោយខ្មែរវិញ។ប៉ុន្ដែជាអកុសល បារាំងបានភ្ជាប់ទឺកដីកម្ពុជាក្រោមទោនឹងប្រទេសវៀតណាម ក្នុងខែ ឧសភា
១៩៤៩។ ដោយប្រទេសកម្ពូជា ស្ថិតនៅក្នុងកណ្ដាប់ដៃបារាំងដូចនេះ ព្រះបាទនរោត្ដមសីហនុវរ្ម័ន ព្រះអង្គពុំទាន់មានលទ្ឋភាព គ្រប់គ្រាន់ ដើម្បីរៀបចំប្រទេសនៅឡើយទេ។ ប៉ុន្ដែក្នុងឆ្នាំ១៩៤៧ ព្រះអង្គទ្រង់ប្រទានដល់ប្រ
ជារាស្រ្ដរបស់ព្រះអង្គនូវរបបគ្រប់គ្រង់ថ្មីមួយបែបលទ្ឋិប្រជាធិបតេយ្យដែលមានរដ្ឋធម្មនុញ្ញជាមូលដ្ឋាន។ ចប់

ប្រទេសកម្ពុជាក្នុងសម័យបុរេប្រវត្ដិ

ប្រទេសកម្ពុជាក្នុងសម័យបុរេប្រវត្ដិ
សម័យបុរេប្រវត្ដិគឺជាសម័យការដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសំរាប់
កត់ត្រាហេតុការណ៏អ្វីឡើយ។ គេអាចដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស
ប្រដាប់ប្រដា សំភារៈ កំទេចសំនល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។
នៅប្រទេសកម្ពុជាយើង មានស្ថានីយបុរេប្រវត្ដិសំខាន់ៗដូចជា៖
-ស្ថានីយបុរេប្រវត្ដិសំរោងសែន និងអន្លងផ្តៅ (កំពុងឆ្នាំង)
-ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ)
-ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង)
នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីក កាយដី រកឃើញប្រដាប់ប្រើប្រាសរបស់មនុស្សជំនាន់មុនដូចជា៖
ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។
ក្រៅពីនេះ គេនៅឃើញមាន ត្រល់សំរាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។
ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ

ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពូជាយើង
មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលើម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។
មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។
គេចេះត្យាញសំពត់បិទបាំងរាងកាយ។ និងការរកស៊ីដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិចតួច
ណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលង ហើយជឿលើអ្នកតា។
កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស និងគ្រឿងអលង្ការ។
ប្រភពពី:http://khmerlinks.wordpress.com/

No comments:

Post a Comment