ដើម្បីក្លាយជាអ្នកជំនួញដ៏ពូកែត្រូវមានលក្ខណបីយ៉ាង - Buddha Dharma Monk

Website

ដើម្បីក្លាយជាអ្នកជំនួញដ៏ពូកែត្រូវមានលក្ខណបីយ៉ាង

ចែករំលែកចំណេះដឹង

 

លក្ខណៈអ្នកធ្វើជំនួញ ៣ យ៉ាងគឺ៖
 
១.បញ្ញាចក្ខុ
២.វិរិយារម្ភ
៣. សនាថោ
-បញ្ញាចក្ខុ ជាអ្នកមានបញ្ញា គឺដឹងស្គាល់ក្នុងរឿងលក់ចេញទិញចូលថា ធ្វើយ៉ាងណា ទើបបានកម្រៃច្រើន ធ្វើយ៉ាងណាខាតទុន ស្គាល់កាល ដូចស្គាល់រដូវនៃរបនីមួយៗ ស្គាល់ទីកន្លែងលក់ដូរ ដូចស្គាល់ថា កន្លែងនេះលក់បានថ្លៃ កន្លែងនោះលក់បានថោក និងស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងកន្លែងនោះៗ គេត្រូវការទំនិញអ្វី ត្រូវរកទំនិញនោះទៅផ្ដល់សេចក្ដីត្រូវការរបស់គេ ដូច្នេះជាដើម។
-វិរិយារម្ភៈប្រារព្ធសេចក្ដីព្យាយាម គឺសង្វាតធ្វើការងារដែលខ្លួនកំពុងធ្វើនោះ មិននៅទំនេរ មិនបង្អង់ឳ្យហួសពេលវេលានៃមុខរបរនឹងសេចក្ដីត្រូវការរបស់អ្នកទិញ។
-សនាថោ ជាអ្នកមានទីពឹងច្រើន គឺជាអ្នកបិុនប្រសព្វខាងទំនងជាមួយមនុស្សពូកែ ទៅកន្លែងណាក៏មានគេរាប់អាន មានគេស្រលាញ់ ចេះធ្វើខ្លួនឳ្យគេនិយមរាប់រក នឹងជាទុកចិត្តរបស់អ្នកដទៃ៕